ភាគ៧៥:សុភមង្គល

1.2K 94 0
                                    


មួយសន្ទុះក្រោយ ជុងហ្គុកនិងជេអ៊ុនចេញផុតលោកចន ភរិយាព្រមទាំងលោកគីម និងភរិយាយបានធ្វើដំណើរមកដល់ល្មម។

« លោកយាយលោកតា » អាល្អិតពីនាក់ស្រែកដំណើរគ្នារត់មកទទួលលោកតាលោកយាយគេ

« ជុបៗ » អ្នកស្រីចនលោកជុងវ៉ុនមកថើប អ្នកស្រីគីមក៏លើកជុងវីនមកថើប

« ហិហិលោកយាយ »

« ជម្រាបសួរប៉ាម៉ាក់ ចូលខាងក្នុងសិនទៅលោកប៉ាអ្នកម៉ាក់ » ថេយ៉ុង

« ចាស៎កូន »

« យាយមានរបស់លេងអោយចៅ ចង់បានទេ » មកដល់ក្នុងបន្ទប់ទទួលភ្ញៀវ អ្នកស្រីចនដាក់ចៅអង្គុយលើភ្លៅ ចំណែកថេយ៉ុងទៅចាក់ទឹកអោយពួកគាត់

« ចង់ហិហិ » ជុងវ៉ុនសើចសប្បាយចិត្តគ្រាន់តែលឺរបស់លេង ។ អ្នកស្រីចនបង្ហាញកូនឡានបញ្ជាពណ៍ខ្មៅពីគ្រឿងមកអោយចៅ មួយអោយទៅជុងវ៉ុន ចំណែកមួយទៀតអោយទៅ ជុងវីន

« អ~គុណលោកយាយ » ពួកគេទាំងពីថើបថ្ពាល់លោកយាយម្នាក់ម្ខាង ថែមទាំងនិយាយអរគុណដំណាលគ្នាទៀត

« យាយក៏មានរបស់អោយចៅដែល » អ្នកស្រីគីមនិយាយព្រមទាំងលើកបង្ហាញកូនឡានបញ្ជាពណ៍ក្រហមពីគ្រឿងមកអោយចៅមើល ទិញពណ៍មកអោយដូចៗគ្នា បើមិនចឹងអាច្រម៉ក់ពីនាក់និងប្រាកដជាយំបោចសក់ដណ្តើមគ្នាមិនខាន

« ហិហិអរគុណលោកយាយ » ទាំងពីនាក់បងប្អូនថើបថ្ពាល់យាយញញឹមលិបភ្នែក

« កម្លោះស្កូកហើយនៀកចៅតា » លោកគីមចាប់លើកជុងវីនមកអង្គុយលើភ្លៅ ចំណែកជុងវ៉ុនអង្គុយលើភ្លៅលោកចន ហៃយ៉ាមានចៅពីស្រួលដែលចែកគ្នាមើល><

« លោកប៉ា អ្នកម៉ាក់ អញ្ជើញពិសាទឹកក្រូចច្របាច់ » ថេយ៉ុងនិងថេវ៉ុនលើកទឹកក្រូចច្របាច់មកអោយពួកគាត់ ទើបទៅផ្ទះបាយសម្រាប់ធ្វើបង្អែម ត្រៀមទុកអោយមនុស្សចាស់។

[ Skip ]

ជុងហ្គុកនិងជេអ៊ុនដើរចូលមកក្នុងផ្ទះជាមួយឥវ៉ាន់សំពីងសំពោង។

« អ៊ាវមកវិញហើយ? » ថេយ៉ុងទើបតែដើរចេញពីផ្ទះបាយជួបពួកគេទាំងពីល្មម

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now