ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!

788 31 9
                                    

"អា៎!!! ប្រហែលជាឯងភ្ញាក់ផ្អើលហើយមែនទេ? ហិហិហិ! គឺយើងគ្រាន់តែរៀបចំចុះអេតាសីុវិលធម្មតានោះទេមិនបានរៀបចំជាពិធីធំដុំនោះទេ!"។ រីស្សាណា ក៏តបមកកាន់សម្លាញ់រូបសង្ហារបស់នាងធ្វើឲ្យគេហាក់ញញឹមមិនសមដូចមុន។

"អឺម! ចឹងហេ៎? អបអរផងណា៎! នេះមិនដឹងសោះថាខានជួបគ្នាតែ 1 ឆ្នាំមកវិញក៏មានគ្រួសារ! ប្តី រីណា ជានរណាទៅនឹង?"។ ចូដេន ក៏សួរទាំងបេះដូងគេហាក់ចុកសៀតៗហើយ រីសក្សាណា ក៏ញញឹមដោយអឺមអៀន។

"ហិហិហិ! គឺ ណាមជូន អាល់ហ្វាណូ ! នេះបែបមិនស្គាល់ទេណ៎? គេជាប្អូនប្រុសរបស់លោក ស៊ុកជីន អាល់ហ្វាណូ ម្ចាស់ក្រុមហ៊ុមចម្រាញ់រ៉ែល្បីនោះណា៎! តែប្តីខ្ញុំវិញជាបុរសម្នាក់ដែលលាក់មុខមិនសូវមាននរណាគេស្គាល់ទេ!"។ រីស្សាណា ក៏រៀបរាប់ហើយ ចូដេន ក៏ងក់ក្បាលស្តាប់នាងហើយក៏នាំគ្នាដើរទិញឥវ៉ាន់ជាមួយគ្នាទាល់តែគ្រប់ក៏នាំគិតលុយហើយចេញមកព្រមគ្នា។

"ចឹងខ្ញុំលា ចូដេន ហើយណា៎! នេះមានពេលចាំទៅលេងជាមួយឯងចុះ!"។ រីស្សាណា ក៏បែរខ្នងបម្រុងទៅតែ ចូដេន ក៏លើកដៃឃាត់នាង។

"អឺនែ ឈប់សិន រីណា ! ខ្ញុំចង់បានលេខទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ រីណា ណា៎! ខ្ញុំបាត់លេខ រីណា យូរហើយមានតែបណ្តាញសង្គមតែមិនសូវបានលេងផង! យកលេខតែម្តងស្រួលទាក់ទងជាង!"។ ចូដេន ក៏ទាញទូរស័ព្ទដៃគេចេញហើយ រីស្សាណា ក៏ទទួលមកចុចហើយហុចឲ្យគេ។

"រួចហើយ! នេះជាលេខខ្ញុំហើយណា៎! បើ ចូដេន មានការអីនោះទាក់ទងមកណា៎!"។ រីស្សាណា ក៏និយាយហើយ ចូដេន ក៏ក្តាប់ទូរស័ព្ទហើយ ញញឹមដាក់នាង។

"នេះបើឧស្សាហ៍ខលទៅសួរសុខទុក្ខប្តី រីណា មិនកាប់ខ្ញុំទេណ៎?"។ ចូដេន ក៏សួរបែបលលេង ហើយ រីស្សាណា ក៏ញាក់ស្មា។

"មិនហ៊ានថាដែរព្រោះប្តីខ្ញុំស្លូតជាមួយខ្ញុំតែជាមួយអ្នកផ្សេងខ្ញុំមិនដឹងទេ! ចាំមើលខ្ញុំសួរគេឲ្យណា៎!"។ រីស្សាណា ក៏លលេងតាមនិស្ស័យរបស់ពួកគេកាលពីនៅរៀនដល់ពេលនេះគឺនៅតែចូលចិត្តបែបនេះហើយបន្ទាប់មកនារីរូបស្រស់ក៏លើកដៃក្រវីទើប ចូដេន ក៏ក្រវីដៃវិញមុននឹងបែរក្រោយហើយទម្លាក់ទឹកមុខមកជាស្រពោនបន្តិចមុននឹងលើកទូរស័ព្ទមកមើលលេខទូរស័ព្ទនោះ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now