ភាគទី ៥៦ : រឿងជាន់លើរឿង

830 30 6
                                        

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

<តុក តុក>"លោកអគ្គនាយក! មានភ្ញៀងធំៗសុំមកជួបលោកអគ្គនាយកពេលនេះ!"។ បុគ្គលិកស្វាគមន៍ភ្ញៀវម្នាក់ក៏មកប្រាប់ដំណឹងឲ្យនាយកម្លោះដែលអង្គុយពិនិត្យឯកសារនេះដោយចងចិញ្ចើមហើយទើបគេដាក់វាចុះរួចងក់ក្បាល។

"អញ្ជើញពួកគាត់ចូលមក!!"។ ណាមជូន ក៏អនុញ្ញាតហើយក៏បង្ហាញរូបរាងភ្ញៀវដែលមកជួយនាយកាលពីលើកមុននោះក៏មកម្តងទៀតនៅថ្ងៃនេះហើយម្នាក់មានឯកសារគ្រប់ដៃ។

"សួស្តីអ្នកទាំងអស់គ្នា! នេះមានការអីបានជាមកដល់ទីនេះទៀតហើយ?"។ ណាមជូន ក៏ក្រោកឈររាក់ទាក់ហើយពួកគេដែលជាភ្ញៀន៉មិនបានញញឹមទេក៏ដាក់ឯកសារនោះលើតុរបស់ នាយកម្លោះតែម្តង។

"ពេលនេះពួកយើងមកក្នុងថ្ងៃនេះចង់ប្រាប់ដល់លោក ណាមជូន ថាពួកយើងសម្រេចចិត្តឈប់ធ្វើជាអ្នករកសីុទិញយករ៉ែពីក្រុមហ៊ុនលោកចាប់ពីពេលតទៅហើយ! នេះជាកិច្ចសំណើរដែលមានការចុះហត្ថលេខានឹងបញ្ជាក់ពីវត្ថុបំណងច្បាស់ៗដែលទទួលស្គាល់នឹងឯកភាពដោយពួកយើងពិត 100 % លើការបញ្ចប់កុងត្រាជាមួយគ្នា!"។ ភ្ញៀវម្នាក់បានរៀបរាប់ហើយ ណាមជូន ក៏លើកឯកសារមកពិនិត្យមើលដោយចងចិញ្ចើម។

"នេះ-នេះជាអ្វីទៅ? នេះម៉េចក៏ពួកលោកសម្រេចចិត្តរហ័សបែបនេះ? ក្រែងខ្ញុំក៏បានលើកសំណើរមួយចំនួនហើយសុំធ្វើការសុំពន្យារពេលមូយរយៈដើម្បីសើុបការពិតព្រោះវាក៏ជាទង្វើដែលខ្ញុំមិនមានបំណងប្រព្រឹត្តដូចគ្នាហើយនេះយុត្តិធម៏នឹងមានសម្រាប់ពួកលោកហើយក៏ត្រូវតែមានសម្រាប់ខ្ញុំដូចគ្នា! ចុះម៉េចក៏ពួកលោកទៅសម្រេចចិត្តបែបនេះ?"។ ណាមជូន ហាក់ក្រពុលមុខជាពន់កហើយដៃគូរកសីុរបស់គេម្នាក់ទៀតក៏ដកដង្ហើមធំ។

"ពួកយើងក៏ចង់យោគយល់ដល់លោក ណាមជូន ដូចគ្នាតែថាខ្ញុំក៏មិនសង្ឃឹមអ្វីពីទីនេះទៀតឡើយ! ចាប់តាំងពីលោកមកជំនួសតំណែងលោក ស៊ុកជីន មកអ្វីគ្រប់យ៉ាងក៏មិនប្រសើរដូចមុន! តម្លៃរ៉ែមិននឹងនរហើយមានការក្លែងបន្លំដោយមិនដោះស្រាយបញ្ហាឲ្យទាន់ចិត្ដលើពួកយើងជាម្ចាស់រកសីុទៀត! គិតទៅថាពួកខ្ញុំក៏មានមុខរបររកសីុដូចគ្នា! ហើយបច្ចុប្បន្នមិនមែនមានតែក្រុមហ៊ុនលោកមួយនោះទេដែលចម្រាញ់រ៉ែនោះ! មានក្រុមហ៊ុនដទៃទៀតក៏ធ្វើដូចជាលោកដែរ! ធម្មតាខាងណាល្អប្រាកដជាត្រូវរត់ទៅខាងនោះហើយមិនចឹងហីលោក ណាមជូន ?"។ បុរសម្នាក់ទៀតក៏តបតហើយ ណាមជូន ក៏មើលពួកគេដោយការហួសចិត្តពេកស្មានមិនដល់សោះ។

You'll also like

          

"នេះបានន័យថាពួកលោកមកសុំផ្តាច់កុងត្រាទទួលទិញពីក្រុមហ៊ុនខ្ញុំយ៉ាងរហ័សបែបនេះព្រោះតែពួកលោករកបានកន្លែងថ្មីមែនទេ?"។ ណាមជូន ក៏សួរបញ្ជាក់ហើយបុរសម្នាក់ទៀតក៏ញញឹមចុងមាត់។

"សុំនិយាយឲ្យខ្លីទៅខ្ញុំមិនចង់និយាយច្រើននោះទេ! ធម្មតាកន្លែងគេល្អហើយផ្តល់តម្លៃទាបដែលពួកយើងអាចរកសីុចំណេញបានគុណលើស 20% នៃកន្លែងរបស់លោក! បើមិនជ្រើសយកកន្លែងថ្មីហើយមកត្រាំត្រែនៅកន្លែងចាស់បែបនឹង! តើពួកខ្ញុំសមជាមនុស្សដែលកាន់កាប់មុខរបរយពាន់ដុល្លារក្នុងដៃទេលោក ណាមជូន ? សង្ឃឹមថានិយាយខ្លីៗចឹងក៏ស្តាប់គ្នាយល់ហើយ! ពួកយើងមិនទំនេរច្រើននោះទេ! ពេលវេលាជាមានប្រាក់! លាសិនហើយលោក ណាមជូន !"។ បុរសដែលជាដៃគូរកសីុទាំងនោះរបស់ក្រុមហ៊ុន អាល់ហ្វាណូ ក៏តបមកវិញដោយទុកត្រឹមឯកសារតែប៉ុន្មានច្បាស់ធ្វើឲ្យ ណាមជូន ក្តៅក្រហាយហើយស្មុគស្មាញជាខ្លាំង។

"ហើុយ!!! ចង្រៃយ៎!!!! តើអ្នកណាទៅជាអ្នកក្បត់នឹង?"។ ណាមជូន ពិតជាវិលវល់ដែលរឿងហេតុវាប្រែជាបែបនេះហើយនាយក៏ច្របូកច្របល់ដែលរឿងកាន់តែវេទនាតែបែរជាបាត់មុខ មីតូ ជា ជំនិតមិនឃើញសូម្បីស្រមោល។

<ទឺត~>"ចង្រៃយ៎! នេះទៅស្លាប់អស់ហើយហី! ហើុយ!!!! នេះមានរឿងស្អីឲ្យប្រាកដទៅ!!!"។ ណាមជូន ខំចុចទូរស័ព្ទទាក់ទងទៅជំនិតរបស់គេតែមិនបានទទួលការឆ្លើយតប។

<រឺុង រឺុង>វិនាទបន្ទាប់ក៏មានលេខខលចូលមករកនាយកម្លោះនេះវិញទើបគេប្រញាប់ទាញវាមកមើលចុចទទួលដោយទឹកមុខរបស់គេពេលនេះគឺទាំងកាចទាំងមុតអាចថាកំណាចតែម្តង។

វីឡាត្រកូល ហាលេត ...

"រីណា !!! នេះឯណាឥវ៉ាន់របស់នាងនោះ?"។ និយាយពីរាងស្តើងនេះវិញនាងក៏បានធ្វើដំណើរមកដល់ផ្ទះរបស់កម្លោះសង្ហាដែលបានរៀបចំរថយន្តរង់ចាំនាងជាស្រេចហើយនាងក្រមុំក៏សម្លឹងមើលគេដោយមុខស្ងួត។

"គ្មានអីរៀបចំទេ! ខ្ញុំមិនយកអីទៅទេ! នេះយើងហោះហើរទៅ អង់គ្លេស ពេលណាទៅ?"។ រីស្សាណា ក៏សួរនាំនាយសង្ហាដែលមើលនាងដោយទឹកមុខញញឹមស្រាលហើយនាយក៏តប ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now