ភាគ៧២:ក្តីសុខរបស់ពួកគេ

1.4K 118 0
                                    



« ម៉ាក់ជូនពរអោយកូនទាំងពីររស់នៅជាមួយគ្នាមានសេចក្តីសុខ សុភមង្គលជារាងរហូត » អ្នកស្រីចន ឈរជូនពរកូនៗ ស្មើរនេះមេឃងងឹតរាងយប់ទៅហើយ ភ្ញៀវក៏ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញខ្លះៗហើយ

« ចូរកូនធ្វើជាមេគ្រួសារដ៏ល្អមើលថែប្រពន្ធ កុំធ្វើអោយប្រពន្ធពិបាកចិត្ត ទឹកភ្នែកព្រោះកូន » លោកចន

« បាទប៉ា កូនសន្យានិងមិនធ្វើអោយថេយ៉ុងស្រក់ទឹកភ្នែកដោយសារកូនធ្វើបាបចិត្តឡើង តែនិងធ្វើអោយគេស្រក់ទឹកភ្នែកព្រោះតែរំភើប »

« ជាប្តីប្រពន្ធនិងគ្នាគង់តែមានការឈ្លោះប្រកែកគ្នានៅថ្ងៃមុខ តែសូមកូនចេះរៀនអត់អោនអធ្យាស្រ័យអោយគ្នាទៅវិញទៅមក បើម្នាក់ជាភ្លើងម្នាក់ជាទឹក កុំចង់ឈ្នះចាញ់គ្នា » អ្នកស្រីគីម

« បាទម៉ាក់ » ថេយ៉ុងចូលអោបម៉ាក់ខ្លួន អ្នកស្រីគីមក៏អោបកូនវិញ

« ប៉ាសូមជូនពរអោយកូនស្រលាញ់គ្នាដល់ចាស់កោងខ្នង មើលថែគ្នាទៅវិញទៅមក រៀនយល់ពីគ្នា ត្រូវចេះស្តាប់ហេតុផលកុំប្រច័ណ្ឌខុសរឿង » លោកគីមលើកដៃអង្អែលក្បាលជុងហ្គុក

« បាទលោកប៉ា » ជុងហ្គុក

« អ៊ំគ្មានអ្វីជូនពរនោះទេ មានតែពាក្យថាសូមអោយក្មួយទាំងពីមានសុភមង្គល » លោកឆយ

« អគុណលោកអ៊ំ »

« បងជូនពរអោយថេយ៍ស្រលាញ់គ្នាអោយបានយូរអង្វែង » ជេអ៊ុន

« អគុណបងប្រុស »
« សុំអោបជាលើកចុងក្រោយបានទេ? » ជេអ៊ុន

« ប្រាកដជាបានហើយ » ថេយ៉ុងញញឹមចូលមកអោបបងប្រុស ជេអ៊ុនក៏លើកដៃអោបប្អូនវិញ

« អាហេម » ជុងហ្គុកក្រហេមបន្ទិចបញ្ជេញកាយវិកាប្រច័ណ្ឌច្បាស់ណាស់
« បងនេះ..! » ថេយ៉ុងក្តិចដៃជុងហ្គុក

« ចំណែកឯវិញហាមធ្វើអោយថេយ៉ុងខូចចិត្តបើយើងដឹងយើងនិងដណ្តើមគេពីឯងវិញ» ជេអ៊ុនងាកមកនិយាយជាមួយជុងហ្គុក

« គ្មានថ្ងៃនិងនោះទេ » ជុងហ្គុកញញឹមញាក់ចញ្ចើម

« បងប្រុស...! » ថេវ៉ុនដើរចូលមក

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now