ភាគ៤៩:នៅក្លឹប?

1.5K 142 0
                                    


-ព្រឹកថ្ងៃថ្មី

ជីមីនអង្គុយក្នុងថ្នាក់ ទាំងអារម្មណ៍មិននៅក្នុងខ្លួនគិតរឿងដែលកើតឡើងល្ងាចមិញ ម្តងក៏ញញឹមម្តងក៏ពេបមាត់ពេបក ដូចមនុស្សមិនប្រក្រតី។

« ជីមីន..ជីមីន..មីន មីខ្មីន » ថេវ៉ុនឈរហៅជីមីនទ្រាំមិនបានក៏ដាក់ មួយសៀវភៅ

ផ្លាប់!!៚

« អួយម៉េចក៏មកវៃយើង? » ជីមីនលើកដៃអង្អែលក្បាលសម្លក់មិត្តខ្លួន

« មកពីឯងយើងហៅមិនលឺអារម្មណ៍ហោះហើយទៅណាអស់? »

« មានហោះទៅណា៎ »

« អង្គុយញញឹមម្នាក់ឯងដូចមនុស្សមានស្នេហា » ថេវ៉ុនក្រវីក្បាលបន្ទិចទើបអង្គុយចុះថេយ៉ុងមើលគេទាំងអស់សំណើចទើបទៅ អង្គុយតុខ្លួនវិញ

« ស្នេហាអីយើងគ្មានទេ កុំចេះតែមកចោទ »

« ហើយយើងគ្រាន់តែនិយាយលេងតែ » ថេវ៉ុន

« ហើយឯងទៅប្តូរពណ៍សក់តាំងពីពេលណា? » ជីមីនចាប់អារម្មណ៍និងពណ៍សក់ក្បាលគេទើបសួរ

« ម្សិលមិញ »

« គ្រូមកហើយ » សំឡេងស្រែកប្រាប់ក្នុងថ្នាក់ សិស្សទាំងអស់ក៏រាបរឹកពារអង្គុយស្ងៀម។ គ្រូក៏ដើរចូលមកគ្រប់គ្នាក្រោកឈរជាការគោរពដល់គ្រូ

« អេចេញពីរៀន ទៅក្លឹបល្អទេ? » ថេវ៉ុន ដើរចេញពីថ្នាក់លើកដៃកៀកកជីមីន ដោយមានថេយ៉ុងដើរទន្ទឹមគ្នាពេលនេះគឺដល់ម៉ោងចេញពីរៀនរួចហើយ។

« ទៅ ពុងតែសេដផង! » ជីមីន

« ហើយឯងសេដអី? » ថេវ៉ុន

« ចង់បានប្តី » ជីមីន
« បែកង៉ាង » ថេវ៉ុន

« និយាយលេងសោះ!! »
« នាំគ្នាទៅក្លឹបមិនល្អទេណា » ថេយ៉ុង

« បើមិនល្អបងក៏មិនចាប់បាច់ទៅដែល ចាំបាច់មកនិយាយប្រដៅ »

« ប៉ុន្តែបើបងទៅផ្ទះម៉ាក់សួរនាំ អាចនិងមានរឿងដល់ឯងណា »

« ថេយ៉ុងទៅជាមួយគ្នាទៅ យូៗយើងទៅម្តងសោះហើយកុំប្រាប់អោយគាត់ដឹងទៅវាចប់ហើយ » ជីមីន

« ហុីយបើថេវ៉ុនទៅយើងក៏ទៅដែល »

« ល្អណាស់ បើចឹងតាំងពីដំបូងវាចប់រឿងទៅហើយ »

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now