ភាគ១៥:ម្តងល្អម្តងអាក្រក់

2.6K 229 0
                                    

-ថ្ងៃថ្មី

ព្រឹកនេះជុងហ្គុកបានមកយកថេយ៉ុងទៅសាលាតាមសម្តីនាយនិយាយពីម្សិលមិញពិតមែន។

" ថេយ៉ុងរឿងពីម្សិលមិញឯងឈប់ខឹង យើងឬនៅ? ជុងហ្គុកឈប់ឡានមុខរបងសាលារៀនស្រដីសួររាងតូច

" ស្អីគេ? " ថេយ៉ុងងាកមកមើលនាយទាំងហួសចិត្តម្សិលមិញសុំទោសតែមួយម៉ាត់ស្អែកឡើងសួរឈប់ខឹងឬនៅលើលោកមានតែចនជុងហ្គុកទេអាចធ្វើបាន។

"ឯងកុំខឹងយូពេកយើងមិនសូវចេះលួង"

"ខ្ញុំមិនបានអង្វរអោយលោកមកលួងទេឆឹស..!!"ថេយ៉ុងចុះពីលើឡានមិនខ្ចីងាកក្រោយកុំសង្ឃឹមគេបាត់ខឹងនោះមនុស្សស្អីចរិកយ៉ាប់អុីចឹង

"ល្ងាចយើងមកយក"ជុងហ្គុកស្រែកហៅពីក្នុងឡានតែថេយ៉ុងហាក់មិនខ្វល់ពីនាយដើរធ្វើប្រងើ យ ។

ក្រលេកមកមើលថេវ៉ុនវិញពេលនេះគេ ក៏បានចេញពីមន្ទីពេទ្យសេអ៊ូលត្រឡប់មកផ្ទះថេយ៉ុងដែលនៅប៊ូសានមុខរបួសក៏ជិតជាគ្រាន់តែនៅឃើញស្នាម។

"ថេយ៉ុងទៅចម្ការស្ត្របឺររីទេ?"ជេអ៊ុន

"មានចម្ការដែល? ហិហិ ទៅ"ថេវ៉ុន

-ចម្កាស្រ្តប៊ឺរី

"ហ៊ូសុទ្ធតែស្ត្របឺរី.." ថេវ៉ុនដើរមកដល់ចម្ការសម្លឹងមើលចម្កាស្ត្របឺរីធំដាច់កន្ទុយភ្នែក

"ញាំបានទេ?" គេងាកមកសួរជេអ៊ុន

"បានតើ"

"ហិហិ..!"ថេវ៉ុនសើចកក្លាករត់ទៅបេះញាំចរិកមិនខុសពីកូនក្មេងប៉ុន្មាន

" កុំញុំាច្រើនពេកណា " ជេអ៊ុន

-មួយសន្ទុះក្រោយ....

"អួយឆ្អែតណាស់ " ថេវ៉ុនអង្គុយចុះលើកដៃមកអង្អែលពោះឆ្អែតដល់ឆ្អល់

" ឃើញទេ? ថាកុំអោយញាំច្រើនពេកតោះទៅផ្ទះវិញ "
"ដើរអត់រួចទេ..!!" គេក្រវីក្បាលពេបមាត់

"ឡើងមក" ជេអ៊ុនអង្គុយចុះបែរខ្នងអោយនាយតូចឡើងជិះ

"ហិហិ" បានបែបនេះសើចកក្អឹកហក់អោបកនាយកម្លោះពីក្រោយ

"ថេយ៉ុងមានអារម្មណ៍ថាធ្លាប់ មកទីនេះ ទេ? " ជេអ៊ុនអៀវនាយតូចបណ្ដើរសួរបណ្ដើរព្យាយាមនាំគេទៅកន្លែងដែលធ្លាប់ទៅក្រែងគេចាំអីបានខ្លះ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now