ភាគ៦២:ឈឺចាប់រាងខ្លួន

1.4K 129 3
                                    


ក្រោយពីរចេញពីមន្ទីពេទ្យមកជុងហ្គុកក៏មកក្លឹបថែមទាំងបានហៅហូស៊ុកនិងស៊ូហ្គាមកកំរដផងដែលជៀសមិនរួចពីបងៗទាំងពី អោយតែមានរឿងអ្វី ក៏តែងតែហៅពួកគេមកកំរដរ៉ាយរ៉ាប់រឿងប្រាប់។

« ផឹកល្មមបានហើយអាជុង » សំឡេងហាមប្រាមពីហូស៊ុក

« វាកើតថីឯងទៀតហើយ? » ស៊ូហ្គា

« អ្ហឹកគេដេញខ្ញុំ...! » ជុងហ្គុកលើកដបស្រាមកផឹកអកយកភ្នែកក៏ទន់ជាតិស្រាចូលខ្លួនព្រោះតែផឹករាងយូដែលហើយ

« អ្នកណាគេ? ថេយ៉ុងឬ? » ហូស៊ុកចងចញ្ចើមសួរ

« ហ្យុងគេឈប់ស្រលាញ់ខ្ញុំហើយ គេមានបេះដូងប៉ុន្តែគេប្រើអារម្មណ៍មកស្រលាញ់ពេលអស់អារម្មណ៍ក៏ដឹងខ្ញុំចេញ អោយប្អូនគេលេងបន្តប្រៀបដូចខ្ញុំជារបស់លេង » នាយនិយាយរៀបរាប់ទាំងសំឡេងង៉ូវៗ តាមរបៀបអ្នកស្រវឹង

« គ្រាន់តែក្មេងប្រុសម្នាក់ចាំបាច់មកអង្គុយកើតទុក្ខធ្វើអី? ជុងហ្គុកដែលមុឺងម៉ាត់ រឹងមាំកាលពីមុនបាត់ទៅណា? ឯងមើលសភាពខ្លួនឯងចុះដូចកូនឆ្កែមួយក្បាលយ៉ាងចឹង » សម្តីមិនសូវពិរោះពីស៊ូហ្គានិយាយទៅកាន់ប្អូន គ្រាន់តែនិយាយក្នុងន័យអោយគេចេះរឹងមាំមិនមែនព្រោះតែស្នេហាមកធ្វើអោយខ្លួនធ្លាក់ដុបដានដល់ថ្នាក់នេះ

« ឯងទន់ជ្រាយពេកហើយជុងហ្គុក » ហូស៊ុកក៏និយាយបន្ថែមល្បោយ នាយគ្រាន់តែមិនចង់ឃើញសភាពប្អូនមកកំពុងត្រាំត្រែងខូចចិត្ត។

« ហុឹសបេះដូងខ្ញុំទន់ជ្រាយតាំងពីស្គាល់គេ »

« អើយយើងអស់ពាក្យនិយាយហើយ បើស្រលាញ់គេក៏លន់តួរធ្វើមុខក្រាស់តាមគេទៅ » ស៊ូហ្គា

« មកយើងនាំទៅផ្ទះ » ហូស៊ុកក៏ជួយគ្រាជុងហ្គុក មិនបណ្តោយអោយគេផឹកស្រវឹងក្នុងក្លឹបម្នាក់ឯងទេ

[ Skip ]

« កូនកើតអី? » លោកគីមបើកឡានមកមន្ទីពេទ្យទាំងប្រញាប់ប្រញាល ក្រោយលឺដំណឹងអាការ:ថេយ៉ុងមិនស្រួល គាត់រវល់ចាត់ចែងរឿងក្រុមហ៊ុនទើបមិនបានមកមើលកូន ប៉ុន្តែពេលនេះថេយ៉ុងគ្រាន់ហើយ ។

« អូនក៏មិនដឹងដែល ប្រហែលជាទាល់សម្តីជាមួយជុងហ្គុក »

« ហ្គឹម...! » អ្នកជាប្តីក្រហឹមបន្ទិច សម្លឹងមុខកូនដែលគេងលង់លក់នៅមានស្នាមទឹកភ្នែកជាប់ថ្ពាល់

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now