ភាគ៣៣: អនាគតម្ចាស់ឯងគេមិនចង់រៀបការជាមួយយើងទេ

1.6K 146 0
                                    

ការដេញថ្លៃនៅតែមានបន្តបន្ទាប់ ក្រឡេកទៅមើលម៉ោង9យប់ជាងទៅហើយ..!

" ខាំដាច់ដៃលូវហើយ" ថេយ៉ុងពេបមាត់ឆ្លៀតសម្លក់រាងក្រាស់តាមចុងកន្ទុយភ្នែក មុននេះគេស្ងាបតែជុងហ្គុកបែរជាលូកដៃចូលមាត់ខ្លួនសមហើយដែលគេនិយាយថាខាំដាច់ដៃនោះ។

" ស្ងាបនោះស្ងាប" ជុងហ្គុកក្រវីក្បាលហួសចិត្តនិងចរិករាងតូច

" ហួយបើងងុយហ៎...! ពេលណាទើបចប់ទៅងងុយណាស់" រាងតូចនិយាយង៉ូវៗ ត្របកភ្នែកក៏ទន់ទោរ បញ្ជាក់ថាគេពិតជាងងុយគេងពិតមែន

" ប្រហែល1ម៉ោងឬ2ម៉ោងទៀតចប់ហើយ" ជុងហ្គុកលើកដៃដែលបំពាក់ដោយនាឡិកាថ្លៃកប់ពពក យកមើលម៉ោង គុណគូរមើលពេលវេលាទើបស្រដីទៅកាន់រាងតូចបន្ត...

" បើងងុយគេងសិនទៅ" និយាយតែមាត់ ដៃរាងក្រាស់ក៏ទាញក្បាលរាងតូចអោយមកកើយស្មាខ្លួន

" មើល៎ដេកស្អីសុទ្ធតែមនុស្ស" ថេយ៉ុងងើបពីស្មានាយចេះរកទំនុកអោយខ្លួនគេងកើត

" សម្ងំគេងសិនទៅ ដល់ម៉ោងចាំយើងដាស់" រាងក្រាស់ទាញរាងតូចមកគេងកើយស្មាម្តងទៀតដៃមាំក៏លើកទៅកៀកក អង្អែលស្មារាងតូចថើរៗហាក់កំពុងលួងលោមអោយគេគេងរាងតូចក៏បិទភ្នែកសម្ងំគេងតាមការលួងលោម ក្រោមស្រភ្នែកមនុស្សជាច្រើន តែរាងក្រាស់មិនខ្វល់ឡើយ។

" ចុមៗ ស្អីៗនិង" ជីមីនលាន់មាត់ ប្រឹងអើតមើលពួកគេទាំងពីរ ខ្លួនតូចក៏ហើបពីកៅអី

៚ផាច់..!

" ជីមីននៅអោយស្ងៀមបន្ទិចទៅមើលកូន" អ្នកជាម្តាយទះគូទកូនតិចៗ

" ម៉ាក់ហ៎វៃកូន" ជីមីនពេបមាត់តិចៗរំអួយដាក់ម្តាយទាំងមុននេះគាត់វៃតែតិចសោះ ><

" ហឹសៗ" ស៊ូហ្គាសើចរំហឹមក្នុងដើមក
" សើចអីចាប់ហែកអាយះមាត់លូវហើយ" ជីមីនសង្កត់សំឡេងនៅធ្វើកាយវិកាដូចចាប់ហែកមែនទែន ស៊ូហ្គាក៏ស្ងាត់មាត់ដូចគេញុក

" ជីមីន" អ្នកស្រីផាកហៅបែបហាម
" ឆឹស..!! "

" គ្រឿងពេជ្រទី13 " សំឡេងមួយខ្ទ័រឡើងគ្រប់គ្នាក៏ស្ងាត់ដោតអារម្មណ៍ទៅគ្រឿងពេជ្រថ្មីដែលជាម៉ូតចញ្ជៀនមិនមែនខ្សែរកដូចមុន ជាប្រភេទត្បូងពណ៍ខ្មៅស្រអាប់ កង់នៃចិញ្ចៀនធ្វើពីមាសសុទ្ធ ត្បូងពេជ្រមានទម្ងន់ប្រមាណ4,9ការ៉ាត់ ។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now