"ម៉េចក៏អូនទះបងចឹង រីណា ?"។ ណាមជូន ក៏លើកដៃមកស្ទាបមុខមុននឹងនឹងសម្លឹងនាងដោយមិនយល់រឿងខណៈ រីស្សាណា ពេលនេះក្តាប់ដៃយ៉ាងណែនហើយសម្លក់គេដោយទឹកមុខនាងបង្ហាញប្រាប់ថានាងមិនពេញចិត្តនឹងទង្វើនាយឡើយ។
"បងសួរខ្ញុំថាហេតុអីហេ៎ ជូន ? រឺនេះបងមិនទាន់ដឹងថាខ្លួនបងកំបុងតែធ្វើអ្វី?"។ រីស្សាណា ក៏តបទៅគេដោយកែវភ្នែកហួសចិត្តហើយ ណាមជូន ក៏ចងចិញ្ចើម។
"មានអីរបស់អូនទៀតហើយ រីណា ?"។ ណាមជូន ហាក់មានអារម្មណ៍មិនល្អពេលដែររឿងរ៉ាវមកផ្ទួនគ្នាហើយគេក៏ត្រូវមកប្រកែកនឹងភរិយាខនៈ រីស្សាណា ក៏សើចចុងមាត់ដូចជាងហួសចិត្ត។
"ទៀតហើយ? ជូន !!! នេះបងរៀបប្រើពាក្យនេះជាមួយខ្ញុំពីពេលណានឹង? ទៀតហើយៗ!!! បងនិយាយបែបនេះដាក់ខ្ញុំធ្វើមើលតែខ្ញុំជាមនុស្សដែលមួយថ្ងៃៗគិតតែរករឿងបងមិនដឹងហេតុផលចឹង!!"។ រីស្សាណា ហាក់ខឹងសម្បារនឹងស្វាមីនាងដែលនិយាយបែបនេះហើយ ណាមជូន ក៏មើលនាងដោយមិនយល់រឿង។
"បងមិនបានន័យបែបនឹងទេ!!! បងគ្រាន់តែមិនយល់!! មិនយល់ថាម៉េចក៏អូនមកវៃបង? មិនយល់ថាហេតុអីអូនស្រាប់តែរករឿងឈ្លោះប្រកែកជាមួយបងទាំងយើងទើបតែមកពី អង់គ្លេស ផ្អែមល្ហែមនឹងគ្នាអីសុខៗ!!! គ្រាន់តែមកដល់វិញអូនមកខឹងបងភ្លាមទើបបានជាបងឆ្ងល់!"។ ណាមជូន ក៏ព្យាយាមនិយាយដោយសម្លេងស្មើហើយ រីស្សាណា កីងក់ក្បាលតិចៗហើយក៏ញោចស្នាមញញឹមចុងមាត់។
"រករឿងឈ្លោះ? ហឹស! អ៎! តាមពិតកន្លងមកបងថាខ្ញុំជាមនុស្សចឹងមែនទេ? ល្អ!!! នេះខ្ញុំច្បាស់ក្នុងចិត្តបំផុតហើយ ណាមជូន អាល់ហ្វាណូ !!! កន្លងមកថា ជូន គិតបែបណាមកលើខ្ញុំ! ជូន ចាប់ផ្តើមប្លែកហើយមានដឹងខ្លួនទេ?"។ រីស្សាណា កែវភ្នែកហាក់រលីងរលោងជាងមុនក៏និយាយដោយសម្លឹងមុខគេមិនព្រិចភ្នេកហើយ ណាមជូន ក៏មើលនាងវិញដោយចងចិញ្ចើម។
"ប្លែក? បងប្លែកត្រង់ណា៎?"។ ណាមជូន ក៏សួរបងហើយ រីស្សាណា ក៏បិទភ្នែកក្តាប់ដៃសម្រួលដង្ហើមមុននឹងតប។
"តាំងតែពីនាង ស៊ូសាន ស្អីនោះមកដល់ទីនេះ! បងក្លាយជាមនុស្សផ្សេងមានដឹងខ្លួនទេ?"។ រីស្សាណា ក៏និយាយខ្លាំងដាក់គេហើយ ណាមជូន ក៏ធ្វើមុខមិនពេញចិត្ត។
"អូនកុំរៀនហៅគេអាក្រក់ស្តាប់យ៉ាងនឹងបានទេ! មានរឿងអីទាក់ទងនឹង ស៊ូសាន នោះ? នាងមិនដឹងអីទេ! ម្នាក់ៗរករឿងនាងមិនឈប់សោះហើយបងមិនយល់ទេថានាងខុសអីបើគ្រាន់តែមកធ្វើការងារ! បងគ្រាន់តែជួយនាង! មិនមែនបងយកនាងមកធ្វើជាប្រពន្ធឯណា?"។ ណាមជូន ហាក់មួម៉ៅដែលគ្រប់គ្នាចោទប្រកាន់មនុស្សដែលគេថាល្អខណៈ រីស្សាណា ក៏ញញឹមចំអក។
"អូ!!! នេះខ្ញុំហៅនាងនោះប៉ុន្នឹងបងក៏ខឹងខ្ញុំហើយ? ម្នាក់ៗគេរករឿងមនុស្សរបស់បងចឹងហរ៎? អ្នកណាគេទៅហ៊ាននោះ ណាមជូន ! បើបងជាអ្នកការពារនាងទាំងមូលបែបនេះ! នរណាប៉ះក៏មិនបាន! និយាយប៉ះបន្តិចបងក៏ស្ទុះទៅវៃគេឯងទៅហើយ! អ្នកណាគេមានសិទ្ធិទៅធ្វើបាបនាងនោះ! មានតែនាងនោះឯងដែលធ្វើបាបខ្លួនឯងឲ្យបងទៅចាប់អារម្មណ៍! មានតែមនុស្សភ្លើដែលជឿស្រីបញ្ញើក្អែកដូចជានាងនោះ!"។ រីស្សាណា ក៏ស្រែកដាក់ ណាមជូន ខណៈ ណាមជូន ក៏ចងចិញ្ចើមមហើយស្ទុះទៅចាប់ដៃនាង។
"អូនឲ្យល្មមៗបានហើយណា៎ រីណា !!!! និយាយស្តីយូរៗទៅកានតែអាក្រក់ស្តាប់!!! បងណែនាំអូនឲ្យនិយាយស្តីឲ្យបានល្អព្រោះអូនជាប្រពន្ធរបស់បង! អូនជាអ្នកមានត្រកូលខ្ពង់ខ្ពស់!!! គេគ្រាន់តែជាអ្នកក្រីក្រ! មិនមានឪកាសបានរៀបខ្ពស់ដូចជាអូនតែនាងក៏មិនមានចរិតកោងកាចដូចជាអូនហើយនិយាយស្តីមិនដឹងខុសត្រូវចឹ-!"។<ផាច់>ដៃម្ខាងរបស់ រីស្សាណា ដែលទំនេរក៏វាត់មកលើមុខរបស់ ណាមជូន ម្តងទៀតខណៈនាងសម្លក់គេហើយក៏រលាស់ដៃចេញ។
"កុំមកស្តីឲ្យខ្ញុំដើម្បីស្រីរបស់លោក ណាមជូន អាល់ហ្វាណូ!!! លោកគ្មានសិទ្ធមកច្រឡោតដាក់ខ្ញុំដោយសាស្រីទេ!!! ខ្ញុំមិនមែនជាមនុស្សធុនទាបត្រូវមកស្តីបន្ទោសរឺឲ្យមើលងាយដោយសាររឿងស្រីញីអត់បានរបស់លោកឡើយ!!!! ចង់លោកមានស្រីញីប៉ុន្មាននាក់ក៏មានទៅតែខ្ញុំសុំផ្តាំថាបើមានរឿងរ៉ាវដល់ថ្នាក់គេមកមើលងាយខ្ញុំហើយគិតថាប៉ះពាល់ខ្ញុំនោះ! រីស្សាណា ហ្វឺរីស ខ្ញុំ ក៏មិនឲ្យគេសុខដែរ! រីស្សាណា ខ្ញុំមួយជីវិតនេះមិនដែលឲ្យនរណាមកជាន់ក្បាលទេជាពិសេសរឿងស្រីញីរបស់ប្តី!!! បើប្តីអន់ចរិតមានមួយមិនគ្របមបែបនេះខ្ញុំពេញចិត្តនឹងឲ្យទៅគេដោយមិ ស្តាយស្រណោះ!!! ហើយចង់ធ្វើអីធ្វើចុះតែហាមដាច់ខាតមកប៉ពាល់ដល់ខ្ញុំរួចកុំធ្វើហួសហេតុឆ្កួតនឹងស្រីដល់កម្រិតពេកណា ណាមជូន !!!"។ នាងក្រមុំក៏ស្រែកដាក់គេដោយកែវភ្នែកខឹងសម្បារខណៈ ណាមជូន សម្លឹងមើលនាងដោយហួសថ្លែង។