Ep:07 «ភាពកក់ក្តៅ»

2.7K 247 2
                                    

Episode:07

សំឡេងខ្យល់ដង្ហើមដកចេញចូលរបស់មនុស្សពីនាក់ក្នុងបន្ទប់ដោយគ្មាននរណាម្នាក់និយាយអ្វីឡើយមានតែដៀមភ្នែកសម្លក់គ្នាមិនឈប់ដូចសត្រូវពីជាតិមុន . - .

<<នេះម៉ាក់ចូលមកកាត់ចង្វាក់ពួកកូន មែនទេ?? >> អ្នកស្រីចនបើកទ្វាចូល មក ញញឹមខ្លឹបពេលឃើញពួកទាំងពីរ

<< អត់ទេ ម៉ាក់មកល្អហើយខ្ញុំមានការងារ ត្រូវទៅចាត់ចែង>> ជុងហ្គកក្រោកឈរ អស់កម្ពស់

<<ចឹងពួកយើងទៅសិនហើយណា ចាំទំនេរមកមើលម្ដងទៀត>> លោកចន

<< ជម្រាបលាអ៊ំប្រុសអ៊ំស្រី >>ជុងហ្គុកអោនគំនាបគួរសមដាក់គាត់

-ថេយ៉ុងគិតក្នុងចិត្ត: នៅជាមួយឯងស្ដីអោយឡែតៗដូចខ្មោចចូល នៅជាមួយមនុស្សចាស់ធ្វើចរិកដូចទន្សាយហ៊ឹសជ្រេញចរិកណាស់!

<< ចាស៎>> អ្នកស្រីគីម

<< កូនថេយ៍ម៉ាក់ទៅសិនហើយ ចាំស្អែក ម៉ាក់មកលេងទៀត >>អ្នកស្រីចន

<< បា..បាទ>> ថេយ៉ុងលើកដៃអេសកញ្ចឹងកចេះតែឆ្លើយអោយរួចពីមាត់សិនៗទៅមិនទាំងស្គាល់គាត់ត្រូវជាអ្វីនិងខ្លួនផង

<< យើងជូនដំណើរ >> លោកគីម

<< អឺៗអាសម្លាញ់ >> លោកចន

ពួកគាត់ក៏បានចេញទៅ

<< ថេយ៉ុងញាំបបរអម្បាញ់មិញមាន លេបថ្នាំឬនៅ?? >> អ្នកស្រីគីម

<< គឺនៅទេ! >> ថេយ៉ុង ឆ្លើយរួចអ្នក ស្រីគីមក៏បានយកថ្នាំមកអោយខ្លួនលេប

<< អ៊ំស្រីខ្ញុំនិយាយជាលើកចុងក្រោយណាខ្ញុំមិនមែនជាកូនអ៊ំទេ >> ថេយ៉ុងញាំថ្នាំហើយក៏ស្រូបខ្យល់មួយដង្ហើមដើម្បីមានភាពក្លាហាននិយាយ យ៉ាងណាថ្ងៃនេះគេត្រូវតែនិយាយអោយដាច់ស្រេចមិនអោយគាត់យល់ច្រឡំទៀតទេ

<< កូនមើលនេះមក!! >> អ្នកស្រីគីមអង្គុយលើគ្រែអ្នកជំងឺជិតរាងតូចលើកទូរស័ព្ទមកបង្ហាញ

<< នេះៗគឺ >> ថេយ៉ុងភ្ញាក់ផ្អើល ពេលឃើញរូបថតក្នុងទូរស័ព្ទ សឹងមិនជឿនិងភ្នែកក្មេងម្នាក់នោះមុខមាត់ដូចគេ សឹងតែ99 . 99% ចឹងតើបានខំនិយាយយ៉ាងណាក៏អ្នកស្រីគីមមិនជឿ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now