ភាគ៧៤:គ្រួសារតូចមួយ

1.6K 103 0
                                    


ត្រឡប់ទៅកាលពី5ឆ្នាំមុន ជុងហ្គុកបានប្រើទឹកលុយជាច្រើនជួលស្រ្តីម្នាក់ដើម្បីពពោះកូនអោយគេដោយស្ម័គ្រចិត្ត មានកិច្ចសន្យាត្រូវ ។

គេបានជួលគ្រូពេទ្យល្បីៗមានជំនាញច្បាស់លាស់ពិភាក្សានិងសាកល្បង បញ្ជូលមេជីវិតឈ្មោលរបស់ខ្លួននិងថេយ៉ុងចូលទៅក្នុងរាងកាយនាង តាមបច្ចេកវិទ្យាទំនើបជាចុងក្រោយការសាកល្បងបានជោគជ័យ ។

រយះពេល9ខែ10ថ្ងៃពួកគេទាំងពីបានមើលថែនាង ផ្គង់ផ្គត់គ្រប់យ៉ាងថែមទាំងទិញផ្ទះអោយនាងរហូតដល់ថ្ងៃប្រសូត ។

ប៉ុន្តែអ្វីដែលអស្ចារ្យនោះ ពួកគេទាំងពីរទទួលបានកូនប្រុសភ្លោះ មុខមាត់កាត់ទៅរកជុងហ្គុកទាំងស្រុង កូនបងឈ្មោះ ចន ជុងវ៉ុន កូនពៅឈ្មោះ ចន ជុងវីន ។ ជុងវីនកើតក្រោយជុងវ៉ុនតែ7នាទីប៉ុណ្ណោះ បើគិតទៅពួកគេមានអាយុ4ឆ្នាំហើយ ថែមទាំងចូលរៀនថ្នាក់ទីមតេ្តយ្យទៀតផង។

-ត្រឡប់មកវិញ

« ប៉ាៗ » ជុងវ៉ុនរត់ចូលមកក្នុងបន្ទប់ប៉ាៗគេ សម្តៅមករកថេយ៉ុង។ រាងតូចញញឹមលើកកូនមកព

« ភ្ញាក់លឿនម្ល៉េះកូន? ចុះប្អូនភ្ញាក់ឬនៅ? »

« សឺតៗ » មិនទាន់ឆ្លើយនិងសំណួរប៉ាតូចទេ គេបែរជាថើបថ្ពាល់ថេយ៉ុងសិន ។ ថេយ៉ុងញញឹមថើបកូនវិញ

« យេកូនថើបប៉ាតូចបានមុនអាអូន» ជុងវ៉ុនទះដៃផាច់ៗ ដូចអរណាស់ចឹង

« ឯណាប្អូនហ៎ាកូន? » ជុងហ្គុកដើរមកច្បិចថ្ពាល់កូនតាមចិត្តគ្រឺតខ្នាញ់

« អាប៉ាអាហុឹកៗ » និយាយមិនទាន់ផុតពីមាត់ផង អាច្រម៉ក់តូចរត់មកទាំងទឹកភ្នែកទឹកសំបោរ ខឹងនិងជុងវ៉ុនហ៊ានរត់ចោលគេ មកថើបប៉ាតូចមុនខ្លួន

« ម៉េចក៏យំចឹងកូនពៅ? » ជុងហ្គុកដើរមកលើកពកូន លើកដៃជូតទឹកភ្នែកអោយកូនទើបពរដើរទៅជិតថេយ៉ុង

« ហ្ហឺៗអាបងថាមកថើបអាប៉ាតូចអោយបានមុនអូន អាហ្ហឹកៗអូនមិនសុខចិត្តទេ » ជុងវីន

« ថើបប៉ាជំនួសទៅចឹង » ជុងហ្គុក

« អត់ទេអូនចង់ថើបថ្ពាល់ប៉ាតូច ហុឹកៗថ្ពាល់ប៉ាធំអត់កាអូបដូចថ្ពាល់អាប៉ាតូចទេ »

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now