ភាគ៣៦:ថេយ៉ុងនៅឯណា?

1.6K 154 1
                                    


-ថ្ងៃថ្មី

បុរសពោះម៉ាយវ័យចំណាស់ ខ្ពស់ស្រឡះឈរនៅពីមុខផ្នូរប្តីប្រពន្ធពីរនាក់ដោយទឹកមុខតានតឹង...

" វាដល់ពេលហើយ..! ដល់ពេលដែលពួកគេជួបជុំគ្នាវិញ" លោកឆយមើលទៅផ្នូរប្តីប្រពន្ធពីរនាក់ ទាំងដកដង្ហើមធំជាច្រើនសារ

" លោកប៉ា..!! " ជេអ៊ុនមកតាមឪពុក
" តោះចេញដំណើរទៅ"

" លោកប៉ាខ្ញុំនៅតែមិនយល់ ប្រាប់បន្ទិចបានទេតើមានរឿងអី?? " លោកឆយឈានជើងដើរចេញតែត្រូវផ្អាកដំណើរព្រោះលឺសម្តីកូន

" ប៉ានិងប្រាប់ឯងគ្រប់យ៉ាងពេលដល់ទីនោះ"
"......."

" និយាយស្អីយូម្ល៉េះ?? " ថេវ៉ុនអង្គុយក្នុងឡានចាំពួកគេទាំងពីរទាំងអន្ទះអន្ទែងចិត្ត

" ហ្គឹម...បើកទៅ" លោកឆយដើរមកចូលក្នុងឡានកៅអីខាងមុខ ដោយបញ្ជាអោយជេអ៊ុនជាអ្នកបើកឡាន

" បាទ " កម្លោះសង្ហារបើកឡានចេញ ឆ្ពោះទៅផ្លូវទៅទីក្រុងសេអ៊ូល ពេលខ្លះភ្នែកក៏ដៀមមើលកម្លោះតូចថេវ៉ុនដែលអង្គុយកៅអីខាងក្រោយមុខក្រញូវជាប់មិននិយាយស្តីអ្វី...

[ Skip ]

" គេទៅធ្វើការបាត់ហើយ?? " ថេយ៉ុងឧទានឡើងតិចៗជំហ៊ានជើងតូចៗក៏ចុះពីលើកាំជណ្តើរ កែវភ្នែកថ្លាទាំងគូរសម្លឹងមើលបរិវេនក្នុងផ្ទះ មិនឃើញជុងហ្គុកនៅ

" អ្នកប្រុសតូច ចង់ពិសារអ្វីទេ? ចាំខ្ញុំរៀបចំជូន"
" ខ្ញុំអត់ទាន់ឃ្លានទេ អ៊ំ ជុងហ្គុកទៅធ្វើការបាត់ហើយមែនទេ? "

" ចាស៎នៅទេ ឃើញអ្នកប្រុសទៅផ្ទះគំនូរតាំងពីព្រលឹម"

" អ៎ អរគុណ "

*គួរតែទៅរកគេអត់ណ៏? អ្ហេតែហេតុអីយើងយើងត្រូវគេចមុខពីគេ? គេគ្រាន់តែសារភាពដាក់យើងតាស៎យ៉ាប់មែនកាថេយ៍: ថេយ៉ុងឈរនិយាយខ្សឹកៗម្នាក់ លើកដៃទះក្បាលខ្លួនឯងតិចៗ ទើបដើរចេញទៅសម្តៅផ្ទះគំនូរ

_________

" ជុងហ្គុក "

" ....... " រាងក្រាស់ងាកតាមប្រភពសំឡេងឃើញថាជារាងតូច ខ្លួនក៏ស្ងាត់ក្រោកដើរចេញទាំងទឹកមុខរាបស្មើ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now