ភាគទី ៤៩ : ជម្រើស!

534 22 15
                                    

ពេលនេះបបូរមាត់តូចច្រមិមចក៏ប្រថាប់ដាក់លើបបូរមាត់ក្រាស់ដាេយមិនបានត្រៀមខ្លួននោះភ្លាមៗតែម្តងធ្វើឲ្យ ណាមជូន ទៅជាហេងហាងនៅទ្រឹងស្ងៀមមុននឹងភ្ញាក់ផ្អើលបើកភ្នែកធំៗមើលនាងហើយក៏មិនដឹងថាត្រូវច្រាននាងចេញរឺក៏នៅបែបនេះឡើយព្រោះគេនៅចំកណ្តាលភាពច្របូលច្របល់នៃអារម្មណ៍មួយដែលប្រាប់ថាគេកំពុងតឺធ្វើរឿងខុសតែវាក៏មិនជាគេដែលជាអ្នកចាប់ផ្តើមមុននោះឡើយ។

"អូ!!! ខ្ញ-ខ្ញុំសុំទោសលោក ណាមជូន !"។ បន្ទាប់ពីនៅស្ងៀមឲ្យនាងអឹបបបូរមាត់មួយសន្ទុះរួចមកនាងក៏ដកបបូរមេាត់ចេញហើយក៏ធ្វើរឹកពាររាងភ្ញាក់ផ្អើលមុននឹងលើកដៃមកខ្ទប់មាត់ខ្លួនឯងហើយក៏សម្លឹងគេបន្តិចមុននឹងអោនមុខមិនហ៊ានសម្លឹងគេហើយក៏និយាយពាក្យសុំទោសយ៉ាងរហ័សខណៈ ណាមជូន នៅទ្រឹងសម្លឹងនាងហើយគេក៏ប្រញាប់សម្រួលឥរិយាបថវិញមុននឹងងាកឆ្វេងបន្តិចស្តាំបន្តិចហាក់ដូចជាទើសទាល់។

"អើ...អើ...មិនអីទេ! នេះ...នេះយប់ហើយ! ខ្ញុំគិតថានឹងត្រកប់ទៅវិញហើយ! នាងសម្រាកចុះ! ស្អែកខ្ញុំនឹងមកទទួលណា៎! រាត្រីសួស្តី!"។ ណាមជូន និយាយហើយក៏ប្រញាប់ក្រោកបម្រុងចាកចេញតែក៏ត្រូវដៃស្រឡូននោះលូកមកចាប់យ៉ាងរហ័សធ្វើឲ្យគេទ្រឹងដំណើរហើយក៏ងាកមកមើលនាងដោយភាំង។

"ម-មានអីរឺ?"។ ណាមជូន ហាក់នៅភាំងជាមួយរឿងដែលនាងស្ទុះមកថើបគេមិញនេះមិនទាន់បាត់ផងក៏មកត្រូវងឿងឆ្ងលនឹងរឹកពារនាងនៅពេលនេះទៀត។

"កំដរខ្ញុំបន្តិចទៀតបានទេ?"។ ទឹកមុខស្រទន់ជាមួយកែវភ្នែករលីងរលោងធ្វើឲ្យ ណាមជូន រកថាមិនត្រូវតែគេក៏មិនដឹងធ្វើយ៉ាងណាក៏សម្រេចចិត្តមកអង្គុយវិញហើយក៏មិនហ៊ានសម្លឹងមើលនាងចំៗទេ។

"លោក ណាមជូន ខឹងនឹងខ្ញុំមែនទេ?"។ សម្លេងស្រទន់ក៏សួរនាំហើយ ណាមជូន ក៏ក្រវីក្បាលយ៉ាងរហ័ស។

"ទ-ទេ!!! អត់ទេខ្ញុំគ្រាន់តែភ្ញាក់ផ្អើលតិចតួច!"។ ណាមជូន នៅតែអោនមុខចុះមិនហ៊ានសម្លឹងមើលនាងហើយក្តាប់ដៃខ្លួនឯងយ៉ាងណែនរីឯ ស៊ូសាន ក៏សម្លឹងមើលគេមុននឹងនាងស្រវាយកដៃនាងមកពីលើដៃក្រាស់របស់គេធ្វើឲ្យ ណាមជូន កាន់តែវិលវល់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now