ភាគ១៩:នៅទីនេះសិនហើយ

2.2K 186 0
                                    


ពេញមួយថ្ងៃថេយ៉ុងត្រូវបានអ្នកស្រីគីមបង្រៀននិងប្រៀនប្រដៅជាច្រើនបន្ទាប់ពីមានប្តីនាមជាប្រពន្ធត្រូវធ្វើអ្វីខ្លះ។ ចំណែករឿងលក្ខខណ្ឌថេយ៉ុងបានសុំមិនចុះអេតាសុីវិលលុះត្រារៀបការហើយទើបអាចចុះបាន។ នៅផ្ទះជាមួយគ្នាប៉ុន្តែត្រូវគេងបន្ទប់ផ្សេងគ្នា គេធ្វើបែនេះព្រោះគិតថាវាជាជម្រើសសម្រាប់ថ្ងៃមុខពេលដែលថេវ៉ុនត្រឡប់មកវិញទុកអោយថេវ៉ុនជាអ្នកចាត់ចែងបន្ត។

ចាស់ទុំទាំងសងខាងក៏បានយល់ស្របព្រោះវាជាការសម្រេចចិត្តរបស់គេ ពួកគាត់បានមកជួបជុំគ្នានិយាយរឿងថេយ៉ុងនិងជុងហ្គុករួចក៏បានធ្វើកម្មវិធីតូចតាចលក្ខណះជាគ្រួសារមិនទាន់មានអ្នកណាដឹងនូវឡើយដឹងត្រឹមពីរគ្រួសារ។តែវាក៏មិនរលូនល្អដែលព្រោះប្តីប្រពន្ធថ្មីថ្មោងមិននិយាយរកគ្នា។

« ហ្ហឹមចុកចង្កេះណាស់» ថេយ៉ុងសុំដកខ្លួនឡើងមកបន្ទប់មុនចាស់ទុំ ព្រោះគេនៅរាងឈឺរឹតតែតឹងទ្រូងដែលនៅមកអង្គុយមើលមុខជុងហ្គុក

« ម៉េចក៏ជីវិតខ្ញុំវារញ៉េរញ៉ៃយ៉ាង..? ហុីយមិនដឹងស្អែកនេះទៅជាយ៉ាងណាខ្លះទេ» ថេយ៉ុងម្រាស់ខ្លួនគេងលើគ្រែមើលពិដានវាជាយប់ចុងក្រោយដែលនៅបន្ទប់នេះមិនដឹងស្អែកជួបអីខ្លះត្រឹមជួបមុខគ្នាតឹងទ្រូងស្ទើរស្លាប់ទម្រាំតែនៅដំបូលផ្ទះតែមួយជាមួយគ្នាទៀត?

-ព្រឹកថ្ងៃថ្មី

« ម៉ាក់នៅតែមិនអស់ចិត្តនៅជាមួយគ្នាគួរតែចុះអេតាសុីវិល» អ្នកស្រីគីមឈរនិយាយជាមួយកូនប្រុសថ្ងៃនេះជាថ្ងៃថេយ៉ុងត្រូវមករស់នៅផ្ទះខាងប្តី ពួកគេក៏បាននៅជុំគ្នាក្នុងផ្ទះត្រកូលចនកំពុងតែសំណេលសំណាលគ្នា។
« អូន» លោកគីម
« អូនគ្រាន់តែ. ណ្ហើយចុះនឹកម៉ាក់ទៅលេងម៉ាក់ណាបើទំនេរម៉ាក់និងមកលេង»

« បាទម៉ាក់»
« ប៉ានិងឧស្សាហ៍នាំម៉ាក់កូនមកលេង»
« បាទប៉ា» ថេយ៉ុង

« ជុងហ្គុកប៉ាផ្ញើរមើលថែប្អូនផង». លោកគីម
« បាទលោកប៉ា»ជុងហ្គុក

« ឯងកុំបារម្ភអីកូនឯងក៏ដូចជាកូនយើងដែល យើងនិងមើលថែគេអោយបានល្អ»អ្នកស្រីចន
« ហ្ហឹម». អ្នកស្រីគីមងក់ក្បាល ពួកគាត់ក៏សន្ទនារគ្នាពីនេះពីនោះជាច្រើនម៉ោងទើបបំបែកគ្នារាងខ្លួន។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now