ភាគទី ៦៣ : ការពិតដ៏ឈឺចាប់

824 33 6
                                        

វីឡាត្រកូល អាល់ហ្វាណូ ....

បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈមកពេលនេះនាយកម្លោះក៏នាំរាងស្តើងនេះមកផ្ទះវិញប្រកបដោយកាំរយកចិត្តទុកដាក់ជាទីបំផុតមើលទៅគេហាក់ថ្នាក់ថ្នមនាងជាខ្លាំងក្រោយដឹងថាខ្លួនក្លាយជាឪពុកហើយគេក៏ប្រយ័ត្នជាមួយគ្រប់យ៉ាងដូចជាកាយវិការរឺពាក្យសម្តីព្រោះខ្លាចថាប៉ះពាល់ដល់នាង។

"ម៉ាលីស !!! នេះមានរំងាប់ស៊ុបឲ្យ រីណា ទេ?"។ ណាមជូន បានជូនស្រីស្រស់មកអង្គុយលើសាឡុងហើយមេការ ម៉ាលីស ក៏ដើរមកជាមួយចានស៊ុបក្តៅហ៊ុយៗ។

"ចា៎! នេះមកដល់ល្មម!!! អញ្ជើញពិសារទៅអ្នកនាង! ប៉ូវកម្លាំងនឹងប៉ូវសុខភាពចា៎!"។ ម៉ាលីស ក៏និយាយមកកាន់នារីដែលមុខស្ងួតនេះយ៉ាងស្វាហាប់តែបានត្រឹមការស្ងៀមស្ងាត់តបមកវិញទើប ណាមជូន ទាញចានមកជិតហើយដួសស៊ុុបមកផ្លុំឲ្យនាង។

"នេះអូនឆាប់ញាំុទៅណា៎! ស៊ុបនេះមានជាតិប៉ូវច្រើនណាស់សម្រាប់អូននឹងកូនយើងណា៎!"។ ណាមជូន ក៏លើកស្លាបព្រាមកបញ្ចុកនាងហើយ រីស្សាណា បែរជាមិនហើបមាត់ទទួលមានតែងាកមកសម្លឹងគេវិញ។

"លោកមានការងាររវល់នៅឯក្រុមហ៊ុនដែរមែនទេ? នេះលោកមករវល់ធ្វើអីនៅផ្ទះ? ត្រឹមរឿងប៉ុន្នឹងខ្ញុំចាត់ការបាន! មិនចាំបាច់រំខានទេហើយប្រញាប់រៀបចំក្រុមហ៊ុនឡើងវិញទៅ!"។ រីស្សាណា តបបែបនេះហើយ ណាមជូន ក៏ដាក់ស្លាបព្រាចុះមុននឹងគេមើលនាងដោយទឹកមុខស្រពោន។

"អូននៅខឹងបងមែនទេ? បងដឹងថាបងខុស! ទីបុំផុតបងយល់ហើយ! បងយល់សម្តីដែលគេនិយាយថាបងមិនទុកចិត្តអូនហើយ! អូនខឹងដែលបងប្រចណ្ឌអូនមែនទេ? នេះបងសុំទោសពិតមែនដែលប្រចណ្ឌអូនទាំងដឹងហើយថាអូនមិនដែលគិតចឹង! តាមពិតបងគួរទុកចិត្តអូនជាភរិយាឲ្យខ្លាំងជាងនេះ! នេះបងទទួលស្គាលថាបងខុស! បងខុសដែលរករឿងអូនកាលនោះ! តែមកពីបងស្រលាញ់អូនពេកក៏មានអារម្មណ៍មិនល្អកើតឡើងភ្លាមៗណា៎! បងសង្ឃឹមថាអូននឹងលើកលែងទោសឲ្យបងបានទេ?"។ ណាមជូន ក៏ស្រវាមកកាន់ដៃនាងហើយក្តោបថ្នមៗហើយ រីស្សាណ ក៏ងាកមកមើលគេដោយកែវភ្នែកស្មើធេងតែម្តង។

Você também vai gostar

          

"ដឹងហើយវាយ៉ាងម៉េច? រឿងហួសវាហួសហើយ! នេះលោកមិនមានរឿងអីផ្សេងចង់ប្រាប់ខ្ញុំទេរឺ?"។ រីស្សាណា ប្រើក្រសែភ្នែកមុតមើលគេហើយ ណាមជូន ហាក់ហេងហាងក្នុងចិត្តគិតដល់រឿងលាក់បាំងមួយពីនាងគឺការស្លាប់របស់ ចូដេន នោះឯងតែគេមិនមែនចង់លាក់បាំងនោះទេគ្រាន់តែនិយាយពេលនេះវាមិនសមនឹងស្ថានភាពផ្លូវចិត្តរបស់នាងទេ។

"គឺ-គឺបងដូចជាគិតថាមានរឿងចង់-!"។ ណាមជូន ក៏គិតថាចង់និយាយតែគេក៏រដេបរដុបទើប រីស្សាណា ក៏ទាញដៃនាងមកវិញហើយស្រវាយកស្លាបព្រាដួសស៊ុបញាំុ។

"ទៅធ្វើការចុះ! ខ្ញុំចង់ញាំុស៊ុបហើយសុំសម្រាកបន្តិច! មិនអីីទេបើគ្មានអីប្រាប់ក៏គ្មានទៅ! ចាំបាច់រដេបរដុបទេ?"។ រីស្សាណា ញាុាំស៊ុបផងបណ្តើរចោលសម្តីចាក់ដោលហើយ ណាមជូន ក៏មានតែអោនមុខមុននឹងក្រោកមកអង្អែលសក់នាង។

"ចឹងបងទៅធ្វើការហើយ! បើអូនមានអ្វីត្រូវការនោះប្រាប់បងមកណា៎! សម្រាកឲ្យបានស្រួលណា៎ រីណា ! បងនឹងឆាប់វិលមកវិញណា!"។ <ជុប>ណាមជូន ក៏ថើបក្បាលរបស់នាងមួយខ្សឺតទើបចាកចេញហើយ រីស្សាណា ដែលញាំុស៊ុបធ្វើមិនដឹងក៏សម្លឹងមើលរថយន្តគេរហូតទាល់តែផុតកន្ទុយភ្នែកហើយនាងក៏ដាក់ស្លាបព្រាចុះឈប់ញាំុមុននឹងប្រញាបរត់ទៅលើបន្ទប់គេងរបស់ពួកគេ។

នាងក្រមុំពេលនេះរុះរើកាយសព្វទិសទីក្នុងបន្ទប់មុននឹងងាមកក៏ឃើញអាវធំរបស់ ណាមជូន ជ្រុះហើយនាងក៏រើវាឡើងមុននឹងមានអ្វីហាក់នាំចិត្តនាងឲ្យឆែកហៅប៉ៅអាវនោះទើបនាងលូកគ្រប់ច្រករបស់វារហូតដល់ច្រកខាងក្នុងហោប៉ៅអាវក៏ប៉ះនឹងសំបុត្រមួយច្បាប់ទើបនាងដកវាចេញហើយក៏ភ្ញាក់ផ្អើលពេលឃើញឈ្មោះលើនោះគឺដាក់ថាជូនឲ្យនាង។

"ខ្ញុំថាហើយគេពិតជាកុហកខ្ញុំ!! លោកម៉េចក៏កុហកខ្ញុំដដែលៗមិនឈប់បែបនេះ ណាមជូន អាល់ហ្វាណូ ? គិតថាខ្ញុំល្ងង់ជឿលោកមែនទេ? ខ្ញុំជាមិត្តភក្តិរបស់ ចូដេន គេក៏គ្មានគ្រួសារនៅ អង់គ្លេស ដែរ! កុហកមិនសមរឿង!!!"។ រីស្សាណា មើលសំបុត្រនោះហើយក៏និយាយដោយការខឹងសម្បារមុននឹងនាងទម្លាក់អាវធំនោះចោលហើយចាប់ផ្តើមហែកសំបុត្រមើល។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Onde histórias criam vida. Descubra agora