ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!

836 27 3
                                    

រាងកាយស្រឡូនរបស់នារីម្នាក់ដែលជាអ្នកផ្ញើខ្លួនមកស្នាក់ទីនេះបណ្តោះអាសន្នក៏ដើរចេញពីបន្ទប់របស់ខ្លួនដែល ណាមជូន បានប្រាប់ឲ្យគេរៀបចំជូននោះដោយទឹកមុខស្រស់ស្រាយព្រោះវាមានផាសុកភាពហើយក៏ស្រួលខ្លួនច្រើនណាស់។

"អរុណសួស្តីអ៊ំស្រីមេការ!"។ សម្លេងតូចក៏បន្លឺឡើងដោយភាពរាក់ទាក់ពេលដែលនាងដើរចេញមកហើយមេការក៏ញញឹមដាក់នាង។

"អរុណសួស្តីអ្នកនាង ស៊ូសាន ! សម្រាន្តលក់ស្រួលទេចា៎ស?"។ មេការក៏រាក់ទាក់កាលបើនាងក្រមុំនេះរួសរាយគួរឲ្យស្រលាញ់មែនទែន។

"ចា៎! គឺស្រួលខ្លាំងណាស់! នេះអ៊ំមេការកំពុងរៀបចំអាហាររពេលព្រឹកមែនទេ? នេះមានអ្វីឲ្យខ្ញុំជួយទេ?"។ នាងឃើញមេការកំពុងរៀបចំអាហារក៏សួរនាំហើយដើរមកក្បែរបម្រុងជួយហើយមេការក៏ក្រវីក្បាល។

"ទេ! អ្នកនាងជាភ្ញៀវ! អង្គុយទីនេះចុះ! ការងារនេះជាការងារអ្នកបម្រើទេ!"។ មេការក៏ប្រកែកតែនាងក្រមុំ ស៊ូសាន ក៏ញញឹម។

"ទេអ៊ំមេការ! និយាយចឹងបានយ៉ាងម៉េច? នេះខ្ញុំជាគ្រានតែជាមនុស្សធម្មតាៗនោះទេមិនមែនអ្នកអស្ចារ្យអីទេ! ខ្ញុំសុំជួយការងារអ៊ំផងទៅចុះណា៎? នេះត្រូវការអីទេ? ខ្ញលទៅយកជាមួយអ៊ំមេការចុះណា៎!"។ ស៊ូសាន រាក់ទាក់ហើយយកអាសារមេការថ្នាក់មកដណ្តើមចានបាយមកជួយរៀបជំនួសមេការរកតែប្រកែកមិនទាន់។

"អីយ៉ា! នេះ ស៊ូសាន កំពុងធ្វើអីទាំងព្រឹកនឹង?"។ ខណះកំពុងតែជួយរៀបចំចានជំនួសមេការក៏មានសម្លេងគ្រលរមួយបានបន្លឺពីខាងជណ្តើរខាងលើហើយមេការនឹង ស៊ូសាន ត្រូវងាកទៅមើលហើយក៏ប្រទះឃើញកម្លោះសង្ហាដែលញញឹមស្រស់តែក៏មាននារីម្នាក់ដែលគេឪបជាប់នោះមកជាមួយគ្នា។

"អរុណសួស្តីលោកប្រុសនឹងអ្នកនាងចា៎! នេះគឺអ្នកនាង ស៊ីសាន ទទូចចង់ជួយខ្ញុំចា៎! នេះអ្នកនាង ស៊ូសាន គាត់ចិត្តល្អណាស់លោកប្រុស! គាត់ប្រាប់ថាចង់ជួយការងារខ្ញុំកំពុងតែគិតថាវាមិនសមសោះឲ្យភ្ញៀវរបស់លោកប្រុសមកធ្វើបែបនេះចា៎!"។ មេការក៏អោនក្បាលរៀបរាប់ហើយ ណាមជូន ក៏ញញឹមខណៈ រីស្សាណា ក៏សម្លឹងនាងដោយមុខស្មើ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now