ភាគ៥២:ផ្សំដំណេកមុនរៀបការ

1.8K 144 1
                                    

រាងសង្ហារខ្ពស់ស្រឡះ ក្រោកឈរអស់កម្ពស់ទាញវាំងនងបើកចេញបណ្តាលអោយពន្លឺព្រះអាទិត្យចាំងចូលមកប៉ះផ្ទៃមុខតូច។

«ហ្គឹម » ថេយ៉ុងក្រហឹមបន្ទិចលើកភួយគ្របជិតក្បាលមិនអោយពន្លឺថ្ងៃប៉ះបាន

« នៅគេងទៀត? » ជុងហ្គុកដើរមកទាញភួយចេញពីរាងតូច

« ងងុយណាស់ឈប់លេងទៅមើល៎» ថេយ៉ុងនិយាយទាំងបិទភ្នែក ទាញភួយមកដណ្តប់ម្តងទៀត

« មិនចង់ដឹងទេហេសពួកយើងកំពុងនៅឯណា? » ជុងហ្គុកលមុខអោនទៅខ្សឹកក្បែរត្រចៀករាងតូច

« .....?? » ថេយ៉ុងលឺដូច្នេះប្រញាប់បើកភ្នែកស្ទុះក្រោក

« ន..នៅឯណា? » នាយតូចសម្លឹងមុខជុងហ្គុកម៉ក់ៗ

« មើលខ្លួនឯងទៅ » ចប់សម្តីជុងហ្គុកថេយ៉ុងក្រោកពីលើគ្រែសម្តៅទៅវាំងនង ហើយក៏ត្រូវភ្ញាក់ផ្អើលនិងទេសភាពខាងក្រៅ ថែមទាំងមានសមុទ្រនៅមិនឆ្ងាយពីកន្លែងស្នាក់នៅ

« សមុទ្រ? » ថេយ៉ុងលាន់មាត់និយាយទាំងសប្បាយចិត្ត

« យ៉ាងម៉េចដែរសប្បាយចិត្តទេ? »
« ប្រាកដហើយ! ម៉េចក៏នាំមក? »

« មកធ្វើតាមសន្យានោះអី! »
« សន្យា? » ថេយ៉ុងព្យាយាមនឹក ពាក្យសន្យាពីមុនៗ

(សន្យាថានិងនាំមកម្តងទៀត )ជុងហ្គុក
(ពិតមែនហេស? សន្យាណា)ថេយ៉ុង

« ហេតុអីឈរធឹងបែបនេះ? មិនចាំទេឬ? » ជុងហ្គុកអាក់អន់ចិត្តដែលរាងតូចមិនចាំពាក្យខ្លួនសន្យា

« ចាំហើយហិហិ » ថេយ៉ុងសើចស្រស់ សប្បាយចិត្ត

« ងូតទឹកទៅ និងអាលបានញុំាបាយពេលព្រឹក » ជុងហ្គុក

« អត់ទេ សុំទៅលេងទឹកសិនចាំមកងូតសរុបហិហិ » ថេយ៉ុងនិយាយចប់រត់ត្រុយ រកតែជុងហ្គុកហាមមិនទាន់

« ថេយ៉ុង! យ៉ាប់មែននេះចង់លេងទឹកទាំងព្រឹកឬ» ជុងហ្គុកឈររអ៊ូចប់ទើបរត់ទៅតាមកូនក្មេង

« លេងតែមួយភ្លែតបានហើយ » ជុងហ្គុករត់មមតាមរហូតដល់ឆ្នេរសមុទ្រ រួចក៏និយាយហាមមិនអោយលេងយូរ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now