ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞

1.1K 30 15
                                    

បន្ទប់គេង ...

មិនចំនាយពេលយូរដែលរាងកាយស្រឡូនក្នុងរ៉ូបពណ៍សត្រូវបានលើកផុតពីដីហើយស្ថិតក្នុងរង្វង់ដៃកក់ក្តៅរបស់បុរសសង្ហាដែលបីត្រកងនាងមកដាក់លើគ្រែទូលាយនេះយ៉ាងទន់ភ្លន់ហើយគេក៏រហ័សអោនមកសម្លឹងមុខស្អាតនេះដោយរំភើបចិត្តមុននឹងវែកសក់នាងចេញបន្តិច។

"អូនពិតជាស្អាតខ្លាំងណាស់ រីណា ! បងស្រលាញ់អូនខ្លាំងណាស់! អឺម...!"។ មិនបង្អង់យូរដែលរាងកាយក្រាស់ក៏អោនមកសង្កត់បបូរមាត់ដូចចំណិតក្រូចមានលាបក្រែមពណ៍ផ្កាឈូកស្រាលនោះហើយក៏ដួសដងយករសជាតិស្រាពីក្នុងប្រអប់មាត់នាងបន្តិចម្តងៗដោយភាពទន់ភ្លន់។

រីឯ រីស្សាណា ពេលនេះក៏ត្រូវរងឥទ្ធិពលពង្វក់របស់ ណាមជូន នាងក៏បិទភ្នែកហើយក៏តបនឹងការថើបរបស់គេយ៉ាងរហ័សដូចគ្នាមុននឹងបោះដៃស្រឡូនមកឪបកគេហើយ ណាមជូន ក៏ចាប់ផ្តើមឡើងមកទ្រោបពីលើរាងកាយនាងមុននឹងដៃក្រាស់គេក៏វែកសក់នាងដែលធ្លាក់គ្របមុខ។

នាយកម្លោះក៏ថើបដេញពីកញ្ចឹងកសខ្ចីរបស់នារីយើងក៏ឆ្លៀតបឺតបន្តិចផ្ដល់ជាស្នាមក្រហមលើករនាងប្រាប់ថានាងជាកម្មសិទ្ធិបានរបស់គេមុននឹងងើបទៅថើបបូរមាត់តូចនោះវិញហើយពេលនេះរាងកាយនឹងកម្តៅក្នុងរាងកាយក៏ក្តៅស្អុះស្អាប់ជាលំដាប់ដែលនាំឲ្យសម្លៀកបំពាក់ជារនាំងនឹងទើសទែងមិនថាម៉ាសីុនត្រជាក់បើកដល់អស់លេខក៏បន្លត់ចិត្តក្តៅបានដែរ។

រ៉ូបស្រស់ស្អាតដែលមានតម្លៃត្រូវបានរបូតចេញពីរាងកាយនាងក្រមុំយ៉ាងរហ័សហើយធ្លាក់ទៅដល់នៅចុងគ្រែនាំឲ្យរាងកាយនាងមានត្រឹមតែអាវក្នុងបិទបាំងដើមទ្រូងដែលជាអាវស្អិតគ្រាន់តែបិទចុងដើមទ្រូងនាងប៉ុន្នឹងហើយនឹងខោតូចកំពិតនោះឯងហើយ រីស្សាណា ក៏ក្រហមមុខមុននឹងលើកដៃមកបាំងរាងកាយចំពោះមុខស្វាមីដែលសម្លឹងមើលដោយព្រានតែម្តង។

"មើលអី? នេះប្រយ័ត្នអូនចាក់បងខ្វាក់ភ្នែកណា៎!'។ រីស្សាណា ក៏លើកដៃបាំងហើយថាឲ្យ ណាមជូន តែនាយក៏ចាប់ដៃនាងទាំងសងខាងចេញហើយសង្កត់ទៅលើពូកមុននឹងអោនមកខ្សឹបដាក់នាង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now