ភាគ១០:ស្នាមថើបលើកដំបូង

2.7K 234 2
                                    


"អោយស្រឡះចុះ"
"អួយ!ពកហើយទេដឹង" ថេយ៉ុងលើកដៃស្ទាបមើលថ្ងាស់ឃើញថាវាជាសភាពហើមពកៗតិចៗ

" អំពុលទុក្ខពិតមែន " ជុងហ្គុកគ្រវីក្បាលហួសចិត្តដើរទៅណាបាត់ ត្រឡប់មកវិញជាមួយថ្នាំ

"ណេសយកទៅលាបទៅ" ជុងហ្គុកបោះថ្នាំអោយរាងតូចដែលអង្គុយធ្វើមុខស្អុយនៅលើឥដ្ឋការ៉ូ

៛ហុចអោយស្រួលបួល ឆក់ចរន្តអគ្គិសនី ងាប់ទេដឹង? " ថេយ៉ុងនិយាយខ្សឹកៗ ម្នាក់ឯងតែជុងប្លែកនៅតែលឺគេមិនខ្វល់ ញាក់ស្មាដើរទៅពាក់ខោអាវបាត់

" អូយឈឺណាស់បើដឹងថាចឹងក៏មិនភ្លើបិទភ្នែករត់ដែល" ថេយ៉ុងអង្គុយរអ៊ូម្នាក់ឯងច្របាច់ថ្នាំដាក់លើដៃលាបលើថ្ងាស់កន្លែងណាឈឺលាបកន្លែងនិង

"នែកល្មមចេញពីបន្ទប់យើងហើយ" ជុងហ្គុកដើរមកវិញជាមួយអាវឆុតពណ៌ប្រផេះដៃវែងខោជើងវែង

"ស្មានតែខ្ញុំចង់នៅណាស់មែន? " ថេយ៉ុងងើយមុខតមាត់និងជុងហ្គុក

"ក្បាលកញ្ចាស់ហើយមិនចេះលាបថ្នាំទេ" រាងក្រាស់ម្លឹងមើលរាងតូចឡើងហួសចិត្តមិនដឹងលាបម៉ាកស្អីប្រលាក់ ឡើងពេញថ្ញាល់

" មកពីមើលវាមិនឃើញនិងហៃ"

"ល្ងីល្ងើមែនឯងនេះ" ជុងហ្គកអង្គុយចុះលើកដៃយកមកក្រវាសថ្នាំដែលនៅលើថ្ញាល់ថ្នមៗអោយវាជ្រះអស់

"លោក! " ថេយ៉ុងបិទភ្នែកធ្វើអ្វីមិនត្រូវពេលនេះមុខពួកគេជិតគ្នាមែនទែន

ជុងហ្គុកសម្លឹងមើលរង្វង់មុខតូចពេលបិទភ្នែកបែបនេះកាន់តែឃើញរោមភ្នែក វែងដូចមនុស្សស្រី មុខសរលោងគ្មានមុនគ្មានស្នាម មើលកាន់តែជិតឃើញ ក្មេងនេះស្អាតដែលតើ ពីមុនមិនដែលចាប់អារម្មណ៍សោះ ?

"អួយ!!" ថេយ៉ុងស្រែកឡើងនៅសុខៗ យកដៃមកផ្ទាត់ថ្ញាល់គេឈឺចង់ងាប់

"ងើបបានហើយចេញពីបន្ទប់យើង" ជុងហ្គកក្រោកឈររៀបរឹកពាធម្មតា

"ក្រោកមិនរួចទេឈឺគូទណាស់!! ជួយតិចមក"  ថេយ៉ុងពេបមាត់មិនមែនសំអយតែក្រោកមិនរួចពិតមែន

"យ៉ាប់មែន" មាត់រអ៊ូតែក៏ជួយលើកថេយ៉ុងអោយក្រោក

"អរគុណ" ថេយ៉ុងស្រដីឡើងរួច ដើរចេញទៅ ដៃម្ខាងទប់ថ្នាស់ដៃម្ខាងអង្អែលគូទដំណើរដូចកូនក្មេង

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now