ភាគ២៥:ឯងជាមនុស្សដំបូងដែលយើងនាំមក

1.9K 174 0
                                    


-ថ្ងៃល្ងាច

រាងសង្ហាខ្ពស់ស្រឡះបោះជំហ៊ានឈានជើងចូលក្នុងផ្ទះ ក្រសែរបាញ់ឆ្វាច់ទៅរករាងតូចល្អិតដែលកំពុងអង្គុយជាមួយស្រ្តីចំណាស់ពីរនាក់ទាំងមិនទាន់ផ្តាស់ឯកសណ្ធានសិស្សនៅឡើយ មិនងាករេរាងក្រាស់ក៏បោះជំហ៊ានសម្តៅទៅរកភ្លាម។

" ប៉ុន្មានថ្ងៃនេះរវល់តែរៀបចំ ត្រៀមកម្មវិធីដេញថ្លៃគ្រឿងពេជ្រទើបម៉ាក់មិនបានមកលេង " អ្នកស្រីគីម

" អត់អីទេអ្នកម៉ាក់" ថេយ៉ុងញញឹមស្រស់ទៅកាន់ស្ត្រីចំណាស់

" ថេយ៉ុង "
" ហាស? " ថេយ៉ុងងាករកប្រភពសំឡេងក៏ឃើញថាជុងហ្គុកកំពុងដើរមករកខ្លួន ខួរក្បាលក៏ចាប់ផ្តើមនឹកឃើញរឿងនៅក្នុងឡានព្រឹកមិញ..!

" តាំងពីមានប្រពន្ធមក ល្ងាចមិនទាន់ចូលផ្ទះវិញហើយហ៎កូនប្រុស" អ្នកស្រីចននិយាយឌឺដងផ្លែផ្កាដាក់កូន

" ម៉ាក់ក្មេកសុំខ្ចីកូនម៉ាក់មួយយប់សិន" ជុងហ្គុកដើរមកចាប់កដៃរាងតូច

" ចាស៎កូនប្រសារ"

" នែកយកកូនប្រសារម៉ាក់ទៅណា? " អ្នកស្រីចន
" យកទៅហាន់នីម៉ូន" បញ្ចប់ប្រយោគជុងហ្គុកអូសទាញរាងតូចចេញបាត់
" ឆ្កួត " ថេយ៉ុងក្រហមមុខងាំងអៀននិងសម្តីរាងក្រាស់

" សមគ្នាណាស់" ស្រ្តីចំណាស់ទាំងពីរញញឹមសមចិត្តមើលដំណើរកូនៗបណ្តើរគ្នាដើរចេញទៅដល់ផុតកន្ទុយភ្នែក

" មែនហើយថ្ងៃមុនជុងហ្គុកបានសួរយើងអំពីឯង..!! " ពួកគេទាំងពីចេញទៅបាត់ អ្នកស្រីចនក៏ងាកមកនិយាយជាមួយមិត្តសម្លាញ់

" ជុងហ្គុកសួរអីមែនទេ?" អ្នកស្រីគីម

" គេសួរថាឯងធ្លាប់មានកូនភ្លោះពីមុនមកទេ..? "
" ម៉េច-ម៉េចក៏សុខៗគេសួរបែបនេះ? " អ្នកស្រីគីមហាក់ភាំងនិងប្រយោគសួរនិង

" យើងក៏មិនដឹងដែល..!! "
"......." ស្ងាត់

" ឯងប្រាប់យើងរឿងកម្មវិធីដេញថ្លៃគ្រឿងពេជ្រថ្ងៃមុននោះភ្លេចបាត់ហើយ ប្រាប់សារថ្មីមក"

"......."

" ជីយ៉ុង...?? ជីយ៉ុង!! "
" ហ្ហឹមឯងនិយាយអីគេ?" អ្នកស្រីគីមភ្ញាក់ពីការគិតងាកមកចាប់អារម្មណ៍និងគាត់វិញ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now