ភាគ៤៣: បងថោកទាបខ្លាំងណាស់

1.6K 141 0
                                    



កន្លងផុតទៅ3-4ថ្ងៃមកនេះ ថេយ៉ុងតែងតែគេចមុខមិននិយាយស្តី ជាមួយជុងហ្គុកបើទោះជាជុងហ្គុកមករករាល់ថ្ងៃក៏ដោយ។ ដៃថេយ៉ុងក៏បានស្បើយជាឡើងវិញ អាចទៅរៀនបានវិញជាធម្មតា។

មុឺងៗ...មុឺងៗ....សំឡេងស្នូជួងបន្លឺឡើងបញ្ជាក់ពីពេលវេលានៃការ ចេញទៅផ្ទះ និស្សិតគ្រប់រូបរូតរះចេញទៅផ្ទះរាងៗខ្លួន ។

ដោយឡែកក្រឡេកទៅមើលកូនភ្លោះពីនាក់យើងវិញគឺ នៅឈរក្បែររបងសាលារង់ចាំឡានមកទទួល ប៉ុន្តែវាមួយសន្ទុះធំទៅហើយនៅមិនទាន់ឃើញឡានណាមួយឆ្លងកាត់ និស្សិតគ្រប់រូបក៏ចេញស្ងាត់ពីសាលាអស់ទៅហើយ។

« បងមានយកទូរស័ព្ទមកទេ? » ឈរស្ងាត់រង់ចាំឡានអស់ជាង20នាទី ថេវ៉ុនក៏ផ្តើមនិយាយឡើង

« បងយកមកតើ..! យកធ្វើអីមែនទេ? »
« យកខលហៅអ្នកផ្ទះអោយមកយកនិងហើយ សួរដូចឆោត »

« តែ... » ថេយ៉ុងអេះអុញ
« យ៉ាងម៉េចនិងអោយឬអត់? »

« ចាំបងខលទៅក៏បាន » និយាយចប់ថេយ៉ុងក៏ទាញទូរស័ព្ទ ពីកាតាប
« ខ្ញុំ អ្នកនិយាយវិញ... » នាយតូចជាប្អូនកញ្ចក់ទូរស័ព្ទពីបង តែក៏ត្រូវភាំង និងរូបភាពដែលតាំងលើអេក្រង់

« នេះជាស្អី? » ថេវ៉ុនលើកទូរស័ព្ទបង្ហាញ វាជារូបជុងហ្គុកថើបថេយ៉ុងកាលពី ថ្ងៃដែលពួកគេបាននាំគ្នាទៅលេងនៅឯសមុទ្រ កាលនោះជុងហ្គុកជាអ្នកយកទូរស័ព្ទថេយ៉ុងតាំងរូបនឹង។

« គឺ...... » ថេយ៉ុងមើលមុខប្អូនទាំងមិនដឹងឆ្លើយបែបណា គេមិនគួរណាភ្លេចដូររូបចេញសោះ

ផាច់....! សំឡេងបាតដៃទះទៅលើថ្ពាល់សរលោងបង្កើតបានជាស្នាមម្រាមដៃ ទះមុខថេយ៉ុងងាកទៅតាមកម្លាំងដៃនៃការទះ

« បងចង់បញ្ឃឺខ្ញុំមែនទេ? »
« មិនមែនចឹងទេថេយ៍... » ថេយ៉ុង

« បងថោកទាបខ្លាំងណាស់ មិនចោលអាសណ្ឋានយករបស់គេនិង ប៉ុន្មានថ្ងៃនេះខ្ញុំស្មានតែបងកែខ្លួនហើយ....! » បញ្ចប់ប្រយោគដ៏សែនចុក រាងតូចជាប្អូនក៏បោះទូរស័ព្ទទៅលើ ដងខ្លួនថេយ៉ុងបណ្តាលអោយវារមៀលធ្លាក់បែកកញ្ចក់ ។

ថេវ៉ុនដើរញាប់ឆ្មេរចេញពីទីកន្លែងនិង គេពិតជាមិនចង់ជួបមុខថេយ៉ុងនោះទេ ស្រួលមិនស្រួលទប់ចិត្តមិនបានគេអាចនិងវៃនាយជាបងទ្រាមខ្លួនមិនខាន។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now