ភាគ៦០:ប្រងើយ?

1.4K 129 0
                                    


ឆ្លងកាត់ថ្ងៃរអាប់រអួលអស់រយះពេល2ថ្ងៃ ថ្ងៃថ្មីក៏ឈានចូលមកម្តងទៀត ព្រះអាទិត្យផ្តើមបញ្ជេញពន្លឺ។

ត្របកភ្នែកតូចក៏សន្សឹមៗបើកយឺតៗអោយសុំានិងពន្លឺថ្ងៃបន្ទាប់ពីសន្លប់អស់រយះពេល2ថ្ងៃ។

« ហ្គឹម...! » ថេយ៉ុងក្រហឹមបន្ទិច កម្រើកខ្លួនក្រោកបែរជាចុកឆ្អល់ត្រង់ទ្រូងជាខ្លាំងទើប គេងស្ងៀមវិញ ។

កែវភ្នែកថ្លាទាំងគូរ សម្លឹងមើលទៅនាយកម្លោះដែលគេងហាក់លង់លក់ស្រួលមិនទាន់ភ្ញាក់ ទាំងបីកាន់ដៃថេយ៉ុងជាប់ហាក់ខ្លាចនាយតូចរត់ចោលខ្លួន។

ដោយសារ2ថ្ងៃមកនេះជុងហ្គុក តែងតែនៅមើលថេយ៉ុងដល់យប់ៗជ្រៅ ទើបស្មើនេះមិនទាន់ក្រោកបណ្តាលអោយអ្នកជំងឺក្រោកមុន។

ក្រាក!! សំឡេងទ្វារបើក ជេអ៊ុនឈានចូលក្នុងបន្ទប់ជាមួយឥវ៉ាន់ពេញថង់ សុទ្ធតែជារបស់ញុំា លោកឆយក៏ដើរចូលមកជាមួយលោកចន និងអ្នកស្រីគីម ។

ពួកគាត់គេងនៅឯផ្ទះ ព្រឹកឡើងទើបមក ចំណែកអ្នកស្រីគីមនិងលោកគីម នៅមើលថេវ៉ុន ឆ្លាស់ប្តូរវេនគ្នាមើល។

« ថេយ៍? » ជេអ៊ុនរហ័សទុកឥវ៉ាន់លើតុ ដើរមកក្បែរថេយ៉ុងជួយទាញគេអោយផ្អែកនិងក្បាលគ្រែ

« មានមិនស្រួលត្រង់ណាទេក្មួយ? អ៊ំនិងអាលហៅពេទ្យមកពិនិត្យ » លោកឆយ
« អត់អីទេលោកអ៊ំ» ថេយ៉ុងញញឹមស្រាលៗ

« ដឹងខ្លួនពីពេលណាកូន? » អ្នកស្រីចន
« មុននេះបន្ទិច » សំឡេងអ៊ូអរឆ្លងឆ្លើយគ្នា ហោះចូលត្រចៀកជុងហ្គុក នាយភ្ញាក់ឡើង ក៏ក្រលេកមើលថេយ៉ុងមុនគេ ប្រទះឃើញរាងតូចកំពុងសម្លឹងមើលខ្លួនភ្លឹសៗ

« ថេយ៉ុងអូនដឹងខ្លួនហើយ? » ជុងហ្គុកស្រដីឡើងទាំងរំភើប

« ឃ្លាន...! » ថេយ៉ុងបែបជាងាកទៅនិយាយជាមួយជេអ៊ុន ជុងហ្គុកហាក់ស្រងាត់ចិត្តបន្ទិចតែក៏គិតបន្លំការអន់ចិត្ត អាចមកពីសន្លប់យូរគ្មានបានបាយចូលពោះមានតែថ្នាំពេទ្យ ទើបគេឃ្លានហើយក៏មិនទាន់និយាយអីច្រើនជាមួយអ្នកណា

« បានៗចាំបងរៀបបបរដាក់ចានអោយ » ជេអ៊ុនប្រញាប់ប្រញាល រៀបចំបបរដាក់ចានដែលខ្លួនទិញ ដើម្បីបញ្ចុកថេយ៉ុង

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now