ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!

758 34 6
                                    

"ចៃដន្យម្ល៉េះ! នេះមកជួបនឹងអ្នកនាង រីស្សាណា នៅទីនេះ!"។ ស្រីស្រស់ជាភរិយារបស់អ្នកមានឥទ្ធិពលក៏ចាប់ដៃនាងក្រមុំដែលញញឹមដាក់នាង។

"ខ្ញុំមកទិញកាដូជាចំណងដៃសម្រាប់មង្គលការបង ស៊ុកជីន នឹងបងស្រី សូតា ក៏នឹកស្មានមិនដល់ថាជួបនឹងអ្នកនាង ម៉ូលី- អេ៎! មិនត្រូវទេ! គួរតែហៅថាអ្នកនាង គ្រីហ្វីន ទើបត្រូវ!"។ រីស្សាណា ក៏ញញឹមហើយ ម៉ូលី ក៏សើចមុននឹងងាកមកមើលកូនស្រីនាងហើយហៅការចាប់អារម្មណ៍របស់កូនឲ្យងាកមកសម្លឹងនាងក្រមុំ។

"ជម្រាបសួរអ្នកមីងទៅ ជូលៀ !"។ ម៉ូលី ក៏ណែនាំហើយ ជូលៀ ក៏អោនគោរពដោយទឹកមុខរួសរាយ។

"ជម្រាបសួរអ្នកមីងស្អាត!"។ នាងតូចក៏គោរពហើយលេងសម្តីធ្វើឲ្យនាងក្រមុំ រីស្សាណា សើចក៏អង្អែលមុខនាងដោយក្នក់ក្នាញ់។

"ហិហិហិ! នេះគួរឲ្យស្រលាញ់ណាស់! មិនចម្លែកដែលបង ថេយ៉ុង គាត់ស្រលាញ់នាងល្អិតនេះទេ! ឯងធំឡើងប្រាកដជាស្អាត ឆ្លាតហើយគួរឲ្យស្រលាញ់ដូចម៉ាក់ឯងចឹងណា៎នាងតូច!"។ រីស្សាណា ក៏អង្អែលក្បាលហើយ ជូលៀ ក៏ញញឹមមុនឹងកែវភ្នែករបស់ រីស្សាណា រេមកមើលពោះប៉ោងរបស់នាងក្រមុំ។

"នេះបានប៉ុន្មានខែហើយអ្នកនាង?"។ រីស្សាណា ហាក់ប្រើសព្វនាមសមរម្យជាងមុនមកកាន់នាងធ្វើឲ្យ ម៉ូលី ញញឹមចាប់ដៃនាងមកកាន់។

"អ្នកនាងហៅខ្ញុំថា ម៉ូលី ធម្មតាទៅ! អ្នកនាងអីទៅ! នេះអ្នកនាង រីស្សាណា ក៏ជាបងប្អូនជីដូនមួយរបស់ ថេយ៉ុង កុំបាច់គួរសមអីណា៎! នេះគឺខ្ញុំមានផ្ទៃពោះបាន 6 ខែហើយ! ជាប្រុសនឹងបានគ្នាលេងជាមួយ ជូលៀ ហើយ!"។ ម៉ូលី និយាយផងអង្អឺលពោះហើយ រីស្សាណា ក៏ញញឹម។

"អបអរសាទរផងណា៎បង ម៉ូ ! នេះគួរហៅថាបង ម៉ូ ព្រោះបងក៏អាយុច្រើនជាងខ្ញុំហើយជាបងថ្លៃខ្ញុំហើយរីឯបងក៏ហៅខ្ញុំថា រីណាៗ ដូចបានបង ថេយ៉ុង ចុះណា៎! នេះខ្ញុំសប្បាយចិត្តដែលឃើញពួកបងមានក្តីសុខបែបនេះ!"។ រីស្សាណា និយាយហើយក៏អោនមុខចុះទើប ម៉ូលី សម្លឹងមើលនាងដោយកែវភ្នែកងឿងឆ្ងល់។

"មានរឿងអីមែនទេ? នេះខ្ញុំមើលដឹងថា រីណា កំពុងតែមិនសប្បាយទេ! មិនស្រួលចិត្សអីនិយាយប្រាប់ខ្ញុំបានណា៎?"។ ម៉ុលី ក៏សួរដោយក្តីបារម្ភហើយ រីស្សាណា ក៏ក្រវីក្បាលញញឹមមិនសម៊

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now