ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

1.5K 54 10
                                    

1 ខែក្រោយមក
ព្រះវិហារ ...

សម្លេងមនុស្សអ៊ូអរពេញព្រោះវិហារនៅថ្ងៃនេះគឺមកចូលួមពិធីមង្គលការរបស់កម្លោះសង្ហា ណាមជូន អាល់ហ្វាណូ ដែលកំពុងតែញញឹមយ៉ាងពព្រាយនិយាយគ្នាជាមួយនឹងកម្ល៉សង្ហាទាំង 6 នាក់ទៀតដែលនាំឲ្យក្លាយជាភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ក្រសែភ្នែកមហាជននៅទីនេះ។

"នេះទីបំផុតក៏រហ័សជាងការគិតរបស់ខ្ញុំទៅទៀតណា៎! តើល្បង ជូន គិតថាជាកូនប្រុសរឺក៏ស្រីទៅ?"។ ជីមីន ជាអ្នកសួរនាំ ណាមជូន ដែលគ្រងឈុតកូនកម្លោះយ៉ាងសង្ហានោះហើយជ្រែងហោប៉ៅញញឹម។

"ស្រីក៏បានប្រុសក៏បាន! តែបើជាស្រីក៏ល្អព្រោះមាន រ៉េនដូ ជាកូនប្រុសចឹងគេអាចការពារប្អូនបានហើយកាន់តែល្អបើកូនបងក្រោយនេះជាស្រីណា៎!!"។ ណាមជូន និយាយពីភរិយាយគេដែលត្រូវបានពិនិត្យឃើញថាមានផ្ទៃពោះបាន ជិត 2 សប្តាហ៍ហើយបន្ទាប់ពីត្រលប់មករស់នៅជាមួយគ្នាវិញរយៈ 1 ខែនេះហើយក៏មានកូនមួយទៀតយ៉ាងរហ័សតែម្តង។

"ទើបបានប៉ុន្មានសោះក៏សម្រុកយកលឿនយ៉ាងនេះទៅហើយបង ជូន ! នេះខ្លាចចាញ់ខ្ញុំរឺ?"។ ថេយ៉ុង ក៏សួរហើយ ណាមជូន ក៏ពេបមាត់បន្តិចមុននឹងលើកដៃមកវៃស្មាគេ។

"នែ! បងតាមឯងមិនទាន់ទេ! នេះឯងទើបសាហាវជាង! មិនទាន់អីក៏មានអាទី 3 មកទៅហើយ! អ្នកដែលប្រឹងងសម្រុកជាឯងទេ ថេយ៉ុង ! ម៉ូលី នេះបែបខ្យល់ដោយសារតែពោះពរកូនឲ្យឯងហើយ!'។ ណាមជូន ក៏បេះបួយហើយ ថេយ៉ុង ក៏សើច។

"ថាឈប់ហើយតែ ហ្សែន វាខ្លាំងចេះតែជ្រុលមករហូត! តែលើកនេះឈប់ហើយ! កូន 3 នឹងឈប់ហើយ! អាណិតអូន ម៉ូ !!"។ ថេយ៉ុង ក៏និយាយពីភរិយាដែលកំពុងតែពរពោះកូនបន្ទាប់ទៀតជាកូនទីបីបាន 3 ខែនោះដោយរីករាយហើយ យ៉ុនហ្គី ក៏ញញឹម។

"នេះល្មមអាណិតប្រពន្ធឯង ម៉ូលី ចង់ខ្យល់ទៅហើយ! ដឹងថាស្រលាញប្រពន្ធហើយតែកុំដល់ថ្នាក់នឹងពេកអី! ណាមជូន នេះក៏ចឹង! កុំប្រឹងពេក!"។ យ៉ុនហ្គិ ក៏ចំអន់គេហើយកម្លោះទាំងពីរក៏សើច។

"នេះខ្ញុំអរគុណគ្រប់គ្នាច្រើនណាស់! ថេយ៉ុង ក៏ជួយខ្ញុំមករហូតក្នុងអស់រឿងដែលកកើតឡើងកន្លងមកនេះហើយ! ហូស៊ុក ក៏ដូចគ្នាដែលខំខ្នះខ្នែងជួយនឹង ជីមីន ក៏ដូចគ្នាដែលរវល់ដើម្បីបីបងកន្លងមក! នៅមាន ជុងហ្គុកទៀតដែលខិតខំជួយឈឺឆ្អាលនឹងជួយដោះស្រាយបង្ហាឲ្យបងដូចគ្នា! ហើយបង ជីន ដូចគ្នា! សុំទោសណា៎ដែលប្អូនប្រុសម្នាក់មិនល្អចេះតែនាំបង្ហាឲ្យបងរតហូណា៎! ហើយក៏អរគុណច្រើនជាងគេគឺបង យ៉ុន! ទាំងអ្នកនាង ខារ៉ា ដែលប្រថុយប្រថានខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដើម្បីរឿងរបស់ពួកយើង!"។ ណាមជូន ក៏អោនដាក់គ្រប់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាញញឹមហើយក៏រំភើបចិត្ត។

🎉 You've finished reading អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅) 🎉
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now