និស្ស័យស្នេហ៍

7.8K 326 9
                                    

ផ្តើមរឿង...!

សំឡេងសត្វបក្សាបក្សីស្រែកទ្រហឹងអឺងកងឆ្លងឆ្លើយគ្នាទៅវិញទៅមក ប្រណាំងជាមួយនិងសំឡេងទារកដែរទើបនិងកើត ។

« ង៉ា..ង៉ាៗៗ » សំឡេងស្រែកយំមិនដាច់សូរពីទារកទាំងពីរ ធ្វើអោយអ្នកជាម្តាយប្រឹងបើកភ្នែកសម្លឹងទៅកូនៗដោយក្តីស្រឡាញ់ជ្រាបពេញបេះដូងទាំងដកដង្ហើមដង្ហក់ញើសហូរសស្រាក់ ។

« កូនសម្លាញ់! » សំឡេងបន្លឺឡើងខ្សាវៗស្ទើរស្តាប់មិនលឺ

« ប្រុសទាំងពីរណាអូនសម្លាញ់ » អ្នកជាស្វារមីជូតញើសចេញពីថ្ញាល់អោយប្រពន្ធ អោនថើបថ្ញាល់ប្រពន្ធសឺតៗ ញញឹមបិទមាត់មិនជិត

« កូនអូន » ឃើញកាយវិកាប្រពន្ធហាក់ចង់បង្ហាញ់ថាចង់ប៉ះកូននាយក៏លើកកូនថ្នមៗយកមកដាក់គេងកើយដៃ រួចក៏លើកកូនមួយទៀតមកគេងក្បែរ

« ខាងស្តាំកូនបង ខាងឆ្វេងប្អូន » គីម យុនដុង ដែលត្រូវជាប្តីរៀបរាប់ប្រាប់ប្រពន្ធ

« កូនបងគីម ថេហ្វា ចំណែកឯងប្អូនគីម ថេវ៉ុន យ៉ាងមិចដែល? »

« ឈ្មោះពិរោះទាំងអស់ »
« ហ្គឹម » នាងក្រហឹមបន្ទិចព្រោះកាន់តែរល្វើយ បិទភ្នែកសម្ងំគេង

គិលានុបដ្ឋាយិកាក៏ម្នីម្នានាំយកទារកទាំងពីទៅសម្អាត ថ្លឹងទម្ងន់ និងពិនិត្យសុខភាពបន្ទាប់មកក៏យកទៅដាក់ក្នុងបន្ទប់សម្រាកនិងមើលថែរង់ចាំអ្នកជាម្តាយ ដែលដុកទ័រកំពុងយកចិត្តទុកដាក់។

« សុំទោសពិតមែនអ្នកស្រីពិតជាមិនអាចមានកូនបាននោះទេ បើនៅតែបន្តចង់បានកូន អ្នកនាងអាចនិងមានគ្រោះថ្នាក់ព្រោះសុខភាពអ្នកនាងមិនល្អនោះទេ ខ្លាចក្រែងលើកក្រោយនិងមិនអាចជួយបានទាំងម្តាយទាំងកូន » ក្រលេកមកមើលបន្ទប់ជិតគ្នាឯនេះវិញ អ្នកគ្រូពេទ្យវ័យក្មេងកំពុងតែព្យាយាមនិយាយពន្យល់ទៅកាន់ស្រ្តីដែលគេងលើគ្រែដូចមនុស្សគ្មានវិញ្ញាណ បន្ទាប់ពីបានបាត់បង់កូនក្នុងផ្ទៃ តើព្រហ្មលិខិតកំពុងតែលេងសើចនិងនាងមែនទេ? មានតែពីរនាក់បីប្រពន្ធ សង្ឃឹមថាអាចនិងមានកូនយកមកថ្នាក់ថ្នមបី ប៉ុន្តែចុងក្រោយគេក៏មិននៅនិងខ្លួន ថែមទាំងមិនអាចមានកូនបន្តបានទៀត?

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now