ព្រលានយន្តហោះទីក្រុង រ៉ូម ...
"នេះទៅដល់ អង្គគេ្លស ពេលណាក៏ប្រាប់បងផងណា៎! តាមផ្លូវសូមឲ្យមានសុវត្តិភាព!!"។ កម្លោះសង្ហាដែលជាបងប្រុសបង្កើតរបស់កម្លោះថ្ពាល់ខួចក៏បានមកជូនដំណើរនាយកម្លោះ ណាមជូន នឹង រីស្សាណា ជាភរិយារបស់គេដោយទឹកមុខរីករាយហើយក៏មានមនុស្សពីរនាក់ដែលនៅខាងក្រោយផងដែរហើយក៏គ្មាននរណាក្រៅពី ស៊ូសាន នឹង មីតូ នោះទេ។
"ដើរលេងឲ្យសប្បាយៗណា៎ប្អូនទាំងពីរ! នៅទីនេះមានបងនឹងបង ជីន ហើយ! បន្ធូរអារម្មណ៍ខ្លះក៏ល្អហើយបងក៏ជួយពឹងនាំពាក្យទៅអរគុណ ថេយ៉ុង ឲ្យបងផងណា៎! នេះជាទឹកចិត្តបន្តិចបន្តិចរបស់បង! ក៏សុំរំខាន រីស្សាណា ជួយឆៀងចូលហាងនំខេកបងផងណា៎! បងបានកម្មង់ឲ្យកូនចៅបងធ្វើនំខេកពិសេមួយទុកយកទៅជូន ជូលៀ !!! គេចូលចិត្តញាំុនំខេកខ្លាំងណាស់! បងសុំពឹងឯងហើយណា៎!"។ សូតា ក៏ហុចកាដូមូយថង់ហើយផ្តែផ្តាំទើប រីស្សាណា ទទួលហើយក៏ញញឹម។
"ចា៎បង សូតា ! ខ្ញុំដឹងហើយ! នេះពួកយើងក៏(ំខានពួកបងដែរ! មកមើលជម្ងឺតែក៏មកធ្វើឲ្យបងរវល់ទៀត!!"។ រីស្សាណា ក៏ចាប់ដៃ សូតា ហើយនាងក៏ញញឹម។
"នេះតាមសុវត្ថិភាពនឹងមានតែភាពរីករាយតាមផ្លូវណា៎លោក ណាមជូន អ្នកនាង រីស្សាណា !"។ ស៊ូសាន ក៏ចូលមកនិយាយម្តងរីឯ រីស្សាណា ងាកមកសម្លឹងមើលនាងបន្តិចមុនហើយងាកមុខទៅកន្លែងផ្សេងទើប ណាមជូនច៊ខំដែលញញឹមដាក់នាង។
"បាទអរគុណណាស់ ស៊ូសាន ! នេះខ្ញុំលាហើយ! សុំថែរក្សាខ្លួនតាំងអស់គ្នាហើយនាងកុំធ្វើការថែមម៉ោងច្រើនពេកណា៎! មីតូ ក៏ជួយមើលនាងផង! អ្វីគ្រប់យ៉ាងពឹងលើលោកជាអ្នកជំនួសដៃជើងខ្ញុំមួយផ្នែកហើយក៏ជាជំនួយដល់បង ជីន ផងណា៎!"។ ណាមជូន ក៏ផ្តែផ្តាំហើយ មីតូ ក៏អោនក្បាលតាមតួនាទី។
"ចឹងពួកខ្ញុំហើយលាហើយ!"។ ពេលដែលជើងយន្តហោះពួកគេមកដល់ ណាមជូន ក៏អូសវ៉ាលីជាមួយ រីស្សាណា មុននឹងងាកមកក្រវីដៃដាក់អ្នករាល់គ្នាហើយក៏ចូលទៅពិនិត្យឯកសារមុននឹងរៀបចំហោះហើរទៅកាន់ប្រទេស អង់គ្លេស។
នៅលើយន្តហោះ ....
"អូ! អូនភ្លេចឲ្យឈឹង!!"។ អង្គុយសុខៗនាងក្រមុំក៏លាន់មាត់ហើយទាញទូរស័ព្ទមកតែនាងក៏ធ្វើមុខជូរទើប ណាមជូន ងាកមកសម្លឹងនាង។
"អូនមានរឿងអី?"។ ណាមជូន ក៏សួរហើយនាងក៏ងាកមកមើលគេ។
"នេះអូនភ្លេចផ្ញើសារប្រាប់ ចូដេន ថា អូនចេញទៅហើយ! ឥឡូវនៅលើយន្តហោះមិនអាចប្រលប្រាស់ប្រព័ន្ធអីុនធើណេតបាន! មានតែចាំដល់ អង់គេ្លស!! នេះគេផ្តាំអូនមករហូតតែចេះតែភ្លេចទៅរួច!!"។ រីស្សាណា ក៏និយាយដោយមិនអស់ចិត្តហើយ ណាមជូន ក៏ទាញទូរស័ព្ទនាងមកទុកមុននឹងទាញដៃនាងកាន់ហើយក៏ទាញនាងមកឪបគេទាំងមុខមិនស្រស់ទើប រីស្សាណា ងើបមុខមកមើលនាយ។
"បងកើតអីនឹង ជូន ?"។ នាងក្រមុំក៏សួរហើយ ណាមជូន កីមើលនាងវិញ។
"នៅជាមួយបងហាមនឹកគេ!! មិនឲ្យនិយាយពីប្រុសផ្សេង! មិនឲ្យនឹកដល់ប្រុសផ្សេង! មើលតែបង! នឹកតែបង! និយាយជាមួយបងបានហើយ!"។ ណាមជូន ក៏បញ្ចេញចរិតប្រច័ណ្ឌមកងរង៉ក់ដាក់ រីស្សាណា ហើយនាងក៏លួចញញឹមបន្តិច។
"ហឺម...នេះបើអូនមានសាច់ញាតិជាប្រុសក៏មិនឲ្យរាប់អានទេហ៎?"។ នាងក្រមុំក៏សួរនាំហើយ ណាមជូន ក៏ចងចិញ្ចើម។
"ទេ! បងមិនមែនចឹងទេ! ជាមួយ ថេយ៉ុង បង ជីន ជីមីន ហ៊ូស៊ុក ជុងហ្គុក បង យ៉ុនហ្គី គឺបងមិនហាមទេ! និយាយជាមួយតាមចិត្តចុះតែកុំឲ្យហួសព្រំដែន! ផ្អែមល្ហែមជាមួយបងបានតែកាចដាក់គេចុះ! និយាយពិរោះដាក់បងបានតែនិយាយសម្តីរឹងៗជាមួយគេទៅ! លឺទេ?"។ ណាមជូន ក៏ចាប់មុខនាងមកត្រកងហើយទាញមកមើលជិតគេមុននឹងច្របាច់ថ្ពាល់នាងតិចៗនាំឲ្យនាងសើច។
"នេះគេហៅថាមនុស្សអត្មានិយម!!"។ នាងក៏តបហើយ ណាមជូន ក៏ញាក់ស្មា។
"ចង់ថាអីថាទៅ! សំខាន់អូនជាប្រពន្ធបង! បងស្រលាញ់អូន! ត្រូវតែកំណាញ់ចឹងហើយ! បងខ្លាចគេស្រលាញ់អូននោះអី!!"។ ណាមជូន និយាយហើយក៏ទាញនាងមកឪបយ៉ាងណែនដូចនាងជាតុក្កតាខ្លាឃ្មុំហើយ រីស្សាណា ក៏អស់សំណើច។
"និយាយចឹងទៅដល់ អង់គ្លេស យើងគិតទៅណាខ្លះ? អូនមានគម្រោងទេ?"។ នាយកម្លោះក៏ងាកមកសួរនាងក្រមុំដែលសម្ងំក្នុងដើមទ្រូងគេហើយបាងក៏ងើបមុខមកមើលគេ។
"អូនចង់ទៅលេងនឹងអ្នកម៉ាក់រាល់ថ្ងៃ! យើងកម្រនឹងមករកគាត់ណាស់! បើមក អង្គគ្លេស ពេញមួយសប្តាហ៍! អូនក៏សុំពេលមួយព្រឹករាល់ថ្ងៃដើម្បីទៅសួសុខទុក្ខម៉ាក់! រួចចាំយើងចង់ទៅណាក៏តាមបងទៅចុះ!"។ នាងក្រមុំនិយាយសំណើររបស់នាងមកកាន់គេហើយប្រាកដណាស់នាងមកទីនេះមានបំណងធំជាងគេគឺជួបនឹងម្តាយនាងដែលជាប់ឃុំមិនដឹងគាត់សុខទុក្ខយ៉ាងណានោះទេ។
"អឺម!! បង អូខេ នឹងអូនគ្រប់យ៉ាង! មិនថាអូនទៅទីណាក៏ដៃក្រាស់របសបងនឹងកាន់ដៃស្រឡូនរបស់អូនទៅជាមួយគ្នា!"។ ណាមជូន និយាយស្របនឹងដៃក្រាស់របសគេក្រសោបដៃតូចរបស់នាងមកថើបថើរៗធ្វើឲ្យ រីស្សាណា ញញឹមដោយក្តីរំភើប។
នាងពិតជារំភើបថ្នាក់កែវភ្នែករលីងរលោងទឹកភ្នែកនឹកមិនស្មានថាពួកគេអាចមានពេលវេលាផ្អែមល្ហែមនឹងកក់ក្តៅទាំងកន្លងមកតាំងពីជួបគ្នាគេនឹងនាងគ្រោគគ្រាតរកពេលនិយាយត្រង់មាត់មិនបានសោះឡើយហើយពេលនេះជារឿងមិននឹកស្មានធ្វើឲ្យនាងក៏ស្ទុះបោះដៃមកឪបករបស់នាយកម្លោះទើបយំដោយការរំភើប។
"អូនកើតអី រីណា ?"។ ណាមជូន ក៏សួរនាងហើយគេក៏បានលឹសម្លេងខ្សឹបខ្សួលរបស់នាងហើយបារម្ភទើប រីស្សាណា ក៏ងើបមុខមកគេហើយញញឹមលាយទឹកភ្នែក។
"អូនអត់កើតអីទេ! អូនកំពុងសប្បាយចិត្ត! អូនចង់ដឹងថាអូនកំពុងតែយល់សប្តិរឺក៏ពិត? នេះយើងកំពុងតែល្អនឹងគ្នាបែបនេះមែនទេ? អូនមានអារម្មណ៍ថាកក់ក្តៅហើយផ្អែមល្ហែមខ្លាំងណាស់! អូនស្ទើរមិនជឿថាអូនកំពុងតែទទួលបានក្តីសុខចឹងទេ ជូន !"។ នាងក្រមុំនិយាយស្របនឹងកែវភ្នែកគេក៏សម្លឹងនាយហើយ ណាមជូន ក៏ញញឹមមុននឹងបន្ទាបបបូរមាត់មកថើបនាងមួយខ្សឺតលើបបូរមាត់ពណ៍សីុជម្ពូរនោះហើយក៏លើលកមេដៃមកវាសទឹកភ្នែកឲ្យនាង។
"ជាការពិតឥតប្រឌិតឡើយប្រពន្ធសម្លាញ់! បងសប្បាយចិត្តណាស់ដែលលឺថាអូនមានភាពកក់ក្តៅនឹងរីករាយ! បងពេញចិត្តនឹងលះបង់គ្រប់យ៉ាងដើម្បីឲ្យជីវិតមានស្នាមញញឹមមកវិញ! ពីពេលនេះបងនឹងឲ្យអូនសើចច្រើនជាងយំ! កក់ក្តៅហើយផ្អែមល្ហែរាល់ថ្ងៃ! បងនឹងស្រលាញ់អូនឲ្យច្រើនៗទោះអូនមិនស្រលាញ់បងក៏បងស្រលាញ់អូនដែរ!"។ ណាមជូន ក៏ផ្តេកក្បាលមកលើនាងហើយ រីស្សាណា ក៏ឪបគេវិញ។
"អ្នកណាថា? អូនក៏ស្រលាញ់បង! ទោះបីភាពរយអូនមិនច្រើនតែអូនដឹងថាអូនស្រលាញ់បង! តិចក្តីច្រើនក្តីអូនក៏ស្រលាញ់បងដែរ! អរគុណដែលធ្វើឲ្យអូនមានអារម្មណ៍ថាកក់ក្តៅបែបនេះ!"។ រីស្សាណា ក៏ផ្អែកលើដើមទ្រូងគេហើយពោលសម្តីមួយយ៉ាងស្រទន់ធ្វើឲ្យ ណាមជូន កាន់តែបាក់ចិត្តស្រលាញ់ទោរទន់លើសដើម។
គេក៏ប្រថាប់បបូរមាត់សារថ្មីលើថ្ងាសនាងយ៉ាងយូរហើយក៏លើកដៃមកឪបកាយនាងយ៉ាងណែនដោយក្តីស្រលាញ់នៅក្នុងយន្តហោះជាន់ឯកជនដែលពួកគេបានកក់នេះមានតែក្តីសុខហើយនាងក្រមុំក៏សង្ឃឹមថាដំណើរកំសាន្តមួយនេះនឹងធ្វើមនោសញ្ចេតនារបស់ពួកគេបានរឹងមាំតែក៏មិនដឹងថាវាគង់វង្សបានយូរប៉ុណ្ណាបើផ្លូវទៅមុខពួកគេសុទ្ធតែរនាំងច្រើនជាក្តីសុខនោះ។