ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?

565 28 9
                                    

"ហឹស....ស្អីគេនៀក? អូហូយ!!! ស្មោះស្ម័គ្រនឹងគ្នាសម្បើមណាស់នៀក? ហាស ហាស ហាស !!! ល្អ!!! ល្អមើលដល់ហើយ!!! ចង់ងាប់ជំនួសគ្នាផងណ៎? បានតើ!!! ចង់យើងសម្រេចបំណងឲ្យណា៎!"។<បឹបៗ>ដំបងក្រាស់ក្នុងដៃរបស់ ស៊ូសាន ក៏បន្តវាយមកលើខ្លួនដែលមានរបួសនោះម្តងហើយម្តងទៀតធ្វើឲ្យ រីស្សាណា ពេលនេះខឹងហើយក៏យំផងស្រែកទៅកាន់ស្រីចិត្តបិសាចនោះផង។

"បានហើយ!!! ហឹុក...ឈប់ទៅស្រីមេធ្មប់!!! នាងកុំធ្វើបាប ចូដេន ឲ្យសោះ!! ហេុក... ចូដេន ក្រោកចេញទៅ! កុំរងឲ្យខ្ញុំអី!! ហឹុក... ចូដេន !!"។ រីស្សាណា ក៏ប្រឹងស្រែកទៅកាន់កម្លោះសង្ហាដែលទ្រោមខ្លួននោះឲ្យគេគេចតែនាយមិនចេញនៅតែពាំងរាងកាយនាងដដែល។

"អឹក..ខ-ខ្ញុំ...អឹក...មិន-អីទេ...អឹក!"។ ចូដេន តបដោយមានស្រក់ចេញពីមាត់ឡើងរហាមហើយ រីស្សាណា ក្រវីក្បាលពេញដោយតំណក់ទឹកភ្នែកពេលឃើញសភាពរបស់ ចូដេន ពេលនេះ។

"ហាស ហាស ហាស!! នេះល្អមើលខ្លាំងណាស់!!! នេះស្មានតែស្រីកាចឆ្នាស់ដូចជានាងឯងមិនចេះយំ! អូ...តាមពិតក៏មានទឹកភ្នែកចេះអាណិតគេដែរណ៎?"។ ស៊ូសាន ពេលនេះក៏ញញឹមចំអកហើយឡកលើយដាក់នាងមុននឹងគេចាត់ចែងបោះដំបងចោលហើយក៏ស្រាប់តែហូតយកកាំបិតស្នៀតខ្លីមួយមុតស្រួចភ្លឺចិញ្ចាចលើកឡើងហើយតម្រង់មករក រីស្សាណា ធ្វើឲ្យនាងក្រមុំយើងក៏បើកភ្នែកធំៗ។

"នេះឯង-ឯងចង់ធ្វើស្អី? កុំធ្វើអី ចូដេន ណា៎!! ទុកថា-ទុកថាយើងអង្វរនាងទៅចុះ! កុំធ្វើបាបគេណា៎!"។ រីស្សាណា ពេលនេះក៏សុខចិត្តចាញ់មិនខ្លាំងក្លាដាក់ ស៊ូសាន ហើយ ស៊ូសាន ក៏ញញឹមដោយពិសពុល។

"អ្នកណាគេថាយើងចាក់វានោះ?! ចាក់វាមានន័យស្អី? អ្នកដែលយើងចង់ចាក់គឺជានាងឯងនឹងហើយ! អឹស-ចេញទៅ!!"។ ពេលនេះ ស៊ូសាន ក៏ចូលទៅទាញរាងកាយក្រាស់ដែលទន់រមួតដែលលែងនិយាយស្តីបោះឲ្យដេកទៅលើដីហើយក៏ងាកមកសម្លក់ រីស្សាណា វិញមុននឹងដើរទីហលយច្របាច់កនាងហើយអោនមុខមកជិតមុននឹងដាក់កាំបិតលើកញ្ចឹងករបស់ រីស្សាណា ។

"យើងម៉េចដែរ? មានអារម្មណ៍ថារំភើបចិត្តទេ? នេះក្រែងនាងឯងមាត់ខ្លាំងសម្តីហំណាស់ហេ៎? សុទ្ធតែយើងធ្វើអីនាងឯងមិនបាន!!! អូហូយ!!! ចុះពេលនោះ? ហាស ហាស ហាស!! មើលសភាពនាងឯងដូចជាស្អីទៅ? ដូចជាឆ្កែដែលកំបែកក្បាលរញីររញ័រខ្លាចគេសម្លាប់ចឹងណា៎!!! យើងប្រាប់នាងឯង រីស្សាណា !!! យើងគុំនាងឯងយូរមកហើយមានដឹងខ្លួនខ្លះទេ? នាងឯងនេះពិតជាសម្បើមដៃខ្លាំងណាស់!!! ចរិតក៏អស្ចារ្យ! ដៀលគេដៀលឯងមិនឈប់!! នេះយើងអត់ទ្រាំខ្លាំងណា៎មានដឹងទេ? បើយើងមិនចិត្តធម៏ម្ល៉េះយើងនឹងយកថ្នាំកណ្តុរទៅញាត់ចូលមាត់នាងឯងឲ្យនាងផឹកហើយប្រកាចងាប់មិនឲ្យរស់ដល់ពេលនេះទេ! ដឹងខ្លួនខ្លះទៅមីភ្លើ!!"។ ស៊ូសាន ក៏លើកដៃមកចង្អុលហើយច្រានក្បាលរបស់ រីស្សាណា ធ្វើឲ្យ រីស្សាណា ខាំមាត់ដោយការខឹងចិត្ត។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now