ភាគ៧១:បងរង់ចាំថ្ងៃនេះយូរមកហើយ

1.5K 115 0
                                    


ក្រាក...! សំឡេងទ្វារបើក

« ជុង..! ថេវ៉ុន? ជីមីន? » មុននេះនឹកស្មានតែជាជុងហ្គុកតែអ្នកណាទៅដឹងថាជាថេវ៉ុននិងជីមីននោះ

« បងប្រុសថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់ » ថេវ៉ុនដើរចូលមកក្នុងបន្ទប់ ក៏មិនភ្លេចស្ញើចសសើរពីសម្រស់បងខ្លួន ឈុតដែលខ្លួនតែងតែប្រាថ្នាចង់ពាក់ថ្ងៃមង្គលការ ក៏បានលើបងប្រុស គិតៗទៅក៏ច្រណែននិងបងបន្ទិចបន្ទួចដែរ។

« ម៉េចក៏ពួកឯងទាំងពីរនៅទីនេះដែល? ឬក៏មកចូលរួមមង្គលការមិត្តភិក្តជុងហ្គុក? » ថេយ៉ុងចោទសួរទាំងចម្ងល់

« ថ្ងៃការបងប្រុសទាំងមូលមិនមកម៉េចកើត » ថេវ៉ុនញញឹមដើរមកអង្គុយចុះលើសាឡុងក្បែរថេយ៉ុង

« ហ្អាស? » ថេយ៉ុងភ្ញាក់និងសម្តីប្អូន បន្ទិចមុននេះស្តាប់មិនច្រឡំទេឬ? ជាថ្ងៃការគេចុះម៉េចមិនមានអ្នកណាប្រាប់មួយម៉ាត់ នេះដូចជាចាប់បង្ខំអោយការចឹង

« ភ្ញាក់ផ្អើលអី ថ្ងៃការខ្លួនឯងសោះធ្វើដូចមិនដឹង » ជីមីន

« បើមិនដឹងពិតមែន ម៉េចក៏គ្មានអ្នកណាប្រាប់យើងចឹង? » មិនដឹងត្រូវរំភើបឬក៏យំទេ ថ្ងៃការទាំងមូលបែរជាម្ចាស់សមីរខ្លួនមិនដឹង។

« ថេយ៉ុង » លោកគីមចូលមកផ្អាកការសន្ទនារបស់ពួកគេ

« លោកប៉ា » ថេយ៉ុង

« ដល់ពេលហើយបងប្រុស ខ្ញុំនិងជីមីនទៅមុនហើយ » ស្រដីចប់ថេវ៉ុននិងជីមីនចេញទៅបាត់ទុកអោយថេយ៉ុងនិងលោកគីមនៅតែពីនាក់

« លោកប៉ាថ្ងៃនេះជាថ្ងៃរៀបការកូនពិតមែនហេស? »

« ពិតមែនហើយកូន »
« ហ្ហឹកៗម៉េចក៏គ្មានអ្នកណាប្រាប់កូន »

« ចុះពេលនេះកូនដឹងហើយតើ »
« ហ្ហឹកៗ » ថេយ៉ុងយំបាត់ទៅហើយ

« កុំយំអី លែងស្អាតហើយ » លោកគីមជូតទឹកភ្នែកអោយកូន
« កូនរំភើប..! »

« ដល់ពេលហើយ » លោកគីមហុចបាច់ផ្កាអោយកូន រួចក៏ហុចដៃអោយថេយ៉ុងអោប ថេយ៉ុងទទួលផ្កាពីឪពុកទើបអោបដៃប៉ា បណ្តើរគ្នាចេញពីបន្ទប់

« នៅសមុទ្រ? » រាងតូចលាន់មាត់និងបរិយាកាសខាងក្រៅ

ពិធីមង្គលការប្រារព្ធឡើងនៅឆ្នេរសមុទ្រ រៀបចំលក្ខណះឯកជនមានជាង20តុហៅតែសាច់ញាតិនិងអ្នកដែលស្គាល់គ្នា ។ ផ្លូវទៅកន្លែងលោកអាចារ្យឈរចាំ មានបង្គោលដាក់ផ្កាអមសងខាង ធ្វើដូចជាក្លោងទ្វា និងមានផ្កាស្រស់ៗរុំព័ទ្ធ ថែមទាំងមានកូនក្មេងប្រុសស្រីឈរទលមុខគ្នាទុកបណ្តោះកណ្តាលអោយកូនក្រមុំដើរ ត្រៀមបាចផ្កា។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now