ភាគ២៩:" ខ្ញុំមិនចង់រស់នៅបែបនេះដូចមនុស្សដែលមិនមែនជាខ្លួនឯងទេ"

1.7K 155 0
                                    



" រវល់ធ្វើអីលោកកូន ស្មើនេះទើបតែចុះមក? " លោកចន និយាយទៅកាន់កូនៗដែលបណ្តើរគ្នាចុះមក

" រវល់បឺតមាត់គ្នា" ជុងហ្គុក
" និយាយស្អីឆ្កួតៗ" ថេយ៉ុងសម្លក់រាងក្រាស់ មកនិយាយអីបែបនិងដាក់មនុស្សចាស់នៀក មិនចេះហ៊ានមាត់ខ្លះទេអី?><

" ចឹងតើបានកូនប្រសារប៉ា បបូរមាត់ឡើងស្លេកមកពីអាកូនកំហូច អង្គុយបឺតសោះ" ថេយ៉ុងមុខក្រហមដូចម្ទេសទុំអៀននិងសម្តីមនុស្សចាស់

ផាច់....!!!៚

" ឈប់បង្អាប់កូនទៅ មើលៗកូនថេយ៍អៀនមុខក្រហមអស់" អ្នកស្រីចនដៃដើមដៃស្វាមីតិចៗ

" ហឹសៗ"

" មោះៗនាំគ្នាញុំាបាយ" អ្នកបម្រើលឺបែបនេះក៏នាំគ្នារូតរះដួសបាយរៀបអោយចៅហ្វាយនាយ។ ពេលញុំាបាយអ្នកស្រីចនក៏ចាប់ផ្តើមសួរឡើង

" និយាយអីចឹង ថេយ៍មានចាំអីវិញខ្លះទេ? ម៉ាក់មើលទៅកូនដូចធម្មតាទេ...! " អ្នកស្រីចន
" ខ្ញុំ..!! " រាងតូចស្ងាត់មិនដឹងត្រូវឆ្លើយបែបណា

" ថេយ៍មិនបានបាត់ការចងចាំទេម៉ាក់ គេគ្រាន់តែភ្លេចរឿងខ្លះពេលនេះក៏ចាំវិញបានហើយ" ឃើញថេយ៉ុងអេះអុញជុងហ្គុកក៏ឆ្លើយជំនួស

" ប្រសើរណាស់ចឹង បើចឹងម៉ាក់គួរតែហៅកូន ថេវ៉ុនឬក៏បន្តហៅថេយ៉ុង? "

" ហៅបែបណាក៏បាន ហៅថេយ៉ុងក៏ល្អ"
" ម៉ាក់សួរកូនប្រសារម៉ាក់ទេ" អ្នកស្រីចនងាកមកស្តីអោយជុងហ្គុក ដែលចេះឆ្លើយជំនួសខុសរបៀប

" ស្រេចតែម៉ាក់ទេ" ថេយ៉ុងដែលស្ងាត់មាត់ ក៏និយាយឡើង

" ចាស៎"

" ម៉េចក៏មិនញុំាបាយ ម្ហូបមិនត្រូវមាត់មែនទេកូន?? " លោកចនសួរថេយ៉ុង ព្រោះឃើញរាងតូចអង្គុយឆ្លឹះបាយមិនព្រមញុំា

" មិនមែនចឹង ខ្ញុំគ្រាន់តែមិនសូវឃ្លាន សុំក្រោកមុនហើយ" ថេយ៉ុងក្រោកគេចខ្លួនឡើងទៅលើ

" ខ្ញុំឆ្អែតហើយ" ជុងហ្គុកក្រោកចេញ
" អ៊ាវ..?? ប្លែកៗ" មនុស្សវ័យចំណាស់ពីរនាក់អង្គុយមើលដំណើរកូនដើរចេញទាំងចម្ងល់

[ Skip ]

ក្រាក...!!៚ ជុងហ្គុកបើកទ្វារបន្ទប់រាងតូចឈានជើងមករកថេយ៉ុងដែលអង្គុយលើពូក ទឹកមុខមិនសូវល្អប៉ុន្មាន

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now