ភាគ១១:សម្រាប់បងឯងស្អាតជានិច្ច

2.6K 221 0
                                    


-មន្ទីពេទ្យ

" ថេយ៉ុងឯងដាច់ចិត្តទុកអោយបង និយាយម្នាក់ឯងបែបនេះរាល់ថ្ងៃឬ?" ជេអ៊ុនជូតខ្លួនអោយថេរ៉ុនបណ្តើរនិយាយបណ្តើរច្រើនថ្ងៃមកហើយដែលរាងកាយមួយនេះគេងស្តូកស្តឹង ។

"ឯងចិត្តដាច់ណាស់"

"អឹមម... " សំឡេងក្រហឹមបន្លឺឡើងតិចៗហាក់ផ្តល់សង្ឃឹមអោយអ្នកដែលកំពុងនឹករំលឹករំភើបចិត្ត

"ថេយ៍!! "

"ហឹម..."ថេវ៉ុនចាប់ផ្ដើមកម្រើកដៃ

"ទឹក! ស្រេកទឹកណាស់ " ថេវ៉ុនបន្លឺឡើងខ្សាវៗស្ទើរស្តាប់មិនលឺសំឡេងគេស្អកៗព្រោះតែស្ងួតបំពង់ក

"ទឹក? ចាំបន្តិច.." ជេអ៊ុនប្រញាប់ប្រញាល់ចាក់ទឹកអោយ

" អួយមិចក៏ឈឺក្បាលម៉្លេះ? " ថេវ៉ុនបើកភ្នែកឡើងទទួលបានអារម្មណ៍ឈឺចាប់ត្រង់ខ្ញាក់ៗត្រង់ក្បាលវាឈឺយ៉ាងចម្លែកដូចមានអ្វីមកដំសង្កត់

" ថេយ៍ញុំាទឹកសិនទៅ" ជេអ៊ុនជួយលើករាងតូចផ្អែកខ្នងនិងក្បាលគ្រែយកទឹកមកបញ្ចុកគេ

" ខិកៗ " គេឈ្លក់ទឹក

" បងសូមទោស " ជេអ៊ុនលើកកែវយកទុកវិញ

"លោក! លោកជាអ្នកណា? " បន្ទាប់ពីលែងសេសឺហើយគេក៏សួរជេអ៊ុនព្រោះតែគេភ្ញាក់ឡើងជាមួយអារម្មណ៍ទទេរស្អាតខួរក្បាលក៏មិនចាំអ្វី គ្រប់យ៉ាងហាក់ដូចជាថ្មីស្រឡះសម្រាប់គេ។

"បងគឺជេអ៊ុនបងប្រុសជីដូនមួយឯង" ជេអ៊ុនគេមិនបានភ្ញាក់ព្រោះគ្រូពេទ្យបានប្រាប់គេរួចហើយ

"បងប្រុស? ចុះខ្ញុំឈ្មោះអី! " ថេវ៉ុនគេព្យាយាមរកនឹកឈ្មោះខ្លួនឯងតែដូចជានឹកមិនចេញវានីចុងៗច្រមុះឈ្មោះអីចេស ម៉េចក៏គេមិនចាំឈ្មោះខ្លួនឯងបែបនេះ ពុទ្ធោអើយឈឺក្បាលណាស់នឹកមិនចេញទេ!

"ឯងឈ្មោះថេយ៉ុង"

"ថេយ៉ុង? ម៉េចក៏ខ្ញុំមិនដែលលឺ!! អួយឈឺក្បាលម្ល៉េះ??" ថេវ៉ុនលើកដៃទប់ក្បាលពេលព្យាយាមរកនឹកវាក៏ឈឺពឺតៗ

"បានហើយថេយ៍កុំព្យាយាមរកនឹកអីសម្រាកសិបទៅ"

"ហឹម...?? មុខខ្ញុំកើតអីមែនទេ?ម៉េចក៏មានរុំបែបនេះ វាអាក្រក់ណាស់មែនទេ?? " ថេវ៉ុនលើកដៃស្ទាបមុខស្រែកឡូឡាពេញបន្ទប់

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now