ភាគទី ៥៣ : ចង់លែងលះ !

700 34 11
                                    

វីឡាត្រកូល អាល់ហ្វាណូ ...

រាត្រីដ៏ងងឹតបានចូលមកគ្របដណ្តប់ជំនួសឲ្យមេឃដែលមានពន្លឺខណៈពេលនេះជាពេលយប់ព្រលប់ដែលមនុសគ្រប់គ្នាសម្រាកយកកម្លាំងបន្ទាប់ពីធ្វើការងារមកយូរម៉ោងទៅហើយនោះទើបពេលនេះកម្លោះ ណាមជូន ដែលមកដល់វីឡានេះដោយទឹកមុខតានតឹងជាខ្លាំងបានដាក់ខ្លួនអង្គុយលើសាឡុងហើយងាកមកសម្លឹងជុំវិញខ្លួនស្វែងរកម្ចាស់ស្រីនៃវីឡានេះតែក៏មិនឃើញ។

" ម៉ាលីស !!! មានឃើញ រីណា ទេ?"។ មិនអស់ចិត្តទើប ណាមជូន ហៅមេការមកសួរនាំទើបគាត់អោនក្បាលជម្រាប។

"ចា៎! គឺមិនទាន់ឃើញអ្នកនាងវិលមកវិញនោះទេលោកប្រុស! ចេញតាំងតែពីព្រឹកម្ល៉េះ!"។ ម៉ាលីស ក៏ប្រាប់ហើយ ណាមជូន ក៏ចងចិញ្ចើមដោយមិនស្រួលចិត្ត។

"អូ!! នេះដូចជារថយន្តរបស់អ្នកនាងតើ!"។ មេការក៏ចង្អុលទៅខាងក្រៅហើយ ណាមជូន ក៏ស្ទុះក្រោកឈរដើរមករកនាងក្រមុំនោះឯង។

"នេះចូលផ្ទះសម្រាកឲ្យបានស្រួលបួលបានណា៎! ចាំពេលណាដែលកិច្ចការបស់ រីណា ចប់ខ្ញុំនឹងមកទទួល រីណា ទៅជាមួយគ្នា!"។ ពេលនោះក៏ឃើញមានរថយន្តទំនើបមួយគ្រឿងទៀតដែលបង្ហាញម្ចាស់រាងសង្ហាបានដើរមកអង្អែលក្បាលរបស់ រីស្សាណា ហើយសម្លឹងមើលនាងដោយក្តីស្រលាញ់ហើយ រីស្សាណា កីញញឹមដាក់គេវិញធ្វើឲ្យកម្លោះសង្ហាខាងក្នុងនោះខឹងជាខ្លាំង។

"ហឹស!!! កុំមកប៉ះប្រពន្ធយើងណា៎!!"។ ភ្លាមៗនោះ ណាមជូន ក៏ចូលទៅរុញដៃគេចេញហើយ រុញ ចូដេន ទៅម្ខាងធ្វើឲ្យ រីស្សាណា ភ្ញាក់ផ្អើលខណៈគេក៏ទាញនាងមកក្បែរគេ។

"ធ្វោះស្អីនឹង? ម៉េចក៏ច្រាន ចូដេន ?"។ រីស្សាណា មិនបាននៅស្ងៀមទេហើយនាងក៏រលាស់ដៃចេញស្វាមីនាងហើយរត់ទៅគ្រា ចូដេន វិញធ្វើឲ្យ ណាមជូន ខាំថ្គាមដោយមួម៉ៅ។

"ឈឺទេ ចូដេន ? ត្រូវខ្លាំងដែររឺអត់?"។ រីស្សាណា ក៏ចូលទៅលើកគេហើយ ចូដេន ក៏ក្រោកឈរមុននឹងសម្លក់ ណាមជូន វិញ។

"ខ្ញុំមិនអីទេ!!! រីណា កុំបារម្ភណា៎!"។ ចូដេន ក៏ក្រសោបដៃនាងវិញធ្វើឲ្យ ណាមជូន កាន់តែខឹងលើសដើមក៏ចូលមកកញ្ឆក់រាងកាយភរិយាគេតែម្តង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now