ភាគ៥០: អូនស្រលាញ់បង អូនស្រលាញ់បងខ្លាំងណាស់ប្រុសចម្កួត

1.7K 145 2
                                    


« ក្មេងល្ងើ! អ្នកណាអោយចូលក្លឹប? » ជុងហ្គុកបង្វែររាងតូចឈរទល់មុខខ្លួនទាំងមិនភ្លេចអោបចង្កេះគេជាប់ ។

« ជុង? ជុងហ្គុកហ៎? » រាងតូចលមុខទៅមើលអោយជិត ព្រោះភ្លើងពណ៍ចាងភ្លឹបភ្លែតមើលមិនសូវច្បាស់ថែមទាំងកំពុងស្រវឹងទៀត

« ទៅផ្ទះវិញ »  ជុងហ្គុកមិននិយាយអីច្រើនក៏អូសទាញគេចេញទៅរកច្រកចេញ។

« អេៗ មិនទាន់ទៅទេ » ថេយ៉ុងក្រាញននៀលមិនព្រមទៅ។

ជុងហ្គុកទ្រាំមិនបានក៏លើកចាប់បីទៅតែម្តងទៅ នៅឆ្លៀតនិយាយគំរាម!

« អោបកផង ប្រយ័ត្នធ្លាក់បាក់ចង្កេះ »  លឺបែបនេះ ថេយ៉ុងស្រវេស្រវាអោបកគេជាប់ ខ្ទប់មុខនិងទ្រូងហាប់ណែន ញីៗត្រង់នោះទៅវិញទៅមកតាមរបៀបអ្នកស្រវឹងមិនដឹងខ្យល់អី។

« មកលឿនបស់វា » ហូស៊ុកក្រឡេកឃើញជុងហ្គុកកំពុងបីថេយ៉ុងចេញទៅគេអង្គុយរអ៊ូង៉ូវៗម្នាក់ឯង

« មកលឿនអី? » ស៊ូហ្គាជ្រួញចញ្ចើមមិនយល់ពីសម្តីហូស៊ុក

« នុះ » ជេហូបបួញមាត់ ស៊ូហ្គាងាកមើលតាមទើបដឹង

« ម៉េចក៏មកបាន? »  គេសួរសម្តៅលើថេយ៉ុង

« ម៉េចដឹង អ្នកជិតខាងឯងក៏មកដែរ »
« ឯណា? »

«នោះ »  ហូស៊ុកចង្អុលទៅហ្វូងមនុស្សឃើញជីនីននិងថេវ៉ុនកំពុងរាំរែក

« អាក្មេងទើបកើតម្សិលម្ងៃហ៊ានចូលក្លឹប » ស៊ូហ្គាយកអណ្តាតទល់ថ្ពាល់ ដើរសម្តៅទៅរកពួកគេ

« អួយ! » មកដល់មិននិយាយអី ទាញកន្រ្តាក់ដៃដើរចេញតែម្តង

« នែ៎ឯងទៅហើយចុះយើង? » ហូស៊ុកចង្អុលខ្លួនឯង មើលឆ្វេងស្តាំអត់មានអ្នកក្បែរខ្លួនទើបក្រោកដើរចេញទៅណាក៏មិនដឹង!

#ចំណតឡាន

ងឺត! សំឡេងឡានឈប់ង៉ក់នាយកម្លោះប្រញាប់ចុះពីលើឡាន ប្រទះឃើញជុងហ្គុកកំពុងបីថេយ៉ុងសម្តៅមកឡាន។

« ថេយ៉ុង! »  ជេអ៊ុនឈ្មោះថេយ៉ុងដើរទៅសម្តៅជុងហ្គុក

« ឯងប្រុងនាំគេទៅណា » ជេអ៊ុន
« យើងនាំគេទៅណាក៏បាន »  ជុងហ្គុក

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now