ភាគ៦៥:មេអណ្តើក

1.6K 141 0
                                    



កន្លងផុតទៅ3ងៃហើយដែលថេយ៉ុងមកប៊ូសាន ហើយក៏ដល់ពេលត្រឡប់ទៅវិញផងដែល ដំឡុងពេល3ថ្ងៃមកនេះគ្មានថ្ងៃណាដែលថាមិននឹកជុងហ្គុកនោះទេ ។

« យំទៀតហើយ? » តាមផ្លូវត្រឡប់ទៅសេអ៊ូលវិញ ជេអ៊ុនក្រលេកភ្នែកមើលថេយ៉ុងឃើញថាគេយំទៀតហើយ

« មានឯណា? » ថេយ៉ុងញញឹមសោះកក្រោះលើកខ្នងដៃជូតទឹកភ្នែក បែរមុខមើលទេសភាពខាងក្រៅ ជេអ៊ុនក៏លែងសួរនាំដេញដោល បន្តបើកឡាន ។

ងឺត...! ឡានជាន់ហ្វ្រាំងឈប់ ពេលមកដល់គោលដៅវិញ

« ស្ងាត់ម្ល៉េះ? » ជេអ៊ុនចុះពីលើឡាន ក៏មានអារម្មណ៍ឆ្ងល់បន្ទិចបន្ទួច សភាពផ្ទះស្ងាត់ជ្រាបឬក៏នាំគ្នារវល់រៀបចំពិធីមង្គលការ នៅកន្លែងណាផ្សេង ?

« បងប្រុស...! » ថេយ៉ុងដើរចូលមកក្នុងផ្ទះក៏មានសំឡេងមួយហៅ

« ថេវ៉ុន? » ថេយ៉ុងហៅឈ្មោះប្អូនតិចៗ ចិត្តនឹកស្មានតែគ្មានមនុស្សនៅរវល់រៀបចំកន្លែងសម្រាប់ប្រារព្ធពិធីមង្គលការបែរជាថេវ៉ុននៅទីនេះទៅវិញ

« ខ្ញុំមានរឿងចង់និយាយជាមួយ »

« រឿងអី? »

« រឿងផ្ទាល់ខ្លួន » និយាយរួចអូសថេយ៉ុងចេញ ហើយក៏មិនភ្លេចងាកមកនិយាយជាមួយជេអ៊ុនផងដែរ

« តែពីរនាក់បងប្អូនអ្នកផ្សេងហាមមក » ជេអ៊ុនលឺបែរនេះក៏មិនហ៊ានទៅ

« មានរឿងអីមែនទេ? » មកដល់កន្លែងស្ងាត់ក្រោយផ្ទះ ថេយ៉ុងឈប់ដំណើរហើយសួរប្អូន

« សុំទោស » ថេវ៉ុន

« សុំទោស? សុំទោសបងរឿងអី? » ថេយ៉ុងហាក់វីវល់មិនយល់ន័យ សុខៗក៏មកសុំទោសខ្លួន

« សុំទោសដែលកន្លងមក សម្តីមិនល្អដាក់បង»

« បងមិនបានខឹងឯងទេ »

« សុំទោសដែលខ្ញុំមិនល្អ សុំទោសដែលធ្វើអាក្រក់ដាក់បង សុំទោសដែលមិនយល់ពីអារម្មណ៍បង សុំទោសដែលអាត្មានិយមមិនព្រមទទួលស្គាល់ស្នេហាបងនិងជុងហ្គុក សុំទោសគ្រប់យ៉ាង »

« ថេវ៉ុន..! » ថេយ៉ុងហៅឈ្មោះប្អូនតិចៗគេពិតជាមិនយល់ពិតមែនតើមានរឿងអី ខ្លួនមិននៅផ្ទះតែ3ថ្ងៃសោះ ?

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now