ភាគ៥១: ចាំមើលត្រឡប់មកវិញពេលណា បងមានរឿងជាមួយខ្ញុំមិនខាន

1.6K 139 0
                                    


« ស្វាងខ្លះទេ » ស៊ូហ្គាចាក់សុទ្ធលុបមុខអោយជីមីនអស់ជាច្រើនដកទៅហើយ ថែមទាំងអោយគេផឹកទឹកក្រូចបន្សាបគ្រឿងស្រវឹងទៀត

« ខិះៗអាមនុស្សឆ្កួត »

« ជេផង? មិនគិតអរគុណយើងទេឬ? »

« ខ្ពើមអគុណ »

« ប្រដៅម្តងហើយទើបបាន »  ស៊ូហ្គានិយាយទាំងទាញចង្កេះ រាងតូចមកផ្អឹបនិងខ្លួន

« លែងភ្លាមទៅ អាឆ្កួតអាឡប់ » ជីមីនជេប្រទេចស៊ូហ្គាមិនឈប់ នៅបោចសក់ទាញចុះទាញឡើង ចង់ជ្រុះក្បាលពីស្មាទៅហើយ

« ស្ងៀមទៅបើមិនស្ងៀមជឿថារំលោភឯងទេ? » 

« ឯងចាំមើលយើងប្រាប់ម៉ាក់ថាឯងមានបំណងរំលោភយើង »

« ឯងជាក្មេងនិយាយមិនដឹងចាស់ទុំនៅចូលក្លឹបទៀត ចាំមើលយើងប្រាប់ម៉ាក់ឯង! គិតទៅគាត់និងជឿអ្នកណា? »  ស៊ូហ្គា

« សាកប្រាប់មើលទៅ »
« ប្រាកដហើយ »

« កុំៗប្រាប់អី » ជីមីន

« មិនខ្លាំងទៀតទៅ »

« ឈប់ហើយៗ តែកុំប្រាប់ម៉ាក់អី! »

«និយាយគ្នាស្រួលស្តាប់បែបនេះទើបល្អ យើងនាំទៅផ្ទះ »

« ចុះមិត្តខ្ញុំនោះ? »
« ពួកគេទៅអស់ហើយ » និយាយចប់ក៏ដឹកដៃអូសរាងតូចទៅឡាន

« ឈ..ឈប់សិនគេទៅជាមួយអ្នកណា!! »
« គេទៅជាមួយជុងហ្គុក! » 

« ខ្ញុំជិះឡានទៅខ្លួនឯង »
« មើលសភាពខ្លួនឯងពេលនេះជិះឡានកើតទេ? »
« កើត» ជីមីននិយាយទាំងជឿជាក់

« មិនបាច់ »  ចប់សម្តីរុញក្បាលជីមីនចូលឡានតែម្តង

« អ្ហាយខ្ញុំមិនទៅជាមួយលោកទេ អាមនុស្សឆ្កួត »

[ Skip ]

-ព្រឹកថ្ងៃថ្មីនៅសណ្ឋានគារ

ក្នុងបន្ទប់ធំទូលាយក្រឡេកមើលទៅលើគ្រែ បណ្តាលអោយឃើញមនុស្សពីនាក់គេងអោបគ្នាអាក្រាតកាយគ្មានសម្លៀកបំពាក់បិតបាំងលើខ្លួនមួយឡើយ។

ប្រាកដណាស់យប់មិញមិនបានបញ្ចប់ត្រឹមក្នុងឡាននោះទេ...!

« ហ្គឹម! »  ដៃមាំក្រាស់លើកមកបាំងនិងពន្លឺព្រះអាទិត្យដៃលចាំងមកប៉ះមុខតាមរយះបង្អួត

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now