ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !

598 24 5
                                    

"ស៊-ស៊ូសាន !? នាងកើតអីបានជាបែបនេះ?"។ ណាមជូន ពេលនេះនៅទ្រឹងសម្លឹងមើលនាងដោយភ្ញាក់ផ្អើលពេលឃើញ ស៊ូសាន នាងយំហើយ ស៊ូសាន ដែលកំពុងស្រវាចាប់ដៃគេក៏នោះភ្ញាក់ផ្អើលដូចគ្នាមុននឹងនាងប្រញាប់លែងដៃចេញហើយលើកមកវាសទឹកភ្នែកខ្លួនឯង។

"ស-សុំទោសផងលោក ណាមជូន !! ខ្ញុំ-ខ្ញុំគ្រាន់តែមានអារម្មណ៍ថាលោកគួរឲ្យអាណិត!! នេះ...នេះខ្ញុំសុំទោសចំពោះអប្បកិរិយាមិញផងណា៎!"។ ស៊ូសាន ក៏បែរខ្នងហើយវាសទឹកភ្នែកចេញយ៉ាងរហ័សហើយ ណាមជូន ឯណេះក៏ញញឹមបន្តិចមុននឹងលូកដៃចេញពីហោប៉ៅទាញកូនកន្សែងស្អាតមួយមកហុចឲ្យគេ។

"ខ្ញុំអរគុណនាងច្រើនណាស់ ស៊ូសាន !! នេះខ្ញុំក៏រំភើបចិត្តដែលមានមនុស្សមកអាណិតខ្ញុំដល់ថ្នាក់នេះ! ពីតូចដល់ពេលនេះមិនមាននរណាគេធ្លាប់បែបនឹងដាក់ខ្ញុំទេ!"។ ណាមជូន ក៏តបដោយរីករាយហើយ ស៊ូសាន ក៏កាន់កន្សែងហើយមើលគេមុននឹងជូតទឹកភ្នែកហើយក៏មើលគេដោយមុខក្រហមតិចៗ។

"ពីតូចដល់ធំខ្ញុំក៏មិនដែលជួបបុរសណាដែលល្អគ្រប់យ៉ាងដូចជាលោកបែបនេះទេលោក ណាមជូន !"។ សម្លេងស្រទន់ក៏តបហើយ ណាមជូន ក៏លើកចិញ្ចើមមើលនាង។

"ល្អយ៉ាងម៉េចប្រាប់ខ្ញុំបានទេ?"។ នាយក៏សួរាងម្តងទៀតហើយ ស៊ូសាន ក៏អោនមុខបន្តិចមុននឹងតប។

"លោក ណានជូន ជាមនុស្សដែលមានចិត្តល្អ! លោក ណាមជូន បានជួយខ្ញុំដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់! សូម្បីតែកិរិយានឹងអត្តចរិតរបស់លោកក៏បរិសុទ្ធ! លោកក៏មានទាំងកេរិ៍្តឈ្មោះនឹងកិត្តិយស! ជាពិសេសគឺលោកជាមនុស្សដែលមានស្នេហាស្មោះទៀតផង! ខ្ញុំពិតជារីករាយជំនួសប្រពន្ធលោក ណាមជូន ណាស់! អ្នកនាង រីស្សាណា ជានារីដែលសំណាងខ្លាំងណាស់! បើខ្ញុំបានជួបបុរសល្អដូចលោក ណាមជូន ទោះមិនមានអ្វីក៏ដោយឲ្យតែគេស្រលាញ់ខ្ញុំបែបនេះគឺខ្ញុំពេញចិត្តប្រគល់ទាំងជីវិតជូនទៅគេ!"។ ស៊ូសាន និយាយបណ្តើរលើកដៃមកដាក់លើដើមទ្រូងខាងឆ្វេងរបស់នាងហើយញញឹមធ្វើឲ្យ ណាមជូន មើលហើយហាក់ភ្លឹកពេលសង្កេតថានារីម្នាក់នេះស្រស់ស្អាតហើយមានទឹកមុខស្លូតបូតពេញដោយភាពស្មោះត្រង់ជាទីបំផុតជាស្នាមញញឹមដែលផ្អែមល្ហែមរបស់នាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now