ភាគ៣២:ដេញយកអោយស្រីស្នេហ៍ទេដឹង?

1.7K 146 0
                                    



ថេយ៉ុងគ្រងឈុតគ្រ័ហ្សេ ពណ៍សរ សក់ធ្លាក់បាំងពីមុខតិចៗបបូរមាត់សុីជម្ពូរស្រាលបូករួមទាំងទម្រង់មុខស្អាតពីធម្មជាតិកាន់តែទាក់ទាញ ។

រាងតូចចុះពីលើកាំជណ្តើរដោយមានជុងហ្គុកអង្គុយលើសាឡុងចាំរួចជាស្រេច។ ជុងហ្គុកក្នុងឈុតគ្រ័ហ្សេ ពណ៍ខ្មៅ ជាមួយរូបរាងខ្ពស់ស្រឡះមើលទៅកាន់តែសង្ហារមួយកម្រិតពីឈុតដែល អ្នកស្រីចនបានរើសអោយពាក់។

" រួចរាល់ហើយ" សំឡេងស្រទន់ ហាមាត់ស្រដីទៅកាន់រាងខ្ពស់ដែលកំពុងភាំងនិងសម្រស់រាងតូច ទទួលស្គាល់ថារូបរាងគេធម្មតាគឺស្អាតណាស់ទៅហើយ តែពេលតែងបែបនេះវាកាន់តែស្អាតលើសដើមទៅទៀត ប្រៀបបីដូចជាទេពបុត្រតូច។

" ជុង..! ជុងហ្គុក.!! " ថេយ៉ុងហៅសព្វនាមនាយម្តងជាពីម្តង ក៏ព្រោះតែឃើញគេស្ងៀមមិននិយាយស្តី

" ស្អាត..! ឯងស្អាតណាស់" សំឡេងសសើរពីមាត់ជុងហ្គុកធ្វើអោយកម្លោះតូចអៀនប្រៀន

" ឆាប់ទៅៗ" សំឡេងគ្រលួចពីរាងតូចល្អិត ជុងហ្គុកលឺបែបនេះក៏កាន់ដៃរាងតូចបណ្តើរទៅរកឡាន ..!

ឆ្ងល់ទេពួកគេទៅណា? គឺអ្នកស្រីគីមបានខលមកប្រាប់អោយរាប់ចំខ្លួន ដើម្បីត្រៀមមកទទួលភ្ញៀវពេលល្ងាចក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រ។

ងឺត...!! សំឡេងជាន់ហ្វ្រាំងឡានកកិតនិងថ្នល់ រថយន្តទំនើបឈប់នៅមុខសណ្ឋានគារលំដាប់ផ្កាយប្រាំដែលជាកន្លែង ប្រារព្ធកម្មវិធី។

ជំហានជើងវែង ឈានចុះពីលើឡានឆ្លៀតដើរហួសទៅបើកទ្វារឡានអោយអ្នកខាងណោះទៀត។ ថេយ៉ុងពេបមាត់ចុះពីលើឡាន ជុងហ្គុកក៏ហុចដៃអោយរាងតូចអោបដើមដៃនាយបណ្តើរចូលខាងក្នុងប្រៀបដូចគូរស្នេហ៍ថ្មីថ្មោង

" មកហើយកូនៗ" អ្នកស្រីចននិងអ្នកស្រីគីមចេញមកទទួលកូន

" បាទ"
" បន្ទិចទៀតអាចនឹងហត់ហើយណា៎ ត្រូវមកទទួលភ្ញៀវជាមួយនិងម៉ាក់បែបនេះ"

" ហិហិអត់អីទេ"

ម៉ោងប្រហែល6ល្ងាចជាង ភ្ញៀវជាច្រើនក៏ចាប់ផ្ដើមមកបណ្តើរៗ គ្រួសារត្រកូលគីមនិងត្រកូលចនក៏ចេញមកទទួលភ្ញៀវជុំគ្នា

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now