ភាគ៤២:គេចមុខ?

1.5K 152 0
                                    


-ថ្ងៃថ្មី

រាងតូចស្រឡឹង ឈានជើងចូលក្នុងថ្នាក់ដោយទឹកមុខក្រញីក្រញូូវ មិនដែលស្រស់បស់ដូចគេដូចឯង។

កាយតូចក៏ទម្លាក់ខ្លួនអង្គុយលើកៅអី ក្បែរមហាមិត្តដែលតែងតែមករៀនមុនគ្រូជាប្រចាំ មកមុនគេមុនឯងនិងមិនមែនសិស្សល្អអីណាស់ណាទេ គ្រាន់តែ មកមុនគេដើម្បីសល់ម៉ោងលេងហ្គេម -,-

« កដៃឯងទៅត្រូវអីមក? » គ្រាន់តែថេវ៉ុនអង្គុយភ្លាមជីមីនក៏សួរឡើង ក៏ព្រោះតែឃើញមានរុំបង់

« អាដៃលេង » ថេវ៉ុនឆ្លើយហីៗតាមទម្លាប់
« ឈឺទេ? » ជីមីនសួរគេទាំងហួសចិត្ត ខំមានចិត្តបារម្ភសួរ តែអាអ្នកឆ្លើយនិងសម្តីឡើងឡូយ នេះហើយកំពូលមិត្ត100ឆ្នាំ

« ចុះឯងចង់សាកទេ? »
« ទេយើងមិនភ្លើដូចឯង »
« ឆឹស »

« ចុះឯណាថេយ៉ុង?? » ជីមីនសួរទាំងងាកមើលក្រោយ មើលឆ្វេងមើលស្តាំក្រែងលោគេមកហើយតែខ្លួនមិនឃើញ

« នៅផ្ទះ »
« ហ្អាកកើតអីបានមិនមករៀន? »

« សួរយើង? មិនទៅសួរគេខ្លួនឯងទៅ »
« នៅផ្ទះជាមួយគ្នាសោះសួរតិចក៏មិនបាន » ជីមីននិយាយតិចៗ ឆ្លៀតសម្លក់ខ្នាញ់និងចរិកមិត្តខ្លួន។ ទើបទាញទូរស័ព្ទយកមកខល ទៅរកថេយ៉ុង

« ហាឡូជីមីន» សំឡេងខ្សែរម្ខាងទៀត
« ថេយ៉ុងម៉េចក៏ឯងមិនមករៀន? » លឺសំឡេងអ្នកម្ខាងទៀតជីមីនក៏សួរឡើង

« យើងឈឺដៃបន្ទិចបន្ទួច ឯងជួយដាក់ច្បាប់អោយផងណា៎ »

« អឺៗ មិនអីទេចាំយើងដាក់អោយ ហើយដៃឯងទៅត្រូវនិងអីមក? »

« មុតអំបែងកែវ »

« អឺៗណា៎ ឆាប់ជា...! » សំឡេងផ្តែផ្តាំជាលើកចុងក្រោយ ទើបការសន្ទនាត្រូវបានកាត់ផ្តាច់

« ឈឺដៃទាំងបងទាំងប្អូន » បិតទូរស័ព្ទជីមីនក៏ងាកមកនិយាយជាមួយនិងថេវ៉ុន

«......»

[ Skip ]

« មិនគិតចុះទៅក្រោមបន្ទិចទេហ្ហេសកូន? » សំឡេងអ្នកស្រីគីមសួរឡើង បន្ទាប់ពីបញ្ចុកបបរអោយកូនរួច ។ ដោយសារតែដៃខាងស្តាំឈឺ ទើបគាត់ត្រូវលើកមកបញ្ចុកអោយ

« អត់ទេម៉ាក់ »
« ចុះទៅក្រោមបន្ទិចទៅណា៎ នៅតែក្នុងបន្ទប់អញ្ចឹងស្អុះស្អាប់ស្លាប់ហើយ »

« អញ្ចឹងក៏បាន »
« ចា៎ស » អ្នកស្រីគីមញញឹមបណ្តើរកូនចុះមកក្រោម

« ថេយ៉ុង » គ្រាន់តែក្រលេកឃើញរាងតូចចុះមកក្រោមភ្លាម ជុងហ្គុកគេក៏ហៅសព្វនាមឈ្មោះ ទាំងងើបឈរបម្រុងនិងដើរទៅ ដោយសារតែបានដំណឹងពីអ្នកស្រីគីម ថាថេយ៉ុងឈឺទើបគេមករកថេយ៉ុង។

ថេយ៉ុងឃើញជុងហ្គុកភ្លាមក៏រត់ព្រុយទៅបន្ទប់ខ្លួនវិញបាត់ អញ្ចឹងតើទើបម៉ាក់បង្ខំអោយចុះមក។

« ...... » ជុងហ្គុកបានត្រឹមមើលរាងតូចគេចមុខពីខ្លួន ទាំងអាក់អន់ចិត្ត មិនទាន់បាននិយាយអ្វីផងក៏ចេញទៅបាត់ ចង់តែឡើងទៅតាមដល់បន្ទប់តា៎ <3 មនុស្សចាស់បានត្រឹមមើលមុខគ្នា ដកដង្ហើមធំ មិនយល់ពីក្មេងៗ

___________

« ហ្ហើយ » ថេយ៉ុងទម្លាក់ខ្លួនគេង លើគ្រែ ដកដង្ហើមធំស្មុគស្មាញក្នុងចិត្តពន់ពេក

រីង....! រីង....! សំឡេងទូរស័ព្ទរោទិ៍ រាងតូចក៏ស្រវេស្រវាទាញទូរស័ព្ទក៏ឃើញថាជាលេខអ្នកណាទើបលើកយកមកនិយាយ

« ហាឡូបងប្រុស »
« ថេយ៍ » សំឡេងស្រទន់នៃខ្សែរម្ខាងទៀត
« បាទ...? »

« សុខសប្បាយទេ? នេះបើបងមិនខលទៅមិនគិតខលមកទេហ៍ » នាយកម្លោះជេអ៊ុននិយាយដោយសំឡេងអាក់អន់ចិត្ត

« មិនមែនចឹងទេបងប្រុស »
« អ៎ាៗ បងនិយាយលេងតើ »

« ស្មានតែបងខឹងហើយតើ....! បងសុខសប្បាយទេ? »

« សុខតែកាយ តែមិនសប្បាយចិត្តព្រោះតែនឹកដល់អាច្រម៉កឯងនិងណា៎ »

« ហិហិនឹកបងដូចគ្នា » រាងតូចនិយាយទាំងអស់សំណើចនិងសព្វនាមដែលនាយហៅខ្លួន

« 3-4ថ្ងៃទៀតបងឡើងទៅ សេអ៊ូលហើយ »
« ពិតមែនហេស? បងមកធ្វើអីដែល? »

« បងយកគ្រឿងសង្ហារឹមអោយភ្ញៀវ ចាំបងនិងឈានចូលលេង »

« បាទបងប្រុស »
« ថេយ៍...!! » នាយបង្អូសសំឡេងហៅឈ្មោះរាងតូចហាក់មានរឿងចង់និយាយប្រាប់

« បាទមានអីនិយាយមែនទេ..?? » ថេយ៉ុងលើកចញ្ចើមសួរ រង់ចាំស្តាប់គេនិយាយ

« ហុីយគ្មាន-គ្មានអីទេ... » ជេអ៊ុន
« ហ្អាក?»

« ប៉ុននិងហើយណាបងរវល់សិន...! »
« បាទ...! » ការសន្ទនារវាងពួកគេទាំងពីក៏បានកាត់ផ្តាច់ ។

To be continued ......🤍

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now