ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!

546 26 8
                                    

បារបារាំង ....

ពេលនេះក៏មានរាងស្តើងដែលមកអង្គុយញាំុស្រាតែម្នាក់ឯងមួយកែវហើយមួយកែវទៀតដោយទឹកមុខសោកសៅជាខ្លាំងព្រោះតែរឿងកាលពីថ្ងៃនោះគឺធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់ទៅហើយ។

"ហឹុក...មនុស្សចង្រៃ!! ហឹុក...ខ្ញុំស្អប់គេ...ហឹុក...ខ្ញុំស្អប់គេណាស់!!! ហឹុក...!"។ នាងក្រមុំផឹកម្នាក់ឯងហើយក៏អកស្រាមិនឈប់ដោយទឹកភ្នែករលីងរលោងលើកដៃមកគក់ដើមទ្រូងរហូតមិនឈប់។

"អ្នកបម្រើ!!! ឲ្យស្រាថែមមក!"។ នាងក្រមុំក៏ស្រែកហៅអ្នកក្រឡុកស្រាហើយគេក៏ធ្វើជាបន្តនាងរហូតដល់វិនាទីបន្ទាប់ដែលដៃស្តើងចាប់កាន់កែវកែវស្រាតែស្រាប់តែមានមនុស្សម្នាក់ដែលមកដណ្តើម។

"នេះ រីណា ញាំុស្រាច្រើនហើយ! ឈប់ទៅណា៎!"។ សម្លេងគ្រលរដែលនិយាយមកកាន់នាងធ្វើឲ្យនាងចងចិញ្ចើមហើយសម្លឹងគេដោយស្រពិចស្រពិល។

"អ្នកណា? កុំមកខ្វល់! ស្រា!!! ឲ្យមកខ្ញុំមក! ខ្ញុំចង់ផឹក!!"។ រីស្សាណា ក៏តបហើយខំក្រោកមកកញ្ឆក់កែវស្រាតែ ចូដេន ក៏មិនឲ្យមុននឹងដាក់វាទៅម្ខាងហើយក៏ដកលុយដាក់លើតុហើយក៏គ្រារាងស្តើងរបស់ រីស្សាណា ចេញ។

"លែង!!! លែងខ្ញុំ!!! ខ្ញុំចង់ផឹក! លែង!!!"។ នាងក្រមុំនេះទន់ខ្លួនទៅហើយតែនៅតែមាត់ខ្លាំងរុញច្រានមាឌរាងក្រាស់នោះតែក៏បានតែតិចៗព្រោះនាងក៏ស្រវឹងជោកទៅហើយទើបនាយដាក់នាងចូលរថយន្តរបស់គេហើយបើកបរទៅកន្លែងមួយ។

មាត់ទន្លេ ....

"មោះ! រីណា អង្គុយត្រង់នេះទៅ! ហើយញាំុអានេះបន្សាបស្រាទីណា៎!"។ ក្រោយពីជូនស្រីស្រស់មកដល់ហើយកម្លោះសង្ហាក៏បើកទឹកបន្សាបស្រាឲ្យនាងក្រមុំដែលទន់ខ្លួនផ្អែកលើគេនេះឲ្យនាងបានផឹក។

"នេះ...នេះជា ចូដេន រឺ? នាំខ្ញុំមកធ្វើអី? ខ្ញុំមិនញាំុវាទេ! ខ្ញុំចង់ញាំុស្រា!!! ជូនខ្ញុំទៅផឹកវិញទៅ!"។ នាងក្រមុំក៏ងាកមកសម្លឹងគេមុននឹងចាបអារម្មណ៍ថាជានរណាទើបនាងរុញច្រានគេបន្តិចហើយក្តាប់អាវគេមុននឹងនិយាយហើយ ចូដេន ក៏ដកដង្ហើមធំ។

"ឯងមានរឿង អី រីណា? ម៉េចក៏មកផឹកស្រាម្នាក់ឯងនោះទីនោះ? ប្តីឯងគេមិនមកទេរឺ? ម៉េចក៏គេឲ្យឯងមកផឹកម្នាក់ឯងចឹង? ហើយក៏ស្រវឹងជោកជាំ!!"។ ចូដេន ក៏ចាប់ស្មានាងហើយទាញនាងមកសម្លឹងទើប រីស្សាណា បានត្រឹមញញឹមចុងមាត់ហាក់ចំអកខ្លួនឯង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now