ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?

574 30 11
                                    

ហាងសម្លៀកបំពាក់ ជេឌី ...

<ទីត ទីត~>"ចឹងយើងសុំលាសិនហើយណា៎ ចូដេន !!"។ នាងក្រមុំរូបស្រស់ពេលនេះក៏ញញឹមដាក់សម្លាញ់នាងដែលជ្រែងហោប៉ៅសម្លឹងកម្លោះសង្ហាដែលចេញពីរថយន្តដោយកំពុងតែពាក់មុខយក្សដាក់គ្នា។

"រីណា !! ទៅផ្ទះឆាប់ញាំុបាយហើយសម្រាកឲ្យបានច្រើនផងណា៎!"។ ចូដេន ក៏ឆ្លៀតស្រែកផ្តាំទើប រីស្សាណា ងាកមកសម្លឹងគេហើយងក់ក្បាលស្របនឹង ណាមជូន ញោចស្នាមញញឹមចុងមាត់ហើយកីដើរមកឪបស្មាភរិយាគេ។

'អរគុណការបារម្ភរបស់លោកមកកាន់ភរិយារបស់ខ្ញុំហើយ! នេះខ្ញុំអាចមើលថែភរិយាខ្ញុំបានល្អហើយមិនបាច់រំខាន់លោកមកបារម្ភនោះទេ!"។ ណាមជូន ក៏តបសម្តីទៅវិញស្របនឹង ចូដេន ក៏លើកចិញ្ចើម។

"តែថាខ្ញុំគ្រាន់តែបារម្ភពីសម្លាញ់របស់ខ្ញុំរឺលោកប្រច័ណ្ឌ? នេះខ្ញុំមានបំណងល្អក៏មិនបានហ៎?"។ សម្តីរបស់ពួកគេចាប់ផ្តើមក្តៅគគុកហើយ ណាមជូន ក៏ចងចិញ្ចើមតបទៅវិញតែ រីស្សាណា ក៏លើកដៃមកដាក់លើដើមទ្រូងគេ។

"ចឹងខ្ញុំទៅវិញហើយណា៎ ចូដេន ! ជួបគ្នាថ្ងៃស្អែកណា៎! មោះ ជូន! យើងទៅផ្ទះណា៎! អូនឃ្លានបាយហើយ! មោះបង !"។ នាងក៏ប្រញាប់អូសស្វាមីមុនដែលសម្លឹង ចូដេន មិនដាក់ភ្នែកមុននឹង ចូដេន ក៏ក្រពាត់ដៃសម្លកើគេមិនចុះចាញ់ដូចគ្នា។

ពេលដែលចូលមកក្នុងឡានទឹកមុខរបស់ ណាមជូន ក៏មាំហើយទ្រឹងមិនមាត់ហើយបើកឡានដោយមុខស្មើធឹងធ្វើឲ្យ រីស្សាណា ក៏លួចសម្លឹងហើយក៏ងឿងឆ្ងល់ថាប្តីនាងកើតអ្វីទៅបានជាបែបនេះ។

វីឡាត្រកូល អាល់ហ្វាណូ ...

"សួស្តីលោកប្រុស! សួស្តីអ្នកនាង !"។ មេការ ម៉ាលីស ក៏អោនគោរពម្ចាស់ប្រុសស្រីទាំងពីរនោះខណៈពេលនេះ ណាមជូន ក៏មានមុខមិនស្រស់ដើរទៅលើបាត់ខណៈ រីស្សាណា ក៏ប្រណាប់ដើរតាមស្វាមីនាងដើម្បីសួរនាំហេតុផលដែលគេមានរឹកពារប្លែកៗបែបនឹង។

"ជូន !!! អេ បង ជូន !! បងកើតអីនឹង ?"។ មកដល់បន្ទប់នាងក្រមុំក៏ហៅគេតែនាយមិនឆ្លើយមុននឹងដោះអាវធំចេញហើយក៏ប្រឡេះឡេវអាវសាមីមួយតង់ទៀតមិនតបនឹងនាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now