Ep:04 " ឧប្បត្តិហេតុ "

2.4K 236 0
                                    

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ពេលនេះថេយ៉ុងមានអាយុ19ឆ្នាំហើយ ទើបតែបញ្ចប់ការសិក្សារថ្មីៗ និងត្រៀមរៀនបន្តនៅសេអ៊ូល ។

ជើងស្រឡូន សរស្អាតគ្មានស្លាកស្នាមបានបោះជំហ៊ានតម្រង់ទៅកាន់បន្ទប់អូហ្វីស គីម ថេវ៉ុន កូនម្ចាស់ហាងពេជ្រជីវិតរបស់គេប្រៀបដូចជាទេវបុត្រ ឪពុកម្តាយស្រឡាញ់ថ្នាក់ថ្នមចង់បានអ្វីគឺបាននិងរហូតក្លាយជាទំនើង យល់តែពីចិត្តខ្លួនឯង ។

« បងជុង...! »
« មកធ្វើអី? » នាយកម្លោះមាឌធំនិយាយទាំងដកដង្ហើមធំ ជីវិតគេកើតមកមានអ្វីគ្រប់យ៉ាង តែអ្វីដែលគេរើសមិនបាននោះគឺគេចចេញពីក្មេងម្នាក់ដែលដើរតោងទាមគេរាល់ថ្ងៃ ។

« នឹកបងណាស់ » ថេវ៉ុនចូលមកអោបជុងហ្គុកទាំងមិនខ្វល់ថាគេពេញចិត្តឬក៏អត់នោះទេ
« លែងទៅគេមើលមកមិនសមទេ » ជុងហ្គុកបេះដៃរាងតូចចេញ
« ថ្ងៃនេះជូនអូនទៅដើរលេងបានទេ? » កាយវិកាជុងហ្គុកតែងតែបែបនេះធ្វើអោយនាយតូចសុំាទៅហើយ
« មិនទំនេរទេ »
« ចឹងញុំាបាយល្ងាចជាមួយគ្នាក៏បានដែលអូននៅចាំបងបង្ហើយការងារ »
« អត់ទេថ្ងៃនេះការងាច្រើន អាចនៅដល់យប់ »
« មិនអីទេអូន...! »

« ថេវ៉ុនឯងមិនគិតថាធ្វើបែបនេះវាគួរអោយធុញទេ? ខ្ញុំគ្មានពេលទំនេរមកកំរដឯងទេ »  គេស្ត្រេសការងាហើយមកហត់និងក្មេងម្នាក់នេះទៀតទើប រាងតម្កើងសំឡេងបន្ទិច
« នេះបងស្រែកដាក់អូន? »

« ចេញទៅ »  ជុងហ្គុកមិនបានខ្វល់នាយផ្តោតអារម្មណ៍លើការងាអ្វី
« ចាំមើលទៅអូននិងទៅប្លឹងអ្នកម៉ាក់ » ថេវ៉ុនខាំមាត់ ង៉ក់ងដើរចេញទៅជួបនិងមនុស្សស្រីម្នាក់

« ប្រុសគេមិនចង់បានហើយនៅខំប្រគេនខ្លួនដល់កន្លែងទៀត គួរអោយសង្វេកណាស់ » ស្រីស្រស់បបូរមាត់ក្រហមឆៅនិយាយផ្លែផ្កាទៅកាន់រាងតូច នាងគឺ លី យូរី លេខា ជុងហ្គុក
« ហុឹសតែក៏គ្រាន់បើជាងអ្នកខ្លះបានត្រឹមជាស្រីលួចលាក់ដែលគេយកមកកំរដអារម្មណ៍ មិនដូចជាយើង ជាគូរដណ្តឹងចាស់ទុំដឹងលឺសងខាង »
« ឯងហ៊ានថាយើងជាស្រីកំរដអារម្មណ៍ផងឬ? »
« ចុះមិនពិតទេឬ? ពេលគេត្រូវការក៏រកពេលអស់អារម្មណ៍ក៏ទាត់ចោល អ្នកណាគួរអោយសង្វេកជាងអ្នកណាទៅនៀក? » ថេវ៉ុននិយាយព្រមទាំងសើចចំអកតិចៗ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now