ភាគ៦៣:បងថ្លៃ?

1.5K 129 7
                                    



ធ្មិចបើកៗវាក៏ដល់ពេលថេយ៉ុងចេញពីពេទ្យ សរុបមកអស់រយះពេលមួយសប្តាហ៍ទៅហើយដែលថេយ៉ុងនិងជុងហ្គុកខានបានជួបមុខគ្នា ។

-ពេលព្រឹក

កាយមាំទាំកម្ពស់ខ្ពស់ស្រឡះ ពាក់អាវគ្រ័ហ្សេពណ៍ប្រផេះ សក់ចូកទៅក្រោយ ចុះពីលើកាំជណ្តើរប្រណិត ជាមួយជំហានជើងវែងៗ ។

« ទៅធ្វើការមែនទេកូន? » អ្នកស្រីចនញញឹមពេលឃើញសភាពកូនមិនដុបដាបដូចកាលពីប៉ុន្មានថ្ងៃមុន មួយអាទិត្យមកនេះជុងហ្គុកតែងតែវក់វីនិងការងា ត្រឡប់មកវិញក៏ផឹកស្រាតែក៏ចាប់ទុកថាគ្រាន់បើជាងពេលមុន ដែលមិនយំស្រែកនឹកនាដល់ថេយ៉ុង។

« អត់ទេនាំកូនប្រសារម៉ាក់ទៅថត Pre Wedding »
« ហាស៎? ថេយ៉ុងមែនទេកូន? ហៃយ៉ានេះត្រូវគ្នាវិញហើយហ៎ » អ្នកស្រីចនញញឹមញញែម

« មិនមែនថេយ៉ុងទេ គឺ ថេវ៉ុន...! »

« ជុងហ្គុក? និយាយលេងមែនទេកូន? »
« មិនបាននិយាយលេងទេ ក្រែងកូននិយាយហើយមែនទេថេវ៉ុនចេញពីពេទ្យពេលណាកូននិងរៀបការជាមួយគេ »

« ជុងហ្គុកម៉ាក់ដឹងណាកូនគ្រាន់តែបង្ខំចិត្តធ្វើវា បើមិនបានស្រលាញ់តើចាំបាច់ធ្វើបែបនិងធ្វើអី ចង់បញ្ឈឺគ្នាទៅវិញទៅមកឬ? »

« ម៉ាក់ជួយទៅនិយាយជាមួយម៉ាក់ក្មេករើសថ្ងៃរៀបការផង សុំអោយលឿនកុំពន្យាថ្ងៃយូពេក បើអាចអាទិត្យនេះតែម្តងទៅ » ជុងហ្គុកនិយាយដោយទឹកមុខរាបស្មើទើបបោះជំហានចេញទៅ ទុកអោយអ្នកជាម្តាយ អង្គុយស្ងៀមទ្រឹងគិតអីមិនចេញ

ងឺត...! ឡានស៊េរីចុងក្រោយឈប់ង៉ក់ក្នុុងបរិវេនផ្ទួះគ្រួសារត្រកូលគីម រាងក្រាស់ខ្ពស់ស្រឡះចុះពីលើឡាន ដំណើរមុឺងម៉ាត់ ជាមួយទឹកមុខមាំដូចជាម៉ាហ្វៀល ( ខូចចិត្តយូពេកអាប់ដេតក្លាយជាម៉ាហ្វៀ-,- )

« ជុងហ្គុកមកញុំាបាយជុំគ្នាមកកូន » លោកគីមស្រដីឡើងក្រោយឃើញវត្តមានជុងហ្គុក នាយមកចៃដន្យចំពេលអារហាពេលព្រឹក ខណៈថេយ៉ុង ក៏បានមករួមទុកផងដែល។

ក្រោយលឺសព្វនាមជុងហ្គុក ថេយ៉ុងងាកមុខឆ្វាច់ប្រទាក់ភ្នែកនិងនាយ ក្នុងចិត្តញាប់ញ័រសែននឹកមុខប្រុសម្នាក់នេះ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now