ភាគ៤៥: ព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយ

1.6K 161 3
                                    



នៅក្នុងបវិវេនភូមិគ្រិះដ៏ធំ ស្កឹមស្កៃរចនាដោយគ្រឿងសង្ហាររឹម ល្អដាច់គេមានអ្នកបម្រើឆ្វេងស្តាំ ក្រឡេកទៅមើលតុ អាហារ មានសមាជិកដល់ទៅ6នាក់ មិនដូចរាល់ដងដែលធ្លាប់មានតែ4 នាក់ បន្តែពេលនេះក៏ថែមសមាជិក2នាក់ទៀត ។

« ញុំាបន្លែអោយច្រើនៗទៅដើម្បីសុខភាពល្អ » សំឡេងស្រទន់មានមន្តស្នេហ៍ពីកម្លោះ ជេអ៊ុននិយាយទៅកាន់ថេយ៉ុងថែមទាំងចាប់ បន្លែអោយទៀតផង។

« អគុណបងប្រុស »

« ញុំាសាច់វិញ អូនស្រកសាច់ណាស់ឥលូវ » ជុងហ្គុកដួសសាច់ដាក់ចាន ថេយ៉ុងថែមទាំងប្តូរសព្វនាម ហៅពីឯង មកជាអូន នៅញញឹមឌឺជេអ៊ុនទៀតផង។

« បងគិតថាអូន ញុំាបន្លែវិញល្អជាង » នាយកម្លោះមិនខ្វល់ពីស្នាមញញឹមឌឺដងពីជុងហ្គុក ដួសបន្លែដាក់ចានថេយ៉ុង ពេញចានទៅហើយ

« ញុំាសាច់វិញ » មិនអោយចាញ់ចិត្ត ជុងហ្គុកដួសសាច់ដាក់ថែមក្នុងចានថេយ៉ុង ។

« ជុងហ្គុក អូនក៏ចង់ញុំាសាច់ដែរ» សំឡេងពីនាយតូចថេវ៉ុនរំអុកចង់ អោយជុងហ្គុកដួសសាច់អោយដែល តែជុងហ្គុកហាក់មិនខ្វល់ ខណៈពេលនេះគឺកំពុងឌឺដងនិងជេអ៊ុន។

លោកគីមនិងអ្នកស្រីគីម ដែលរួមតុអាហារជាមួយកូនៗបានត្រឹមមើលទាំងលួចអស់សំណើចនិងក្មេងៗ រង់ចាំទាយមើល ថាថេយ៉ុងនិងញុំាសាច់ឬ បន្លែ?

« មិនបាច់ទេថេយ៉ុងជឿបងទៅ ញុំាបន្លែវិញ » ជេអ៊ុន

« ញុំាសា...»

« បានហើយខ្ញុំចាប់ញុំា ខ្លួនឯង» ថេយ៉ុងនិ
យាយផ្តាច់សម្តីជុងហ្គុក ទាំងដកដង្ហើមធំ ហត់នឿយនិងពួកគេទាំងពីរ គ្រាន់តែអាហារមួយពេលក៏ផ្ជាញ់ចិត្តគ្នា ចង់ឈ្នះចង់ចាញ់ដែរ។

ថេយ៉ុងក៏ដួសម្ហូបនៅចានផ្សេងមកញុំា ធ្វើអោយពួកគេទាំងពីរ បាក់មុខមិនស្ទើរ ខំយកចិត្តយកថ្លើមបែរជាមកដួសម្ហូបចានផ្សេងយកទៅញុំា ស្លាប់ហើយបំផ្លាញ់ទឹកចិត្តកូនកម្លោះគេណាស់ ថេយ៉ុង><

« ម្ហូបមួយចានសោះ លេងរឹកមិនព្រមញុំា » ថេវ៉ុននិយាយទាំងមុខក្រញូវ ខឹងចិត្តទាំងដែលខ្លួននៅអង្គុយស្រងោងៗ គ្មានអ្នកណាចាប់អារម្មណ៍បែរជា មកអង្គុយយកចិត្តថេយ៉ុងទៅវិញ ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now