ភាគ៤៦: ព្រោះឯងមិនមែនថេយ៉ុង

1.7K 146 2
                                    

-ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យចាប់ផ្តើម រះសារជាថ្មីបំភ្លឺផែនដី មនុស្សម្នាក្រោកពីដំណេក រីឯកម្លោះតូចថេយ៉ុង វិញ ក្រោកពីដំណេក មិនបានរៀបចំខ្លួនសម្រាប់ទៅសាលាដូចរាល់ដងនោះទេ ព្រោះជាថ្ងៃឈប់សម្រាក ។

ថេយ៉ុងបោះ ជំហានឈានជើងចេញពីបន្ទប់ខន្លួនដើរសម្តៅទៅបន្ទប់ជេអ៊ុន។

តុក! តុក! សំឡេងគោះទ្វាជាច្រើនសារ តែហាក់គ្មានសំឡេងឆ្លើយតបពីខាងក្នុង។

« បងប្រុស...! » ថេយ៉ុង ហៅនាយជាច្រើនសារនៅតែគ្មានការឆ្លើយតបទើប សម្រេចចិត្តបើកទ្វាចូលទៅដោយខ្លួនឯង

« បងប្រុស!! អ៊ាវវវ....មិននៅទេ? » ថេយ៉ុងជ្រួញចញ្ចើមចូលគ្នា ក្រឡេកភ្នែកមើលជុំវិញបន្ទន់គ្មានវត្តមាន ជេអ៊ុនឡើយ ប្រហែលគេចុះទៅក្រោម មុនខ្លួនហើយទេដឹង? បញ្ចប់ការគិត ថេយ៉ុងក៏ចុះមកក្រោមវិញ ។

« ថេយ៉ុងមកញុំាបាយមកកូន » ឃើញវត្តមានកូនប្រុសច្បង ចុះមកអ្នកជាម្តាយក៏ហៅកូនភ្លាម

« បាទម៉ាក់...ម៉ាក់មានឃើញបងប្រុសទេ? » ថេយ៉ុងឆ្លើយតបទៅគាត់ ទើបបន្តប្រយោគសួរសំនួរបន្ថែម

« ជេអ៊ុនមែនទេ? ចេញទៅតាំងពីព្រលឹមស្រាងៗម្ល៉េះ លឺថាប្រញាប់ម៉ាក់ឃាត់អោយនៅញុំាបាយសិនក៏មិនព្រម »

« ទៅបាត់ហើយ? » ថេយ៉ុងឈរ សញ្ជឹងគិតទាំងមានចម្ងល់ ហេតុអ្វីគេទៅលឿនបែបនេះឬក៏ព្រោះតែរឿងយប់មិញ?

« មានរឿងអីមែនទេកូន? » ដោយឃើញកូនប្រុសខ្លួនឈរស្ងៀម គាត់ក៏សួរឡើង

« គ្មានអីទេម៉ាក់ »

« មិនអីល្អហើយមកញុំាបាយ » មិនសួរនាំដេញដោលអីច្រើន គាត់ក៏ហៅកូនមករួមតុអារហារដោយមាន ស្វារមីអង្គុយចាំរួចជាស្រេច។

« ចុះថេវ៉ុននោះ? » លោកគីម សួរឡើងបន្ទាប់ពីមិនឃើញវត្តមានកូនពៅមកជាមួយ។

« នោះមកល្មម» អ្នកស្រីគីមបួញ មាត់ទៅកូនប្រុសពៅ ។

ថេវ៉ុនដើរមកជាមួយ និងឆុត អាវពណ៍ក្រហម ក្រមៅ សាច់ក្រណាត់រលោងព្រិល ត្រនុយជាមួយខោ រឹតរាងពណ៍ខ្មៅ ក្លិនកាយប្រអូបបាញ់ទឹកអប់ម៉ាកល្បី ក្លិនផ្កាឡាវេនដឺ ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now