ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!

703 33 12
                                    

វីឡាត្រកូល អាល់ហ្វាណូ ....

យប់យន់ឈានមកដល់ហើយរថយន្តទំនើបបានសំចតក្នុងបរិវេណវីឡានេះហើយបានបង្ហាញរាងកាយស្រឡូនរបស់នារីម្នាក់ដែលចំណាំថាតែងតែស្ពាយកាបូបថ្លៃៗនោះជាប់ខ្លួនមុននឹងនាងចុះចេញមកហើយបិទទ្វារក៏ឃើញមេការរត់មករកនាងតែម្តង។

"សួស្តីអ្នកនាងចា៎!!"។ ម៉ាលីស ជាមេការក៏មករាក់ទាក់ធ្វើឲ្យ រីស្សាណា ហាក់ប្លែកចិត្តទើបងាកមកសម្លឹងគាត់។

"មានអីរឺមេការ ម៉ាលីស ? នេះមករាក់ទាក់ខុសធម្មតាមានអ្វីចម្លែកហើយណ៎?"។ រីស្សាណា ក៏បោះជំហានយឺតៗមួយៗហើយបង្ហាញស្នាមញញឹមទើបមេការញញឹម។

"គឺថ្ងៃនេះលោកប្រុសបានរៀបចំអាហារក្រោមពន្លឺភ្លើងទានជាពិសេសជាមួយនឹងអ្នកនាង! គាត់រៀបចំនៅជាន់លើបង្អស់!! រង់ចាំអ្ននាងអញ្ជើញមកដល់!! នេះអ្នកនាងប្រញាប់រៀបចុះខ្លួនហើយស្លៀកសម្លៀកបំណាក់ឲ្យស្អាតៗផងណា៎អ្នកនាង!"។ ម៉ាលីស ក៏តឿននាងហើយ រីស្សាណា ក៏ចងចិិញ្ចើម។

"ស្អីទៅ? ប្លែកៗ-អេ៎!! មេការ ម៉ាលីស!!! ខ្ញុំហើយទៅ! កុំអូសខ្ញុំមើល! មេការ ម៉ាលីស !!"។ នាងក្រមុំនិងតែឆ្ងល់តែ ម៉ាលីស ក៏ទាញដៃនាងមុននឹងនាំនាងមករៀបចំខ្លួនយ៉ាងស្អាត។

ជាន់ខាងលើនៃវីឡា ...

ពេលនេះនាងក្រមុំចំណាយពេលវេលាយូរគួរសមដែលក្នុងការតុបតែងខ្លួននាងក៏គ្រងឈុតសម្លៀកបំពាក់ពណ៍សរ៉ូបវែងអូសដីយ៉ាងស្រស់ស្អាតដែលមានគេត្រៀមទុកជាស្រេចហើយក៏ចងសក់ទាបចុះក្រោមជាមួយសរសៃសក់ត្រូវវែកមកទម្លាក់ជាសរសៃតិចៗនៅខាងមុខហើយមូលរួញតិចនៅខាងចុងជាមួយការតុបតែងខ្លួនយ៉ាងធម្មជាតិតែនាំឲ្យសម្រស់នាងក៏ស្រស់ស្អាតមួយកម្រិតតែម្តង។

មកដល់ទីនេះពេលណានាងក៏ភ្ញាក់ផ្អើលជាមួយនឹង ដេឌ័រ នៅទីនេះវាពិតជាស្រស់ស្អាតជាបរិយាកាសយ៉ាងល្ហល្ហេវហើយមានតុអាហារដែលនៅចំកណ្តាលនោះមានត្រឹមពន្លឺភ្លើងទៀនយ៉ាងស្រទន់ហើយនឹងចម្រៀងយ៉ាង រ៉ូមេនទិច ដែលសាកសមជាមួយខ្យល់ត្រជាក់ធម្មជាតិនាពេលរាត្រីខ្លាំងណាស់។

"សួស្តីព្រះនាងដ៏គួរឲ្យស្រលាញ់របស់ខ្ញុំបាទ!"។ សម្លេងស្រទន់បានបន្លឺយ៉ាងផ្អែមពីក្រោយខ្នងនាងទើបនាងត្រូវងាកក្រោយហើយក៏ឃើញកម្លោះសង្ហាក្នុងឈុតអាវកាក់ក្រៅពណ៍ខ្មៅហើយនឹងអាវសាមីពណ៍សដូចជាទេវបុត្របានញញឹមបញ្ជេញខួចដាក់នាងយ៉ាងផ្អែមហើយក៏ហុចដៃម្ខាងមកកាន់ដៃនាងឡើង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now