ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !

803 33 10
                                        

ហាងលក់សម្លៀកបំពាក់ ជេឌី ...

រថយន្តទំនើបក៏បានសំចតមុនហាងនេះហើយក៏មានរាងខ្ពស់បានចុះមកបើកទ្វាររថយន្តម្ខាងទៀតជាស្រេចក៏បង្ហាញរាងកាយស្រីស្អាតដែលញញឹមមកជាមួយមុននឹងនាងទាញកាបូបពីគេហើយ ណាមជូន ក៏សម្លឹងមើលស្លាកហាងនេះដោយចងចិញ្ចើម។

"អូនធ្វើជាអ្នកគ្រប់គ្រងនោះទីនេះហ៎?"។ ណាមជូន ក៏សួរហើយ រីស្សាណា ក៏ងក់ក្បាល។

"មែនហើយ! ហាង ជេឌី នេះជាហាងសម្លៀកបំណាក់របស់សម្លាញ់អូន! គេជាអ្នក ឌីហ្សាញ ផ្ទាល់ក៏ជាម្ចាស់តែម្តងហើយជា ប្រេនណេម ផ្ទាល់ខ្លួននឹងណា៎!"។ រីស្សាណា ក៏រៀបរាប់ហើយ ណាមជូន កាន់តែចង់ដឹងក៏អើតសម្លឹងទៅក្នុងហាង។

"នេះបងចង់ចូលទៅទេ? យ៉ាងណាថ្ងៃនេះគេក៏មកវិញហើយ! គេជាសះស្បើយហើយក៏មកវិញដែរ! ឆ្លៀតបងមកជាមួយអូនចឹងនាំឲ្យស្គាល់តែម្តងទៅ! បងគិតយ៉ាងម៉េច?"។ រីស្សាណា កាលបើឃើញគេអើតលើមក៏យល់ទើប ណាជូន យល់ព្រមយ៉ាងរហ័ស។

"សួស្តីអ្នកនាង! សួស្តីលោក! មានអ្វីឲ្យហាងខ្ញុំជួយទេ?"។ បន្ទាប់ពីបុគ្គលិកក្នុងឃើញ រីស្សាណា បណ្តើរ ណាមជូន ចូលមកហើយក៏មានអ្នកសួរនាំព្រោះគិតថាគេជាភ្ញៀហើយ រីស្សាណា ក៏ញញឹម។

"នេះជាស្វាមីរបស់ខ្ញុំទេ!!! និយាយចឹងឯណា ចូដេន? គេមកនភ?"។ រីស្សាណា ក៏សួររកម្ចាស់ហាងហើយបុគ្គលិកក៏ងក់ក្បាល។

"ចា៎! គាត់នៅខាងលើកំពុងតែរង់ចាំអ្នកនាងល្មម!"។ បុគ្គលិកក៏ណែនាំហើយនាងក៏ញញឹមមុននឹងដើរទៅ។

"អឹម!! បងកើតអីនឹង ណាមជូន ?"។ កំពុងតែដើរសុខៗនាយក៏ស្រវាមកកាន់ដៃនាងជាប់មុននឹងងាកញញឹមដាក់នាង។

"បងចង់កាន់ដៃអូននឹងណា៎! មានអី! តោះយើងទៅ!"។ ណាមជូន ក៏កាន់ដៃនាងមុននឹងដើតាមនាងទៅដល់បន្ទប់ម្ចាស់ហាងតែម្តង។

បន្ទប់ការិយាល័យ ....

<តុក តុក >"សូមអញ្ចើញចូល!"។ សម្លឹងគ្រលររបស់កម្លោះសង្ហាដែលកំពុងសីុញ៉េឯកសារក៏បន្លឺស្របនឹងការបង្ហាញរាងកាយដែលាស្រស់ស្អាតធ្វើឲ្យ ចូដេន រហ័សញញឹមហើយក្រោកកឈរបម្រុងចូលមករកនាងតែក៏ត្រូវទ្រឹងជើងពេលឃើញបុរសម្នាក់នោះពីក្រោយខ្នងនាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Où les histoires vivent. Découvrez maintenant