ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!

906 29 9
                                    

សម្លេងខ្សាវៗលាយសុរាបានបងើ្ហបពីបបូរមាត់របស់នាយសង្ហាដែលគេងលើសាឡុងដែលតូចជាងមាឌគេនោះធ្វើឲ្យនាងក្រមុំបាននៅទ្រឹងស្ងៀមមើលគេបន្តិចមុននឹងទម្លាក់ទឹកមុខមកវិញ។

"ថាលោកគួរឲ្យស្អប់គឺមិនត្រូវប៉ុន្មាននោះទេ! មនុស្សដែលគួរឲ្យស្អប់ជាខ្ញុំច្រើនជាង! អ្នកណាគេទទួលស្គាល់ថាលោកល្អបែបណាខ្លះចំពោះខ្ញុំ! តែខ្ញុំមិនដែលល្អជាមួយលោកសូម្បីម្តង! ខ្ញុំមិនចេះនិយាយពិរោះជាមួយលោកហើយក៏មិនចេះចិត្តស្ងប់ជាមួយលោកដែរ! ខ្ញុំធ្វើឲ្យលោកឈឺហើយក៏គ្រាំចិត្ត! នេះលោកគួរណាតែដោះលែងខ្ញុំទៅ!"។ នាងក្រមុំពេលនេះបែបជាមកអង្គុយឆ្លើយឆ្លងជាមួយនឹងមនុស្សស្រវឹងម្នាក់ដោយទឹកមុខនាងហាក់មានការអាសូរចំពោះគេបន្តិចមុននឹងនាងប្រិងក្រោកដើរទៅតែក៏ត្រូវដៃក្រាស់ចាប់ជាប់កាន់ដៃនាងទើបនាងងាកមកវិញ។

"ឈឺខ្លាំងយ៉ាងណាក៏ខ្ញុំមិនអាចលែងនាងបានទេ! ខ្ញុំស្រលាញ់នាង! ខ្ញុំស្រលាញ់យូរហើយ! មនុស្សគ្រប់គ្នាមើលមកថានាងអាក្រក់តែសម្រាបខ្ញុំនាងជាមនុស្សស្រីដែលល្អបំផុតហើយខ្ញុំគ្មានថ្ងៃស្អប់នាងទេ!"។ កែវភ្នែកបិទស្របនឹងបបូរមាត់និយាយមកក្ងួរៗតែធ្វើឲ្យអ្នកឈរស្តាប់ហាក់ទ្រឹងស្ងៀមមុននឹងបន្ទាបខ្លួនមកអង្គុយក្បែរគេដោយគ្មានលក្ខខណ្ខជាមួយពន្លឺកែវភ្នែកនាងបានជះលើកាយសង្ហានេះ។

"យូរមកហើយ? តាំងតែពីពេលណា? ខ្ញុំចាំបានថាការជួបគ្នាលើកដំបូងរបស់ពួកយើងគឺមិនដល់មួយឆ្នាំនោះឡើយ! អនុស្សាវរីយ៍នឹងអ្វីគ្រប់យ៉ាងវាសុទ្ធតែជារឿងគ្រោតគ្រាតបំផុត! លោកនឹងខ្ញុំមិនដែលល្អជាមួយគ្នាសូម្បីតែ 1 ថ្ងៃ! ស្រលាញ់ខ្ញុំបានតាមដោយរបៀបណា៎?"។ ដៃស្រឡូននាងត្រូវបានដៃក្រាស់ចាប់ជាប់ហើយនាងក៏សម្លឹងមើលគេដោយមានចម្ងល់ចោទសួរមនុស្សស្រវឹងនិយាយមមើនោះជារឿយៗ។

"4 ឆ្នាំហើយ! វា 4 ឆ្នាំហើយដែលខ្ញុំនាង! ខ្ញុំប្រាថ្នាជានិច្ចថានឹងសុំឲ្យពួកយើងមានឪកាសជួបគ្នាបាននៅក្បែរគ្នា! ខ្ញុំមិនដែលគិត...មិនដែលគិតសោះថាខ្ញុំមានថ្ងៃអាចនៅក្បែរនាង! តែហេតុអីក៏បែបនេះ? រាងកាយនៅក្បែរគ្នាតែហេតុអីបានជាខ្ញុំអារម្មណ៍ថានាងនៅឆ្ងាយពីខ្ញុំ? ឈោងមិនដល់ហើយក៏រសាត់ពីដៃ! ហេតុអី?"។ ណាមជូន ហាក់រវើររវាយតែទឹកមុខគេបង្ហាញភាពឈឺចាប់ជាអនេកបានធ្វើ រីស្សាណា ហាក់អាណិតគេដូចគ្នា។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now