ភាគទី ១៥ : មានប្តីពីពេលណា?

875 32 5
                                    

ក្រុមហ៊ុនចម្រាញ់រ៉ែ អាល់ហ្វាណូ ....

ពេលនេះកម្លោះក្រមុំរូបស្រស់ក៏បានមកដល់ទីស្នាក់ការដ៏ធំនៅក្នុងទីក្រុង រ៉ូម នេះដោយមានបុគ្គលិកគ្រប់ជាន់ថ្នាក់បានអោនគោរពនាយសង្ហាដែលជាអគ្គនាយកនោះយ៉ាងព្រោងព្រាតដែលកំពុងតែបណ្តើរនារីរូបស្រស់ម្នាក់មកជាមួយ។

"ថ្ងៃនេះខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាឲ្យបានដឹងថានេះជាភរិយារបស់ខ្ញុំ! រីស្សាណា ហ្វឺរីស តែពេលនេះគឺ រីស្សាណា អាល់ហ្វាណូ ជាម្ចាស់ស្រីនៅទីនេះដូចគ្នា! ដូច្នេះអ្នកទាំងអស់ក៏ទទួលស្គាល់នឹងគោរពគេពីពេលនេះផង!"។ ណាមជូន ក៏ការណែនាំទើបបុគ្គលិកទាំងអស់ញញឹមដាក់នាងហើយ រីស្សាណា ក៏ញញឹមតប។

"សួស្តីអ្នកនាង អាល់ហ្វាណូ ! ខ្ញុំបាទ មីតូ ជាជំនិតចាត់ចែងការការងារផ្ទាល់ខ្លួនប្រចាំរបស់ចៅហ្វាយ!"។ មីតូ ដែលជាជំនិតចាត់ចែងទីនេះក៏ប្រញាប់ណែនាំខ្លួនដើម្បីឲ្យនាងក្រមុំបានដឹងនឹងស្គាល់ងាយស្រួលប្រាស័យទាក់ទងការងារផ្សេងៗ។

"អឺម! រីករាយដែលបានស្គាល់! ហៅខ្ញុំថា រីស្សាណា ធម្មតាក៏បានមិនបាច់ អាល់ហ្វាណូ ទេ! តទៅជួយណែនាំផងបើមានអ្វីដែលខ្ញុំធ្វើទៅមិនទំនង!"។ នាងក្រមុំក៏ញញឹមហើយ មីតូ ក៏អោនក្បាលមុននឹង ណាមជូន ងាកមកញញឹមដាក់នាង។

"តោះចឹងបងនាំអូនទៅការិយាល័យផ្នែកចាត់ចែងចែកចាយរ៉ែនោះណា៎!"។ ណាមជូន ក៏បណ្តើរនាងក្រមុំជាប្រពន្ធទៅកាន់ការិយាល័យដែលទើបតែបណ្តេញបុគ្គលិកម្នាក់ចោលមិនបានប៉ុន្មានថ្ងៃនោះទៅតាមការចង់ដឹងរបស់នាងដែលមុនមិញពួកគេក៏ជជែកគ្នាពីការងារក្រោយនាងក្រមុំក៏ស្នើមកសុំធ្វើការងារខ្លះព្រោះមិនចង់នៅផ្ទះដោយសារនាងស្មុគហើយក៏គ្មានអ្វីធ្វើ។

"នេះណា៎! យ៉ាងម៉េចដែរ? អូនចង់កែប្រែត្រង់ណា៎ រីណា ?"។ ណាមជូន ក៏សួរនាំហើយ រីស្សាណា ក៏ក្រវីក្បាល។

"បរិយាកាសល្អមិនមានអីត្រូវផ្លាស់ប្តូរទេ!"។ រីស្សាណា ក៏តបហើយ ណាមជូន ក៏ទាញនាងមកឪបជាប់ចង្កេះនេះមុននឹងសម្លឹងមើលចូលកែវភ្នែកនាងជ្រៅៗ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now