ភាគ៥៧:និស្ស័យកម្ម?

1.4K 151 2
                                    



ងឺត! ឡានជាន់ហ្វ្រាំងឈប់នៅកន្លែងកើតហេតុ ជុងហ្គុកនិងជេអ៊ុន ប្រញាប់ចុះពីលើឡាន ឃើញប៉ូលីសកំពុងវាស់វែង ខណៈឡានខ្នាតតូចក្រឡាប់មិនទាន់មានសមត្ថកិច្ច លើកស្ទួងឡានអោយមកធម្មតាវិញ ។

« លោកធ្វើការរបៀបម៉េចមិនឃើញមនុស្សជាប់ក្នុងឡានទេហេស? ហេតុអីក៏មិនអើពើ? » ជុងហ្គុកក្របួចក៏អាវប៉ូលីសម្នាក់ ទាំងក្តៅឆេវក្នុងចិត្ត

« លោកចិត្តត្រជាក់សិនទៅខាងយើងកំពុងរៀបចំជិតមកដល់ហើយ »

« អោយជិតត្រជាក់ទាំងមនុស្សនៅក្នុងនិង? ឬចាំអោយឡានផ្ទុះសិន? » ជុងហ្គុកស្រឡោតយកតែម្តង

« ទ្វារឡានជាប់សោរខាងក្នុងពួកយើងបើកមិនបាន មានតែរង់ចាំខាងសង្រ្គោះមធ្យមមកនោះទេលោក »

« ចង្រៃយ៎បើលោកមិនធ្វើខ្ញុំអ្នកធ្វើ » ជុងហ្គកត្រឡប់មកកន្លែងឡាន លើកដៃទះកញ្ចក់ឡានផាំង

« ថេយ៍ មានលឺបងហៅទេ? »

ផាំងៗ៚

« ចង្រៃយ៎ម៉េចក៏បើកមិនបាន » ពេលនេះនាយប្រៀនដូចមនុស្សឆ្កួត បំបុកទ្វារឡានផង លើកដៃវៃកញ្ចក់ឡានផង ប៉ុន្តៃទ្វារនៅតែមិនអាចបើកបាន ។ នាយបន្តវៃកញ្ចក់ឡានរហូតដល់ដៃចេញឈាមទៅហើយ

« លោកបានហើយ ប្រយ័ត្នប៉ះពាល់ដល់អ្នកខាងនោះ » ប៉ូលីសមកជួយហាមឃាត់ បើបែកកញ្ចក់មែននោះវាអាចនិងប៉ះពាល់ដល់អ្នកខាងក្នុងឡាន

« លែង » ជុងហ្គុករើបម្រាស់
« បានហើយជុងហ្គុកតាំងស្មារតីបន្ទិចទៅ » ជេអ៊ុនក៏ជួយហាមឃាត់ដែល មិនមែនខ្លួនមិនបារម្ភពីអ្នកខាងក្នុងឡាននោះទេ ប៉ុន្តែស្ថានភាពបែបនេះមានតែរង់ចាំខាងអ្នកជំនាញប៉ុណ្ណោះខ្លួនមិចអាចធ្វើអ្វីបានឡើយ

« ថេយ៍កុំកើតអីអោយសោះណា៎ » ជុងហ្គុករាងស្ងប់អារម្មណ៍បន្ទិច

« សូមជៀសផ្លូវបន្ទិច...! » មិនអោយរាំងស្ទះទាន់ខាងសង្រ្គោះក៏មកដល់ល្មម ទើបធ្វើការគាប់ទ្វារបើពេលមិនដល់5នាទីទ្វារឡានក៏បានរបើកចេញមក ។

ជុងហ្គុកសឹងតែទ្រហោយំនិងសភាពមនុស្សខាងក្នុងឡាន ខ្លួនម្នាក់ៗស្រោបដោយឈាមពេញខ្លួន ។ ថេយ៉ុងដកដង្ហើមដង្ហក់ ព្រោះតែចុកឆ្អល់នៅចុងដង្ហើម

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now