ភាគទី ៣១ : ហួងហែង !?

612 33 10
                                    

មន្ទីរពេទ្យ ....

"អ្នកជម្ងឺគាត់អាចចេញពីមន្ទីរពេទ្យបានហើយ! នេះជាថ្នាំដែលគាត់គួរញាំុបន្ថែមដើម្បីឲ្យគាត់ឆាប់ជាសះពីរបួស!!! អ្នកនាងជួយឧស្សាហ៍រំលឹកគាត់ផងណា៎!!"។ ពេលនេះក៏ប្រទះឃើញ រីស្សាណា ឈរក្បែរកម្លោះសង្ហាដែលជាសម្លាញរបស់នាងកំពុងតែទទួលថ្នាំហើយស្តាប់ដុកទ័រដោយយកចិត្តទុកដាក់ទើបគាតដើរចេញទៅ។

"យ៉ាងម៉េចហើយ? បានធូរស្រាលខ្លះទេនឹង ចូដេន ?"។ រីស្សាណា ក៏គ្រាគេហើយ ចូដេន ក៏ងាកមកញញឹមដាក់នាង។

"មិនអីទេ! ធូរស្រាលច្រើនណាស់! សម្រាកពេទ្យមួយសប្តាហ៍ទៅហើយនៅរំខាន រីណា ឲ្យមកមើលថែមិនឈប់សោះ!!"។ ចូដេន ក៏និយាយហើយ រីស្សាណា ក៏ក្រវីក្បាលដែលថ្ងៃនេះនាងក៏មកទទួលគេទាំងព្រឹកព្រលឹមដើម្បីទៅផ្ទះ។

"នេះក៏មកពី ចូដេន ជួយខ្ញុំដែរ! ប៉ុន្នឹងទុកជាស្អីទៅ? បានហើយ!!! ប្រញាប់ទៅផ្ទះវិញហើយសម្រាកឲ្យបានច្រើនណា៎!"។ រីស្សាណា ក៏ផ្តែផ្តាំហើយ ចូដេន ក៏ញញឹមមុននឹងចងចិញ្ចើហើយភ្ញាក់ផ្អើលពេលនឹករឿងសំខាន់។

"អូ! នេះស្លាប់ហើយ! រវល់តែសម្រាកមិនបានគិតដល់រឿងហាងទេ! នេះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ?"។ ចូដេន ក៏ព្រួយបារម្មពីជំនួញគេហើយ រីស្សាណា ក៏ទះស្មាគេតិចៗ។

"កុំព្រួយ! នេះរយៈពេលប៉ុន្មានសប្តាហ៍នេះខ្ញុំក៏នឹងអាចឆ្លៀតទៅជួយមើលឲ្យបានបន្តិចដែរ! គឺមិនមានបញ្ហាអីទេណា៎! ឯងគិតតែសម្រាកចណា៎!!"។ រីស្សាណា ក៏ប្រាប់ទៅគេហើយ ចូដេន ក៏សម្លឹងមើលនាងដោយរំភើបចិត្ត។

"អា៎! នេះពិតមែនហី រីណា? ហើុយ! អរគុណឯងណាស់ណា៎!!! ឯងពិតជាគួរឲ្យស្រលាញល
់មែន!!"។ មិនត្រឹមតែនិយាយ ចូដេន ក៏ទាញនាងមកឪបយ៉ាងណែនធ្វើឲ្យ រីស្សាណា ស្ទើរថប់ខ្យល់។

"ក្រែងជា រីណា មែនទេ?"។ ខណៈនោះរូបភាពសិ្នទ្ធស្នាលរបស់គេបានធ្វើឲ្យកែវភ្នែករបស់កម្លោះសង្ហាម្នាក់ដែលសម្លឹងមើលពីចម្ងាយនោះភ្ញាក់ផ្អើលជាខ្លាំង។

"បង ជីន !! បងនៅធ្វើអីទីនេះ? នេះពេទ្យគេចង់ឲ្យបងសីុញ៉េឯកសារខ្លះៗណា៎!"។ សម្លេងនារីម្នាក់ក៏បានហៅនាយកម្លោះ ស៊ុកជីន អាល់ហ្វាណូ ដែលសម្លឹងមើលឃើញប្អូនស្រីថ្លៃគេឪបគ្នាជាបុរសម្នាក់ដែលមិនមែនជាប្អូនប្រុសរបស់គេតែគេក៏ងាកមករក សូតា វិញព្រោះនាងបានស្រែកហៅគេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now