ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!

787 35 4
                                    

ពេលព្រឹកព្រហាមនាថ្ងៃថ្មីក៏បានបង្ហាញនូវរូបរាងនារីម្នាក់ដែលតែងតែគ្រងសម្លៀកបំពាក់បែបថ្លៃថ្នូរនឹងមានតម្លៃខ្ពស់ជាប់នោះបានកំពុងតែយួរថង់មួយធំគួរសមចុះមកហុចឲ្យមេការបានរៀបចំយកទៅទុកក្នុងរថយន្តដើម្បីចេញដំណើរទៅជួបម្តាយនាងនៅឯពីពន្ធនាគារនៅថ្ងៃនេះ។

"នេះមានអ្វីដែលអូនត្រូវការទៀតទេ?"។ កម្លោះសង្ហាដែលដើរមកពីក្រោយខ្នងនាងក៏សួរនាំតែនាងក្រមុំមិននិយាយរកគេសោះតាំងពីក្រោកមកដល់ជួបមុខគ្នាក៏ធ្វើដូចជា ណាមជូន ជាខ្យល់អាកាស។

រីស្សាណា មិនតបនឹងគេហើយនាងក៏តម្រង់ទៅបើកទ្វារឡានបាំងខាងក្រោយចូលអង្គុយក្រពាត់ដៃតែឯងធ្វើឲ្យ ណាមជូន បានត្រឹមសម្លឹងនាងដោយស្ងៀមស្ងាត់មុននឹងញញឹមបែបមិនសមលួងចិត្តខ្កួនឯងក៏ជ្រែងដៃចូលហោប៉ៅហើយក៏អង្គុយក្បែរនាងដោយមានសូហ្វរឡានជាអ្នកជូន។

ក្នុងរថយន្ត ....

"ព្រឹកមិញអូនមិនបានញាំុអីទេមែនទេ?"។ ណាមជូន ដែលអង្គយក្បែរនាងក្រមុំដែលងាកមុខចេញនេះក៏ព្យាយាមសួរនាំដោយក្តីបារម្ភព្រោះគេឃើញនាងទៅមកមិននិយាយចូលគេហើយមិនមកញាំុអីជាមួយគេទៀតទើបនាយពេលនេះក៏បានផ្តាំមេការឲ្យវេចខ្ចប់អាហារសម្រន់ខ្លះព្រោះគេបារម្ភខ្លាចនាងឃ្លាន។

"....."។ ក៏នៅតែមានចម្លើយស្ងៀមស្ងាត់ដដែលពីនាងមិនព្រមតបនឹងនាយសោះ។

"អូនញាំុសាំងវិចតិចទៅណា៎! បងឲ្យមេការខ្ចប់មកជាមួយទឹកដោះគោ! ទ្រាប់ពោះសិនក៏ល្អណា៎!"។ នាយកម្លោះក៏ហុចឲ្យនាងក្រមុំហើយ រីស្សាណា ក៏ងាកមុខមកសម្លក់គេ។

"បើស្លាប់ក៏ល្អ! ក្រពះខ្ញុំមិនមែនជារបស់លោកទេ! កុំមកខ្វល់បានទេ!"។ រីស្សាណា ទើបដាច់ចិត្តតបមកគេតែដោយសម្តីបែបនេះធ្វើឲ្យអ្នកដែលបារម្ភក៏ស្រងាកចិត្តតែនាយនៅតែមិនចុះចាញ់ក៏ទាញដៃនាងហុចសាំងវិចនោះដដែល។

"ទុកថាបងអង្វរអូនណា៎! ញាំុបន្តិចក៏បានដែរ! បងខ្លាចអូនឈឺ! កុំនិយាយថាមិនខ្វល់បែបនឹងបានទេ!"។ ណាមជូន ក៏ទទូចដាក់នាងហើយ រីស្សាណា ក៏កាន់ថង់សាំងវិចហើយសម្លឹងវាមុននឹងកាន់វាក្នុងដៃមិនព្រមបើកញាំុរីឯកែវភ្នែរំពៃមើលទៅខាងក្រៅរហូត។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now